កីឡាករបាល់ទាត់ជម្រើសជាតិ កម្ពុជា Nick Taylor កំពុងក្លាយជាកីឡាករដ៏សំខាន់របស់ក្រុម PT Prachuap FC នៃលីគកំពូល ថៃ ក្រោយរូបគេទទួលបានឱកាសចូលលេងសឹងតែគ្រប់ការប្រកួត ចាប់តាំងពីផ្លាស់ទៅទីនោះនៅរដូវកាលនេះ។
ប្រធានក្លិប Real Madrid លោក Florentino Perez ចង់បានអតីតគ្រូបង្វឹក Liverpool លោក Jurgen Klopp មកដឹកនាំជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លិបបបានចែកផ្លូវគ្នាជាមួយលោក Xabi Alonso កាលពីពេលថ្មីៗនេះ។
ក្លិបបិសាចក្រហម Manchester United ត្រៀមប្រកាសគ្រូបង្វឹកបណ្តោះអាសន្នថ្មីក្នុងពេលឆាប់ៗ ខណៈដែលលោក Michael Carrick កំពុងក្លាយជាបេក្ខភាពឈានមុខគេជាងលោក Ole Gunnar Solskjaer។
ក្លិបអធិរាជស Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាគ្រូបង្វឹកថ្មីភ្លាមៗ បន្ទាបពីបញ្ចប់តំណែងលោក Xabi Alonso។
វីរបុរសរបស់ក្រុម បឹងកេត លោក ឃួន ឡាបូរ៉ាវី ត្រូវបានកត់ត្រា ជាកីឡាករធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា នៅតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ដោយការប្រកួត ២ ប្រកួតចុងក្រោយ រូបគេរកបានពិន្ទុច្រើនជាងគេទាំង ២ ប្រកួត និងជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា។
ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃ សុក្រ ទី ៩ ខែ មករា ឆ្នាំ ២០២៦ នេះ អំពីការនាំចូលខ្សែប្រយុទ្ធស្លាបថ្មីសញ្ជាតិ ព័រទុយហ្គាល់ កីឡាករ Tiago Alves។