កីឡា
លោក ឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាសច្រើនជាងគេក្នុងពានសម្តេចតេជោ
អតីតខ្សែប្រយុទ្ធក្រុម ព្រះខ័នរាជស្វាយរៀង និង បឹងកេត លោក ឃួន ឡាបូរ៉ាវី ត្រូវបានកត់ត្រា ជាកីឡាករធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីសមាសភាពកីឡាករ ធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុត គឺលោកឃួន ឡាបូរ៉ាវី បានឈ្នះចំនួន ៤ លើក។

លោក ឃួន ឡាបូរ៉ាវី ឈ្នះដំបូងនៅឆ្នាំ ២០១១ អំឡុងពេលលេងឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ដោយពេលនោះរកបាន ២២ គ្រាប់។ នៅឆ្នាំ ២០១២ ជាពេលនោះកំពុងលេងឱ្យ ព្រះខ័នរាជស្វាយរៀង ដដែល លោកបានឈ្នះ ១ លើកទៀត បន្ទាប់ពីរកបាន ២២ គ្រាប់។ លុះចូលរួមជាមួយ បឹងកេត លោកបានសាងកំណត់ត្រាឈ្នះស្បែកជើងមាស ២ លើកទៀត គឺនៅឆ្នាំ ២០១៤ រកបាន ១២ គ្រាប់ និង ចុងក្រោយនៅឆ្នាំ ២០១៧ លោករកបានគ្រាប់បាល់សរុបចំនួន ១៦ គ្រាប់។

ដោយឡែកកីឡាករផ្សេងៗទៀត ដែលឈរនៅលំដាប់លេខ ២ រួមមាន គួច សុគុម្ភៈ, ប្រាក់ មុន្នីឧត្តម និង សៀង ចន្ធា គឺធ្វើបាន ២ លើកដូចៗគ្នា។ ចំណែកកីឡាករផ្សេងៗទៀត ដែលធ្លាប់មានប្រវត្តិឈ្នះស្បែកជើងមាស ក្នុងពានសម្តេចតេជោ នេះដែរ គឺធ្វើបាន ១ លើកៗប៉ុណ្ណោះ។
គួររម្លឹក ថា អ្នកឈ្នះពានស្បែកជើងមាសក្នុងពានសម្តេចតេជោកាលពីរដូវកាលមុន ២០២៤-២០២៥ បានទៅលើកីឡាករ សៀង ចន្ធា របស់ បឹងកេត បន្ទាប់ពីរកបានគ្រាប់បាល់ចំនួន ៦ គ្រាប់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


