ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានចាក់ផ្សាយវីដេអូ ដ្រូនដែលបង្ហាញពីកន្លែងការពារដែនអាកាស យន្តហោះ និងកន្លែងផ្ទុកប្រេងឥន្ធនៈនៅឯមូលដ្ឋានអាកាស Ramat David របស់អ៊ីស្រាអែលចម្ងាយជិត ៥០ គីឡូម៉ែត្រចូលទៅក្នុងទឹកដីអ៊ីស្រាអែលក្នុងគោលបំណងបង្ហាញថាតើការអ៊ីស្រាអែលឈានដល់កម្រិតណាហើយ
យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៧ នាក់បាត់ខ្លួន បន្ទាប់ពីទូកនេសាទដែលដឹកមនុស្ស ២៧ នាក់បានលិចនៅមហាសមុទ្រអាត្លង់ទិកចម្ងាយប្រហែល ៣២២ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកោះ Falkland
បីថ្ងៃមុនពេលចាប់ផ្តើមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅប្រទេសបារាំងមនុស្សប្រហែល ១,០០០នាក់ដែលសង្ស័យថាអាចជ្រៀតជ្រែកជាការពីមហាអំណាចបរទេស ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងកីឡាអូឡាំពិក ខណវាជាបញ្ហាប្រឈមផ្នែកសន្តិសុខមួយដែលទីក្រុងប៉ារីសកំពុងបង្ក្រាបដើម្បីរក្សាសុវត្ថិភាពសម្រាប់អត្តពលិក និងអ្នកគាំទ្រ
ក្រសួងការបរទេសរុស្ស៊ី នឹងហាមប្រាមពលរដ្ឋជប៉ុនមិនឲ្យចូលប្រទេសខ្លួនចំនួន១៣នាក់ ដែលមានទំនាក់ទំនងជាមួយអ៊ុយក្រែន និងអាជីវកម្មដែលពាក់ព័ន្ធនឹងការស្តារ និងគាំទ្រការកសាងឡើងវិញដល់អ៊ុយក្រែន
ភ្លើងឆេះព្រៃជាច្រើននៅក្នុងឧទ្យានជាតិដ៏ធំបំផុតនៅតំបន់ Rockies ប្រទេសកាណាដាបានបង្ខំឲ្យជម្លៀសភ្ញៀវទេសចរ និងអ្នកស្រុករហូតដល់ ២៥,០០០នាក់បន្ទាប់ពីការប្រកាសអាសន្នរបស់រដ្ឋាភិបាល ខណៈដែលវាជាអំឡុងពេលទេសចរណ៍ដ៏មមាញឹកបំផុតក្នុងឆ្នាំនេះ។
ស្ថាបនិកក្រុមហ៊ុន Kakao របស់កូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានបន្លំតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអំឡុងពេលទិញយកភាគហ៊ុនក្រុមហ៊ុន K-pop ដ៏ធំSM Entertainment ។
ប្រទេសជប៉ុនបានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិជនជាតិអ៊ីស្រាអែលដែលរស់នៅលើទឹកដីប៉ាឡេស្ទីន៤នាក់ ជុំវិញអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank