ប្រធានរដ្ឋសភាឡាវលោក សាយ សំផន ភូមិវិហាន បានអរគុណប្រទេសកម្ពុជាដែលបានជួយដល់ប្រទេសឡាវកាលពីកន្លងទៅ រាល់ជំនួយនានាដែលកម្ពុជាបានផ្ដល់ជូននិងការគាំទ្រទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន។
លោក មុត ចន្ថា សង្ស័យលើការសារភាពរបស់លោក សេង សារី ស្របពេលដែលមានការបែកធ្លាយសារសំឡេងទំនាក់ទំនងរវាងលោក សារី និងសម្ដេចតេជោ។ លោក មុត ចន្ថា បានលើកឡើងក្នុងន័យថាតើលោក សេង សារី អាចទុកចិត្តបានទេបើធ្លាប់ជាមនុស្សរបស់សម្ដេចតេជោដូចនេះ។
សម្ដេចតេជោ ហ៊ុន សែន ថាសហការីសម្ដេចបានរៀបចំឯកសារទំនាក់ទំនងរវាងសម្ដេចនិងលោក សេង សារី រួចហើយដែលអាចនឹងបង្ហោះទៅក្នុងបណ្ដាញសង្គមផងដែរ។
ប្រធានរដ្ឋសភាឡាវលោក សាយសំផន ភុមវិហាន បញ្ជាក់ប្រាប់សម្ដេចតេជោ ពីគម្រោងចង់ប្រែក្លាយខ្លួនពីប្រទេសមិនជាប់សមុទ្រ ទៅជាប្រទេសជាប់នឹងសមុទ្រតាមរយៈការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។
រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៌ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានឱ្យដឹងថាក្នុង១ឆ្នាំក្រសួងស្ថាប័ននានារបស់កម្ពុជារងការវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតរាប់លានដងក្នុង១ឆ្នាំ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្ដើមសាងសង់រោងចក្ររបស់ខ្លួននៅកម្ពុជាហើយ ខណៈរថយន្ត BYD ដែលផលិតនៅកម្ពុជានេះនឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥។