ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំលើកទី៣ មានទាំងនាយទាហាននិងពលទាហាន
រដ្ឋាភិបាលរុស្ស៊ីនិងអ៊ុយក្រែនដែលកំពុងស្ថិតក្នុងសង្គ្រាមដ៏ក្តៅគគុកនៅឡើយ បានផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំលើកទីបីក្នុងរយៈពេល៧សប្តាហ៍ចុងក្រោយនេះដោយមានអ្នកទោសសរុបចំនួន១៩០នាក់ត្រូវបានដោះលែងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី១៨ខែកក្កដា។

ការផ្លាស់ប្តូរអ្នកទោសចុងក្រោយនេះបានធ្វើឡើងបន្ទាប់ពីការចរចាដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម (UAE) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកិច្ចព្រមព្រៀងផ្លាស់ប្តូររវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដែលប្រយុទ្ធគ្នាអស់រយៈពេលជិត៣ឆ្នាំទៅហើយ។ ជាមួយគ្នានេះដែរប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រកាសថា ជនជាតិអ៊ុយក្រែនទាំង៩៥នាក់ដែលត្រូវបានដោះលែង គឺជាយោធា ហើយបានសម្តែងការដឹងគុណចំពោះ UAE សម្រាប់ការសម្របសម្រួលនេះ។
យ៉ាងណាមិញ បើយោងក្រសួងការពារជាតិរុស្ស៊ី ទាហានដែលវិលត្រលប់មកវិញ នឹងទទួលការពិនិត្យសុខភាព ការស្តារនីតិសម្បទា និងផ្លូវចិត្ត ដោយអះអាងថា ពួកគេស្ទើតែបានប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈពេលជាប់ក្នុងការជាប់ឃុំឃាំងរបស់អ៊ុយក្រែន។

គណៈកម្មាធិការសម្របសម្រួលអ៊ុយក្រែនស្តីពីការដោះស្រាយជាមួយអ្នកទោសសង្គ្រាមដែលបានធានានូវការត្រឡប់មកវិញនៃមនុស្ស៣៤០៥នាក់ពីការជាប់ឃុំឃាំងរបស់រុស្ស៊ី បានឲ្យដឹងថា ការដោះដូរអ្នកទោសនេះជាលើកទីបីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានប្រកាសជាលើកដំបូងនៅចុងខែឧសភា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលដើមឆ្នាំ២០២២។
ក្នុងចំណោមអ្នកទោសសង្គ្រាមរបស់ភាគីអ៊ុយក្រែន មាននាយទាហាន៧នាក់ និងទាហាននិងពលទាហាន៨៨នាក់ដែលត្រូវបានដោះលែងនៅក្នុងការផ្លាស់ប្តូរចុងក្រោយនេះ ដោយភាគច្រើនត្រូវបានជាប់ឃុំឃាំងចាប់តាំងពីឆ្នាំ ២០២២ ។គណៈកម្មាធិការនេះក៏បានគូសបញ្ជាក់ដែរថា ទាហានអ៊ុយក្រែនដែលវិលត្រឡប់មកវិញជាច្រើននាក់ ទទួលរងពីជំងឺរ៉ាំរ៉ៃ និងត្រូវការការព្យាបាលរយៈពេលវែង ដោយសាររបួសរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា នៅក្នុងការផ្លាស់ប្តូរកាលពីខែមិថុនា រុស្ស៊ីនិងអ៊ុយក្រែនក៏បានប្រគល់ឈ្លើយសឹកចំនួន៩០នាក់ទៅវិញទៅមក ដែលជាការកត់សម្គាល់នៃការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដែលបណ្តាលមកពីជម្លោះរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


