Connect with us

កីឡា

វឿន វាសនា ជាប់កីឡាករល្អប្រចាំ​ការ​ប្រកួត​ ​១២ លើក

បានផុស

នៅ

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក ក្នុងជ័យជម្នះ ២ លើកចុងក្រោយ របស់ក្រុមបាល់ទះ Win Streak នៅក្នុងការប្រកួតសប្តាហ៍ទី ១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ វឿន វាសនា

រម្លឹកនៅក្នុងការប្រកួតសប្តាហ៍ទី ១៦ កន្លងទៅ ក្រុមបាល់ទះ Win Streak បានទទួលជ័យជម្នះទាំង ២ ប្រកួតជាប់គ្នា ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ សៅរិ៍ ទី ១៧ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២។ ចំណែកការប្រកួតទល់នឹងក្រុម Taipei East នៅថ្ងៃ អាទិត្យ ទី ១៨ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។

វឿន វាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតទាំង ២ ប្រកួតនោះ ប៉ុន្តែការប្រកួតចុងក្រោយទល់នឹងក្រុម ​Taipei East កីឡាកររកបានពិន្ទុច្រើនជាងគេបំផុតប្រចាំក្រុម ដោយរកបានពិន្ទុសរុបចំនួន ២៧ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករក៏ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ ដែលនេះជាលើកទី ១២ នៅរដូវកាលនេះ។

កីឡាករ វឿន វាសនា

គួរឱ្យដឹងថា ក្រុមបាល់ទះ Win Streak បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃលីគបាល់ទះកំពូល តៃវ៉ាន់ ក្រោយឆ្លងកាត់ ៣០ ប្រកួត ឈ្នះ ២៨ លើក និងចាញ់ ២ លើក៕

កីឡាករ វឿន វាសនា និងមិត្តរួមក្រុមនៅ Win Streak

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម