គ្រូបង្វឹកក្រុមជម្រើសជាតិ ប្រេស៊ីល លោក Carlo Ancelotti បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ១១ នាក់ ដែលត្រូវបានធានានឹងមានឈ្មោះលេងនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប្រសិនបើពួកគេគ្មានបញ្ហារបួស ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល គឺគ្មានឈ្មោះ Neymar នោះទេ។
កីឡាករ វឿន វាសនា កំពុងឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ ដោយវ៉ាអ្នកឈរលេខ ២ រហូតដល់ជាង ១០០ ពិន្ទុ បន្ទាប់ពីការប្រកួត ២ ប្រកួតចុងក្រោយនៃសប្តាហ៍ទី ១៩ ស្មាត់ជម្រើសជាតិ កម្ពុជា រកបានពិន្ទុច្រើនជាងគេប្រចាំក្រុមទាំង ២ ប្រកួត។
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានក្លាយជាក្រុម កម្ពុជា ២ គត់ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់របស់សហព័ន្ធអន្តរជាតិនៃប្រវត្តិ និងស្ថិតិបាល់ទាត់ (IFFHS)។
ក្រុមនៃលីគកំពូល សិង្ហបុរី Lion City Sailors មានចំណុចពិសេស ៣ ចំណុចគួរឱ្យចាប់អារម្មណ៍ មុនជួបក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ក្នុងពានរង្វាន់ ASEN Club Championship Shopee Cup។
ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Lionel Messi ត្រូវបានគេទទួលស្គាល់ ជាកំពូលកីឡាករបាល់ទាត់មួយរូបក្នុងពិភពលោក ប៉ុន្តែក្រៅអំពីការប្រកបអាជីពជាកីឡាករបាល់ទាត់ គាត់នៅមានជំនួញធំៗចំនួន ៥ ទៀតក្នុងដៃ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៦។ នេះនឹងក្លាយជាការរៀបចំលើកទី ៥ បន្ទាប់ពីរៀបចំដំបូងនៅឆ្នាំ ២០២០។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងការរៀបចំកន្លងមក ស្ត្រីមានចំនួនចូលរួមផុសផុលជាងបុរស។
ចិន បានបើកយុទ្ធនាការបោសសំអាត អំពើពុករលួយក្នុងវិស័យបាល់ទាត់យ៉ាងតឹងរ៉ឹងបំផុត ដោយបានដាក់ទណ្ឌកម្មបុគ្គលចំនួន ៧៣ រូប ក្នុងនោះមានទាំងអតីតប្រធានសមាគមបាល់ទាត់ចិន (CFA) លោក Chen Xuyuan និងលោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ មិនឲ្យចូលរួមក្នុងសកម្មភាពណា ដែលពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត។