រដ្ឋាភិបាលជប៉ុនលើកឡើងនៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូកំពុងតាមដានយ៉ាងដិតដល់ចំពោះប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលបានគ្រោងទុក ដើម្បីបិទច្រកសមុទ្រហ័រមូស(Hormuz) បន្ទាប់ពីការចរចាសន្តិភាពបរាជ័យកាលពីចុងសប្តាហ៍។
សង្គ្រាមមជ្ឈិមបូព៌ានឹងត្រូវលើកយកមកពិភាក្សានៅសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោនជាមួយមន្ត្រីហិរញ្ញវត្ថុពិភពលោក ខណៈលោក Ajay Banga ប្រធានធនាគារពិភពលោក(World Bank) កំពុងប្រកាសអាសន្នពីវិបត្តិដ៏ធំមួយដែលកំពុងកើតឡើង។ វាជាគម្លាតដ៏ធំនៃការងារសម្រាប់មនុស្ស ១.២ ពាន់លាននាក់ ដែលនឹងឈានទៅដល់អាយុធ្វើការរបស់ពួកគេ ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ១០ ទៅ ១៥ឆ្នាំខាងមុខ។
សហរដ្ឋអាមេរិកនិងអូស្ត្រាលីបានចូលរួមធ្វើសមយុទ្ធក្នុងសមុទ្ររួមគ្នាជាមួយប្រទេសហ្វីលីពីនជាលើកទីពីរ នៅសមុទ្រចិនខាងត្បូងកាលពីថ្មីៗ ចំពេលមានភាពតានតឹងផ្នែកផ្លូវទឹកយុទ្ធសាស្រ្តនេះជាមួយទីក្រុងប៉េកាំង។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើដ៏ឃោរឃៅប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននិងលីបង់ ហើយអះអាងថាទីក្រុងអង់ការ៉ា(Ankara) អាចនឹងប្រើប្រាស់សកម្មភាពយោធាប្រឆាំងនឹងរដ្ឋជ្វីហ្វ ស្រដៀងគ្នាទៅនឹងការអន្តរាគមន៍ពីរបស់ខ្លួនពីមុននៅតំបន់ Karabakh និងប្រទេសលីប៊ី។
អ៊ីរ៉ង់មិនចុះចាញ់នឹងការគំរាមកំហែងណាមួយនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទច្រកសមុទ្រ Hormuz ជាថ្មី
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf លើកឡើងកាលពីថ្ងៃសុក្រថានឹងគ្មានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកទេ បើគ្មានបទឈប់បាញ់នៅលីបង់ និងការដោះលែងទ្រព្យសម្បត្តិដែលអ៊ីរ៉ង់កាន់កាប់នៅបរទេសអនុញ្ញាតឱ្យអ៊ីរ៉ង់ប្រើប្រាស់ម្តងទៀត។
ប្រាំមួយខែ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសជាផ្លូវការរវាងអ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) លើកឡើងថា ប្រជាជនប៉ាឡេស្ទីននៅតែស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តជារៀងរាល់ថ្ងៃ