Connect with us

កីឡា

Real Madrid តែងតាំងអតីតកីឡាករខ្លួនម្នាក់ ​ជាគ្រូថ្មីភ្លាមៗ ក្រោយបញ្ចប់តំណែងលោក Xabi

បានផុស

នៅ

ក្លិបអធិរាជស Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាគ្រូបង្វឹកថ្មីភ្លាមៗ បន្ទាបពីបញ្ចប់តំណែងលោក Xabi Alonso។

លោក Xabi Alonso
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦ (ម៉ោងនៅកម្ពុជា) ក្លិប Real Madrid បានប្រកាសចែកផ្លូវគ្នាជាមួយលោក Xabi Alonso ហើយ បន្ទាប់ពីការប្រកួតចុងក្រោយ លោកដឹកនាំក្រុមចាញ់ក្រុម Barcelona ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្នុងលទ្ធផល ៣ ទល់នឹង ២។

លោក Xabi Alonso

ភ្លាម​ៗ​នេះ ក្លិប Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa មកធ្វើជាគ្រូបង្វឹកថ្មី ដោយ​​មាន​សុពលភាព ដើម្បីដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាល។ បុរសសញ្ជាតិ អេស្ប៉ាញ ៤២ ឆ្នាំរូបនេះ គឺជាអតីតកីឡាកររបស់ Real Madrid ផ្ទាល់តែម្តង។

មុនទទួលបានសេចក្តីទុកចិត្តពីថ្នាក់លើ Real Madrid លោក Álvaro Arbeloa ធ្លាប់មានបទពិសោធដឹកនាំក្រុមយុវជន Real Madrid រយៈពេល ៥ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២៦៕

លោក Álvaro Arbeloa

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម