Connect with us

នយោបាយ

សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ

បានផុស

នៅ

ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោគឺបន្ទាប់ពីមានសារបែកធ្លាយពីការរាយការណ៍ពីការវិវត្តន៍របស់ក្រុមប្រឆាំងពីលោក សេង សារី ដែលបច្ចុប្បន្នកំពុងនៅប្រទេសអូស្ត្រាលីជូនសម្ដេចតេជោ ហើយលោកបានធ្វើសម្ភាសន៍បកស្រាយជាមួយសារព័ត៌មានក្រៅស្រុកអាស៊ីសេរី។

សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅយប់ថ្ងៃទី៦ ខែមករា ថាសារបែកធ្លាយនោះគឺ​ស្រួចស្រាលណាស់បើធៀបនឹងសារឆ្លងឆ្លើយរបស់សម្ដេចជាមួយលោក សេង សារី កាលពីកន្លងទៅនិងកំពុងរក្សាទុក។

សម្ដេចបានបន្ថែមថា៖ «បើទោះសេង សារីនិយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរព្រោះទោះយ៉ាងណាក៏សេង សារីហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ»។

សម្ដេចតេជោបានបញ្ជាក់ថាសម្ដេចបានជួយលោក សារី បង់ប្រាក់រំលោះផ្ទះ ព្រមទាំងផ្ដល់ថវិកាប្រមាណ១២ម៉ឺនដុល្លារសម្រាប់កិច្ចការស្រាវជ្រាវ និងគាំទ្រឱ្យលោកបង្កើតគណបក្សនយោបាយនៅកម្ពុជាផងដែរ។

សម្ដេចថា៖ «សេង សារីពុកមិនដែលចាត់ទុកកូនជា ចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក គោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក?ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ»។

ក្នុងសារបង្ហោះនៅយប់ថ្ងៃទី៦ ខែកុម្ភៈដែរនោះលោក សេង សារី ថាលោកពិតជាទទួលបានទឹកប្រាក់ពីសម្ដេចតេជោ និងជំនួយផ្សេងៗពីសម្ដេចពិតប្រាកដមែន រួមទាំងគម្រោងបង្កើតបក្សនយោបាយ ហើយលោកក៏បានផ្ញើនូវព័ត៌មានសំខាន់ៗពីបក្សប្រឆាំងនៅក្រៅប្រទេសជូនសម្ដេចតេជោជាទៀងទាត់ផងដែរ។

បន្ទាប់ពីមានការបែកធ្លាយសារសំឡេងរបស់លោកជាមួយសម្ដេចតេជោ លោក សារី ក៏បានប្រកាសឈប់មានទំនាក់ទំនងជាមួយសម្ដេចតេជោ ទោះជាយ៉ាងណាលោក សេង សារី នៅតែគោរពសម្ដេចតេជោដោយថាសម្ដេចជាអ្នកនយោបាយដែលពូកែ និងបញ្ចុះបញ្ចូល ហើយលោកនៅតែហៅសម្ដេចតេជោថាជាពុកដដែល។

លោកសរសេរថា៖ «ចាប់នេះតទៅខ្ញុំសូមប្រកាសមិនធ្វើជាអ្នកបឹក្សាយោល់ជូនពុកទៀតទេ។ តែខ្ញុំនៅសុំហៅពុកថាពុក ព្រោះពុកជាមនុស្សទីមួយហើយដែលខ្ញុំហៅថាពុក បន្ទាប់ពីឪពុកបង្កើតរបស់ខ្ញុំ»។

បណ្ឌិត សេង សារី ធ្លាប់ជាអ្នកវិភាគនៅកម្ពុជា និងបានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងអំឡុងឆ្នាំ២០១៩។ ក្រោយទៅប្រទេសអូស្ត្រាលីលោកហាក់បានភ្ជាប់ខ្លួនកាន់តែស្និតជាមួយមេដឹកនាំក្រុមប្រឆាំងលោក សម រង្ស៊ី និងតែងតែវាយប្រហារក្រុមដែលនៅខាងលោក កឹម សុខា ជានិច្ច។ នៅដើមខែកុម្ភៈ សារសំឡេងរបស់លោកនិងសម្ដេចតេជោត្រូវបានបែកធ្លាយលើបណ្ដាញសង្គមដែលបង្ហាញពីសមាសភាពពិតរបស់លោកធ្វើឱ្យមានការភ្ញាក់ផ្ញើលជាខ្លាំងក្នុងចំណោមអ្នកនយោបាយ និងអ្នកតាមដាន​សង្គមនៅកម្ពុជា៕

សេង សារី

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម