ព័ត៌មានជាតិ
ក្រុមអនាមិកវាយប្រហារលើគេហទំព័រក្រសួងស្ថាប័ននានារបស់កម្ពុជាជិត៤០លានដង
រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៌ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានឱ្យដឹងថាក្នុង១ឆ្នាំក្រសួងស្ថាប័ននានារបស់កម្ពុជារងការវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតរាប់លានដងក្នុង១ឆ្នាំ។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកឡើងបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃបរិវត្តកម្មឌីជីថលរបស់ក្រសួងប្រៃសនីយ៌នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២នេះ មកដល់ពេលនេះក្រសួងបានតម្លើងប្រព័ន្ធការពារចំនួន១៥៩ដល់ក្រសួងស្ថាប័នបានភ្ជាប់មកក្រសួងដើម្បីការពារវាយប្រហារ Dido Attack ចំនួន២៨ដង និងបានទប់ស្កាត់ការវាយប្រហារការវាយប្រហារលើវេបសាយរបស់ស្ថាប័នរដ្ឋបានជាង៣៧,៦លានដង។
លោកថា៖ «មានន័យថាការវាយប្រហារមកលើកម្ពុជាទាំងមូលទាំងរដ្ឋនិងឯកជនរាប់ពាន់លានដងក្នុងមួយឆ្នាំ។ ហើយចំពោះក្រសួងណាដែលមិនបានភ្ជាប់មកប្រព័ន្ធរបស់ក្រសួងប្រៃសនីយ៌ និងទូរគមនាគមន៍យើងអត់មានព័ត៌មានទេ។ យើងមានតែទិន្នន័យដែលភ្ជាប់ជាមួយក្រសួងប្រៃសនីយ៌ដែលមានការវាយប្រហារចូលមកតែប្រព័ន្ធការពារយើងបានការពារទាំងអស់ព្រោះមានប្រព័ន្ធការពាររឹងមាំ»។

កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញសន្តិសុខអ៊ីនធឺណេតនៅក្រុមហ៊ុនអាមេរិក Securonix បានរកឃើញថា ចោរព័ត៌មានវិទ្យា ឬ Hacker របស់ប្រទេសកូរ៉េខាងជើងបានបញ្ជូនមេរោគ Malware ជាច្រើនទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្ដើមចេញពីប្រទេសកម្ពុជា។
ហើយបើយោងតាម Securonix ចោរព័ត៌មានវិទ្យាកូរ៉េខាងជើងនេះបានដាក់មេរោគចូលទៅក្នុងសំណុំឯកសារ ឬ Zip File ដែលបង្កប់បន្លំចូលក្នុងអ៊ីម៉ែល និងតាមរយៈការដកទិន្នន័យ និងការចុះឈ្មោះតាមអនឡាញជាដើម។
បច្ចុប្បន្នកម្ពុជាបានរៀបចំអគ្គលេខាធិការដ្ឋានអង្គភាពភាពប្រឆាំងឧក្រិដ្ឋកម្ម cyber អង្គភាពការពារជាតិក្នុងលំហ cyber អង្គភាពកាទូត Cyber និងអង្គភាពសន្ដិសុខ Cyber កម្ពុជា។ ខណៈពេលនេះសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខ cyber ដែលកំពុងស្ថិតនៅទីស្ដីការគណៈរដ្ឋមន្ត្រី៩ខែហើយ និងសេចក្ដីព្រាងអនុក្រឹតស្ដីពីការៀបចំអង្គភាពសន្តិសុខ Cyber កម្ពុជា កំពុងស្នើសុំការពិនិត្យពីសម្ដេចនាយករដ្ឋមន្ត្រី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


