ព័ត៌មានអន្ដរជាតិ
ជប៉ុន ដាក់ការតាមដានយ៉ាងដិតដល់លើច្រក Hormuz ក្រោយ ត្រាំ ប្រកាសបិទខ្ទប់
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានលើកឡើងនៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូកំពុងតាមដានយ៉ាងដិតដល់ចំពោះប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលបានគ្រោងទុក ដើម្បីបិទច្រកសមុទ្រហ័រមូស (Hormuz) បន្ទាប់ពីការចរចាសន្តិភាពបរាជ័យកាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មាន The Japan Times ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានធ្វើឱ្យបទឈប់បាញ់កាន់តែផុយស្រួយនិងគ្រោះថ្នាក់ ពិសេសនាំឱ្យតម្លៃប្រេងសកលហក់ឡើងវិញផងដែរ។
ប្រធានលេខាធិការជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara ប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ « យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍ រួមទាំងកិច្ចចរចា (សហរដ្ឋអាមេរិក-អ៊ីរ៉ង់) និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀត ក៏ដូចជាចលនាទាក់ទងនឹងច្រកសមុទ្រ Hormuz ផងដែរ»។

លោកបន្ថែមថា៖ « រឿងសំខាន់បំផុតគឺសម្រេចបាននូវការជជែកគ្នាដោយសន្តិវិធី រួមទាំងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយតាមរយៈការទូតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសង្ឃឹមថារឿងនេះនឹងកើតឡើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសបិទផ្លូវទឹកនេះកាលពីថ្ងៃអាទិត្យ ដោយនិយាយថា៖ « វានឹងរួមបញ្ចូលកប៉ាល់នានាដែលឆ្លងកាត់ច្រកនេះទាំងអស់ ដែលព្យាយាមចូលឬចាកចេញពីច្រកសមុទ្រ Hormuz»។
យ៉ាងណាសម្រាប់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) ធ្លាប់បានលើកឡើង អំឡុងកិច្ចប្រជុំកំពូលរបស់លោកស្រីជាមួយ លោក ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនកាលពីខែមុនថា៖ « មានរឿងដែលប្រទេសជប៉ុនអាចធ្វើបាននិងមិនអាចធ្វើបាន វាស្ថិតនៅក្នុងវិសាលភាពនៃច្បាប់របស់ប្រទេសប៉ុណ្ណោះ»។
ចំណែកមន្ត្រីជប៉ុន រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi និយាយថា ទីក្រុងតូក្យូអាចពិចារណាដាក់ពង្រាយកងកម្លាំងការពារផ្នែកសមុទ្រសម្រាប់ការបោសសម្អាតមីនក្នុងច្រកសមុទ្រ Hormuz ប៉ុន្តែលុះត្រាតែមានការឈប់បាញ់គ្នាទាំងស្រុងនៅក្នុងជម្លោះនេះសិន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


