លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិក និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកនេះរោងចក្រ COMO APPAREL CO.,LTD ដឹកនាំដោយលោក ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ...
ត្បូងឃ្មុំ ៖ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្តោយដងទនកលេមេគង្គ ក្នុងស្រុកត្បូងឃ្មុំ កំពុងប្រឈមការគំរាមកំហែងពីគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ។ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែកក្កដានេះ មានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ហើយដែលកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជួយរុះរើភ្លាមៗ រស់នៅក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រសិនបើមិនមានការបង្ខំចិត្តរុះរើចេញទេនិងអាចបង្កស្រុតបាក់ចូលទន្លេហើយ។ ទន្ទឹមនឹងនេះដែរ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន កុសល្យ បានចាត់កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថចុះជួយអន្តរាគមន៍រុះរើជាបន្ទាន់៕ អត្ថបទ និងរូបភាព ៖ ឡេក...
ភ្នំពេញ ៖ ឧក្រិដ្ឋជនដឹកគ្រឿងញៀនឆ្លងដែនកាត់ប្រទេសកម្ពុជា ចំនួន២០០គីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ឃាត់ខ្លួនមនុស្ស២នាក់។ អនុវត្តតាមបញ្ជារបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់...
ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តបានធ្វើអត្តឃាតខ្លួនឯងយកកូនកាំបិតចាក់លើដងខ្លួនជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ទាំងខ្លួនអាក្រាតកាយនៅក្នុងបន្ទប់ និងដាក់គន្លឹះទ្វារ បង្អួចពីខាងក្នុងជាប់ទៀតផង។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងបន្ទប់កើតហេតុខាងលើតែម្នាក់ឯង អត់មានប្រពន្ធកូនទេ គាត់មើលការខុសត្រូវបន្ទប់ជួល ឱ្យឪពុកម្ដាយរស់នៅឯសហរដ្ឋអាមេរិក ចំណែកបងប្អូនរស់នៅកន្លែងផ្សេងៗគ្នា...
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថា ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ,ញុះញង់ វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យទាន់ពេលវេលា ចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និង ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិពិសេសក្នុងបរិបទDigitalនេះ។ លោកឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់ដោយគូសបញ្ជាក់ថា អស់លោក លោកស្រីសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្សដែលជាកម្លាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ លោកឃួង ស្រេង...
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោក លីវ ម៉ូវ ដែលទទួលមរណៈភាពកន្លងទៅ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧទ្ទិសកុសលផលបុណ្យខណៈអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៣ឆ្នាំ និង ឆ្លងចេតិយ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោក លីវ ម៉ូវ ស្ថិតនៅវត្តចន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ...