ការផាកពិន័យដដែល ធ្វើឡើងក្រោយទីភ្នាក់ងារឥណ្ឌូណេស៊ី បានបើកការស៊ើបអង្កេតលើ Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc. ក្នុងឆ្នាំ ២០២២ ជុំវិញការសង្ស័យដែលថា Google បានប្រើអំណាចរបស់ខ្លួនដើម្បីបង្ខំអ្នកបង្កើតកម្មវិធីឥណ្ឌូណេស៊ីឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ Google Play ក្នុងអត្រាខ្ពស់ជាងជម្រើសបង់ប្រាក់ផ្សេងទៀត។
ខណៈ ត្រាំ ជំរុញការបង្កើនផលិតកម្មក្នុងស្រុក គេរំពឹងថា ទីផ្សារប្រេងនឹងជួបនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងឆ្នាំនេះ ដោយសារតែកម្សោយនៃសកម្មភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលបៃតង ដែលដាក់សម្ពាធលើតម្រូវការក្នុងប្រទេសធំៗរួមមាន សហរដ្ឋអាមេរិក និងចិន។
ទ្រព្យសម្បត្តិមហាសេដ្ឋីបានកើនឡើង ២ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ឬប្រហែល ៥,៧ ប៊ីលានដុល្លារ/ថ្ងៃ ដែលនេះជាអត្រាលឿនបំផុតរហូតដល់ទៅ ៣ ដង ធៀបនឹងកំណើនទ្រព្យសម្បត្តិរបស់ពួកគេក្នុងឆ្នាំ ២០២៣
ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយវិស័យទេសចរណ៍ថៃ បានរងផលប៉ះពាល់ពីករណីជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងការបាត់ខ្លួនតួសម្ដែង និងតារាម៉ូដែលចិន កាលដើមខែមករាកន្លងទៅ មុនត្រូវបានរកឃើញ និងជួញសង្រ្គោះវិញក្នុងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានព្រមព្រៀងជាឯកច្ឆ័ន្ទក្នុងការបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-អូស្ត្រាលី ដែលជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យទេសចរណ៍។
រោងចក្រផលិតរថយន្តអគ្គិសនី BYD ឥណ្ឌូណេស៊ី មានទីតាំងនៅខេត្ត ជ្វាខាងលិច និងមានសមត្ថភាពផលិតរថយន្តអគ្គិសនីប្រមាណ ១៥០ ០០០ គ្រឿង/ឆ្នាំ។
តម្លៃមាសអន្តរជាតិបានកើនឡើងសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារនេះ ដោយសារតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនសូវបង្ហាញពីភាពគឃ្លើនចំពោះគោលនយោបាយពន្ធគយលើទំនិញបរទេស ពេលស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើងប្រមាណ ០,៦ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៧២៤,៧៤ ដុល្លារ/អោន ខណៈតម្លៃមាសអាមេរិកសម្រាប់កុងត្រានាពេលអនាគត បានធ្លាក់ចុះ ០,២ ភាគរយ ដោយជួញដូរនៅ ២ ៧៤២,៥ ដុល្លារ/អោន។ តម្លៃមាសកើនឡើង ខណៈប្រាក់ដុល្លារធ្លាក់ចុះ...