ការប្រកួតប្រជែងលីគកំពូល កម្ពុជា (Cambodian Premier League) រដូវកាល ២០២៥-២០២៦ នេះ បានរកឃើញក្រុមចំណាត់ថ្នាក់លំដាប់កំពូលទាំង ៦ ផ្លូវការហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី ២ ខណៈរឿងដ៏ភ្ញាក់ផ្អើល គឺ អឹមអូអាយ កំពង់ដេវ៉ា ជាប់ ខណៈ វិសាខា ធ្លាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Bukayo Saka បានឡើងមកឈរចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌលីគកំពូល អង់គ្លេស Premier League ក្រោយបន្តកិច្ចសន្យាថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal។
ខ្សែប្រយុទ្ធស្លាបរបស់ Benfica កីឡាករ Gianluca Prestianni អាចនឹងត្រូវទទួលរងការពិន័យធ្ងន់ធ្ងរ ប្រសិនបើរកឃើញ ពិតជាបានប្រើពាក្យរើសអើងពូជសាសន៍ ពណ៌សម្បុរលើខ្សែប្រយុទ្ធ Real Madrid កីឡាករ Vinicius Jr. ពិតមែន។
ក្រុមខ្លាំង ២ របស់ កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អមុនការប្រកួតវគ្គ ៨ ក្រុមចុងក្រោនពាន AFC Challenge League មកដល់។ ជាមួយគ្នានេះ ពួកគេបានបន្ថែមកីឡាករបរទេសថ្មីល្អៗមួយចំនួន មុនការចុះឈ្មោះកីឡាករត្រូវបានបិទបញ្ចប់។
ក្លិបអធិរាជស Real Madrid កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Paris Saint-Germain កីឡាករ Désiré Doué ខណៈពួកគេក៏បានត្រៀមកញ្ចប់លុយធំផងដែរ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២០ ឆ្នាំរូបនេះ។
គ្រូបង្វឹកក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Lionel Scaloniបានរៀបចំផែនការយុទ្ធសាស្ត្ររួចរាល់ ដើម្បីបញ្ឈប់ Lamine Yamalនៅក្នុងការប្រកួត អាហ្សង់ទីន ជួបក្រុមជម្រើសជាតិ អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Finalissima ដែលធ្វើឡើងនៅប្រទេស កាតា នាខែ មីនា ឆ្នាំ ២០២៦។
ក្រុមកាំភ្លើងធំ Arsenal កំពុងកាន់កំណត់ត្រា ជាក្រុមឈរចំណាត់ថ្នាក់លេខ ២ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League ខណៈនៅរដូវកាល ២០២៥-២០២៦ នេះ ពួកគេកំពុងស្ថិតលើដានចាស់ ដែលអាចមានភាគរយឈរលេខ ២ ម្តងទៀត។