អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ព្រមានអ៊ីរ៉ង់កាលពីថ្ងៃសុក្រថា កុំលេងសើចជាមួយសហរដ្ឋអាមេរិកឱ្យសោះ ខណៈលោកកំពុងធ្វើដំណើរទៅក្រៅប្រទេសដើម្បីចរចាបញ្ចប់សង្គ្រាម។
អ្នកនយោបាយជាន់ខ្ពស់ម៉ាឡេស៊ីម្នាក់សម្តែងការសោកស្តាយ និងរិះគន់ចំពោះការបដិសេធរបស់សិង្ហបុរីក្នុងការចរចាជាមួយអ៊ីរ៉ង់ ដើម្បីឱ្យកប៉ាល់ឆ្លងកាត់តាមច្រកសមុទ្រហ័រមូស(Hormuz) ដោយសុវត្ថិភាព។
ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិករិះគន់អង្គការណាតូឥតឈប់ តាំងពីសង្រ្គាមជាមួយអ៊ីរ៉ង់ចាប់ផ្តើម ហើយពេលខ្លះឈានដល់ចង់ដកអាមេរិកចេញពីអង្គការនេះទៀតផង ការណ៍នេះ នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen អំពាវនាវដល់សម្ព័ន្ធមិត្ត NATO ឱ្យក្រោកឈរឡើង
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) លើកសរសើរចំពោះកូរ៉េខាងជើងដែលសម្រេចសមិទ្ធផលដ៏ច្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងកងកម្លាំងលោកខាងលិចបន្តគាបសង្កត់ ធ្វើឱ្យទីក្រុងព្យុងយ៉ាងឯកោក៏ដោយ
បុរសជនជាតិអាមេរិកនឹងត្រូវចុះឈ្មោះចូលបម្រើកងទ័ពដោយស្វ័យប្រវត្តិចាប់ពីអាយុ១៨ឆ្នាំ។ ការផ្លាស់ប្តូរនេះតម្រូវឱ្យលុបបំបាត់នីតិវិធីស្មុគស្មាញផ្សេងៗ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោកបើកកិច្ចចរចាសន្តិភាពជាមួយប្រទេសលីបង់ជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក។
បន្ទាប់ពីអាមេរិកស្តីឱ្យអ៊ីរ៉ង់រឿងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ អាចធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi លើកឡើងទាំងខឹងសម្បាវិញថា វានឹងក្លាយជារឿងដ៏ល្ងង់ខ្លៅសម្រាប់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ក្នុងតំបន់