កីឡាកររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវចេញទៅប្រកួតនៅប្រទេស បារាំង ក្នុងកម្មវិធី Rahu Fight IV នាចុងខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ Maxime Combes មានប្រវត្តិប្រកួតអាជីពមិនដែលចាញ់ទាល់តែសោះ។
ក្នុងពេលឆាប់ៗខាងមុខ គ្រូបង្វឹកជនជាតិខ្មែរ ២ រូបទៀត នឹងទទួលបានសញ្ញាបត្រគ្រូបង្វឹកកម្រិតអាជីពខ្ពស់បំផុត AFC Pro Licence បន្ទាប់ពីអតីតគ្រូបង្វឹកក្រុម បឹងកេត និងជម្រើសជាតិ កម្ពុជា លោកប្រាក់ សុវណ្ណរ៉ា កាន់មុនគេ។
ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរជើងឯកពិភពលោក លើកទី៦ ប្រចាំឆ្នាំ ២០២៥ បានបញ្ចប់កាលពីយប់មិញថ្ងៃ អង្គារ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ដោយកីឡាករគុនខ្មែរ ៣ នាក់បានទទួលជ័យជម្នះ ខណៈមានតែឡៅ ចិត្រា ម្នាក់គត់ ដែលរងបរាជ័យ។
នៅថ្ងៃ ពុធ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៦ នឹងមានការប្រកួតចំនួន ៥ គូ ត្រូវលេងនៅម៉ោង ៦ ល្ងាចដំណាលគ្នា នៃការប្រកួតគ្នាជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។
ការជ្រើសរើសយកវិធីពហិការលេង ២ ប្រកួតរបស់ Cristiano Ronaldo បានធ្វើឱ្យក្លិប Al-Nassr ព្រមដោះស្រាយរឿងជាប់គាំងក្នុងក្លិបធំៗចំនួន ២ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ក៏យល់ព្រមត្រឡប់មកលេងជាមួយក្រុមឡើងវិញផងដែរ។
ស្មាត់ឆ្នើមរបស់ក្រុមជម្រើសជាតិ ជប៉ុន កីឡាករ Yuki Ishikawa នឹងចាកចេញពីក្លិបបច្ចុប្បន្នក្នុងលីគបាល់ទះ អ៉ីតាលី Sir Susa Vim Perugia ដោយផ្លាស់ទៅកាន់ក្លិបបាល់ទះម្ចាស់ជើងឯកលីគកំពូល តួកគី ៤ សម័យនៅរដូវកាលក្រោយ។
ការប្រជែងតំណែងស្បែកជើងមាសទ្វីប អឺរ៉ុប សម្រាប់រដូកាល ២០២៥-២០២៦ កំពុងស្ថិតក្នុងដំណាក់កាលតឹងតែងខ្លាំង ខណៈបច្ចុប្បន្នមានខ្សែប្រយុទ្ធ ៣ នាក់ ត្រូវបានគេមើលឃើញមានភាគរយខ្ពស់ជាងគេ បន្ទាប់ពីរកបានគ្រាប់បាល់ប្រដំប្រសងគ្នានៅចំនួនច្រើនជាងគេ។