ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ ៤ គូនៅរសៀលថ្ងៃ ពុធ ទី ២១ ខែ មករា ឆ្នាំ ២០២៦ ខណៈ វិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានយកឈ្នះដៃគូច្រើនគ្រាប់ដូចគ្នា។
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Xabi Alonso កំពុងបើកចិត្តនឹងទទួលយកការងារទៅដឹកនាំក្លិបហង្សក្រហម Liverpool ប្រសិនបើលោក Arne Slot ត្រូវក្លិបបញ្ចប់តំណែង។
ខ្សែប្រយុទ្ធរបស់ក្រុម ណាហ្គាវើលដ៍ កីឡាករ Minagawa Yusuke កំពុងធ្វើឱ្យអ្នកគាំទ្រ កម្ពុជា ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបគេឡើងឈរនៅតំណែងលេខ ២ ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទី ២ ក្នុងលីគកំពូល កម្ពុជា បច្ចុប្បន្ន។
ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lamine Yamal បានជាប់នៅចំណាត់ថ្នាក់លើគេ ជាកីឡាករត្រូវបានលក់អាវដាច់បំផុតក្នុងឆ្នាំ ២០២៥។
អតីតខ្សែប្រយុទ្ធក្រុម ណាហ្គាវើលដ៍ លោក សួង វិរៈ បានជាប់ឈ្មោះជាកីឡាករឈ្នះស្បែកជើងមាស ដោយរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគាត់បានបដិសេធសំណើកិច្ចសន្យាជាទឹកប្រាក់យ៉ាងច្រើនមហាសាលរហូតដល់ទៅ ១.៦ ប៉ីលានដុល្លារអាមេរិក (ពាន់លានដុល្លារអាមេរិក) ពីក្លិប Al-Ittihad ដោយសារកត្តាគ្រួសារ។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក ក្នុងជ័យជម្នះ ២ លើកចុងក្រោយ របស់ក្រុមបាល់ទះ Win Streak នៅក្នុងការប្រកួតសប្តាហ៍ទី ១៦។