ស្តេចប្រដាល់ ហ្វីលីពីន កីឡាករ Manny Pacquiao នឹងឡើងសង្វៀនជាថ្មី ដោយជួបប្រកួតជាមួយអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកប្រភេទ light-welterweight កីឡាករ Ruslan Provodnikov ក្នុងការប្រកួតលក្ខណៈពិព័រណ៌ (exhibition) នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich បានទម្លាក់ខ្សែប្រយុទ្ធ Al-Nassr កីឡាករ Cristiano Ronaldo មកឈរនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ៣ ជាកីឡាករស៊ុតបញ្ចូលទីបាន ៥០០ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្តបាល់ទាត់។
បច្ចុប្បន្នមានកីឡាករវ័យក្មេង ដែលមានសក្តានុពលជាច្រើនក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ប៉ុន្តែក្នុងចំណោមនោះ មានកីឡាករវ័យក្មេង ៣ នាក់ត្រូវបានគេមើលឃើញ កំពុងមានភាពលេចធ្លោជាងគេទាំងប្រជាប្រិយភាព និងសមិទ្ធផលផ្សេងៗ។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសាងភាពភ្ញាក់ផ្អើលជាថ្មី ដោយត្រូវបានគេកត់ត្រា ជាកីឡាករម្នាក់ស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ ដែលស៊ុតដោយប្រើជើងឆ្វេងឱ្យក្លិបច្រើនបំផុតក្នុងសតវត្សទី ២១ នេះ។
លោក ឃួន ឡាបូរ៉ាវី បានជាប់ឈ្មោះ ជាកីឡាករម្នាក់គាត់ ធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសជាមួយ ២ ក្លិបផ្សេងគ្នាក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឥទ្ធិពល Lionel Messi បានជំរុញឲ្យក្លិប Inter Miami CF ដែលជាក្លិបក្មេងខ្ចីជាងគេក្នុងលីគ ឡើងឈរកំពូលតារាងក្លាយជាក្លិបមានតម្លៃថ្លៃបំផុតក្នុងលីគកំពូល អាមេរិក (Major League Soccer) នាពេលបច្ចុប្បន្ន។
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីថ្ងៃ អាទិត្យ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ ពួកគេបានប្រកាសនាំចូលកីឡាករបរទេសថ្មីម្តងដល់ទៅ ៣ នាក់ ដើម្បីត្រៀមជួប ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ AFC Challenge League។