រោងចក្រ Skoda ដែលមានសមត្ថភាពផលិតរថយន្ត ១២០ ០០០ គ្រឿង/ឆ្នាំ នឹងចាប់ផ្តើមផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង សំដៅលើរថយន្តប្រើឥន្ធនៈ មុនពេលផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនី ដោយក្រុមហ៊ុនមានផែនការនាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារនៅអាស៊ីអាគ្នេយ៍។
ថៃបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់ និងចំណូលពីទេសចរណ៍ចំនួន ៣ ទ្រីលានបាតក្នុងឆ្នាំ ២០២៥។ ក្នុងនោះផងដែរ ថៃកំណត់ទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨,៨-៩ លាននាក់។
ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាម (VACC) លោក Nguyễn Quốc Hiệp បានសម្តែងការព្រួយបារម្ភអំពីរបៀបដែលតម្លៃដីកើនឡើងទាំងនេះ អាចប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់វៀតណាម។
ការគំរាមជាថ្មីនេះ ធ្វើឡើងក្រោយលោកលើកឡើងថាខ្លួនកំពុងគិតគូរពីការដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ដែលធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ប្រកាសជាថ្មីកាលពីថ្ងៃអង្គារ ពីការត្រៀមខ្លួនរួចជាច្រើនលើការចាត់វិធានការពន្ធដូចគ្នាប្រឆាំងនឹងអាមេរិក ដើម្បីជាការឆ្លើយតប។
ការផាកពិន័យដដែល ធ្វើឡើងក្រោយទីភ្នាក់ងារឥណ្ឌូណេស៊ី បានបើកការស៊ើបអង្កេតលើ Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc. ក្នុងឆ្នាំ ២០២២ ជុំវិញការសង្ស័យដែលថា Google បានប្រើអំណាចរបស់ខ្លួនដើម្បីបង្ខំអ្នកបង្កើតកម្មវិធីឥណ្ឌូណេស៊ីឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ Google Play ក្នុងអត្រាខ្ពស់ជាងជម្រើសបង់ប្រាក់ផ្សេងទៀត។
ខណៈ ត្រាំ ជំរុញការបង្កើនផលិតកម្មក្នុងស្រុក គេរំពឹងថា ទីផ្សារប្រេងនឹងជួបនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងឆ្នាំនេះ ដោយសារតែកម្សោយនៃសកម្មភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលបៃតង ដែលដាក់សម្ពាធលើតម្រូវការក្នុងប្រទេសធំៗរួមមាន សហរដ្ឋអាមេរិក និងចិន។
ទ្រព្យសម្បត្តិមហាសេដ្ឋីបានកើនឡើង ២ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ឬប្រហែល ៥,៧ ប៊ីលានដុល្លារ/ថ្ងៃ ដែលនេះជាអត្រាលឿនបំផុតរហូតដល់ទៅ ៣ ដង ធៀបនឹងកំណើនទ្រព្យសម្បត្តិរបស់ពួកគេក្នុងឆ្នាំ ២០២៣