កីឡា
សួង វិរៈ ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិម្ចាស់ស្បែកជើងមាស ពានសម្តេចតេជោ
អតីតខ្សែប្រយុទ្ធក្រុម ណាហ្គាវើលដ៍ លោក សួង វិរៈ បានជាប់ឈ្មោះជាកីឡាករឈ្នះស្បែកជើងមាស ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ ក្នុងប្រវត្តិពានសម្តេចតេជោនេះ មានកីឡាករច្រើនរូប ដែលធ្លាប់ឈ្នះស្បែកជើងមាស ប៉ុន្តែមានតែលោក សួង វិរៈ ម្នាក់គត់ ដែលមានប្រវត្តិរកបានគ្រាប់បាល់ច្រើនជាងគេបំផុត អំឡុងពេលឈ្នះស្បែកជើងមាសនៅឆ្នាំ ២០១៦។
លោក សួង វិរៈ ធ្លាប់បានឈ្នះស្បែកជើងមាស ក្នុងពានសម្តេចតេជោ ១ លើកគត់នៅឆ្នាំ ២០១៦ ដែលពេលនោះលេងឱ្យក្រុម អង្គរថាយហ្គើរ។ លោករកបានគ្រាប់បាល់រហូតដល់ទៅ ២៥ គ្រាប់ ដែលចំនួននេះបានជាប់ជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិអ្នកឈ្នះស្បែកជើងមាស។ ទោះបីជាលោកបង្ហាញថ្វីជើងស៊ុតដ៏ល្អបែបនេះក៏ដោយ ប៉ុន្តែពេលនោះក្រុម អង្គរថាយហ្គើរ បានត្រឹមឡើងដល់វគ្គ ៨ ក្រុមចុងក្រោយប៉ុណ្ណោះ។
កីឡាករ ដែលស្ថិតនៅលំដាប់លេខ ២ បានទៅលើកីឡាករ ប្រាក់ មុន្នីឧត្តម ដោយនៅឆ្នាំ ២០១៥ កីឡាកររកបាន ២៤ គ្រាប់។ ចំណែកកីឡាករស្ថិតនៅលំដាប់លេខ ៣ គឺលោក ឃួន ឡាបូរ៉ាវី ដោយនៅឆ្នាំ ២០១១ និង ២០១២ លោករកបាន ២២ គ្រាប់ដូចគ្នា៕


អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


