ភ្នំពេញ ៖ ឧក្រិដ្ឋជនដឹកគ្រឿងញៀនឆ្លងដែនកាត់ប្រទេសកម្ពុជា ចំនួន២០០គីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ឃាត់ខ្លួនមនុស្ស២នាក់។ អនុវត្តតាមបញ្ជារបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់...
ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តបានធ្វើអត្តឃាតខ្លួនឯងយកកូនកាំបិតចាក់លើដងខ្លួនជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ទាំងខ្លួនអាក្រាតកាយនៅក្នុងបន្ទប់ និងដាក់គន្លឹះទ្វារ បង្អួចពីខាងក្នុងជាប់ទៀតផង។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងបន្ទប់កើតហេតុខាងលើតែម្នាក់ឯង អត់មានប្រពន្ធកូនទេ គាត់មើលការខុសត្រូវបន្ទប់ជួល ឱ្យឪពុកម្ដាយរស់នៅឯសហរដ្ឋអាមេរិក ចំណែកបងប្អូនរស់នៅកន្លែងផ្សេងៗគ្នា...
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថា ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ,ញុះញង់ វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យទាន់ពេលវេលា ចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និង ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិពិសេសក្នុងបរិបទDigitalនេះ។ លោកឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់ដោយគូសបញ្ជាក់ថា អស់លោក លោកស្រីសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្សដែលជាកម្លាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ លោកឃួង ស្រេង...
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោក លីវ ម៉ូវ ដែលទទួលមរណៈភាពកន្លងទៅ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧទ្ទិសកុសលផលបុណ្យខណៈអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៣ឆ្នាំ និង ឆ្លងចេតិយ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោក លីវ ម៉ូវ ស្ថិតនៅវត្តចន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ...
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធីបតី ហ៊ុន ម៉ាណែត។ ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណ:និស្សិត និងនិស្សិត ប្រមាណជាង ២០០ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ មានសីលធម៌រស់នៅល្អ មានសុខភាពមាំមួន...
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង សូមឱ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ទូងស្គរ គោះជួង គ្រប់វត្តអារាម ដើម្បីអបអរសាទរ និង គាំទ្រ នៃការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ការស្នើសុំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៩កក្កដានេះ ក្នុងពិធីវេរប្រគេនទៀនព្រះវស្សា,ទ័យ្យវត្ថុ,បច្ច័យរួមនឹងគ្រឿងបរិក្ខារផ្សេងៗដល់ព្រះសង្ឃនិមន្តមកពី១៥១វត្តនិងសាលាបុណ្យចំនួន ០៥កន្លែងនៅក្នុងរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ ជិះម៉ូតូដឹកគ្នាទៅមន្ទីរ ដើម្បីសម្រាលកូន តែមិនទាន់ទៅមន្ទីរពេទ្យផង ស្ត្រីជាប្រពន្ធបានសម្រាលនៅលើម៉ូតូ បង្កភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះបឋម។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ នឹង ២០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុរសជាប្តីបានប្រាប់ឱ្យដឹងថា គាត់កំពុងធ្វើសំណង់ដូចសព្វមួយដង នៅការដ្ឋានមួយកន្លែងខណៈនោះគាត់ទទួលបានទូរស័ព្ទពីប្រពន្ធថា ប្រពន្ធគាត់ជិតគ្រប់ខែហើយ ។ លុះភ្លាមៗ គាត់បានសុំច្បាប់មេ...