ជាការដាក់សម្ពាធខ្លាំងៗលើរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា លោកនឹងបញ្ជូនមីស៊ីល Tomahawks ទៅឲ្យអ៊ុយក្រែន...
តួលេខចុងក្រោយគិតត្រឹមរសៀលថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសហ្វីលីពីន បានកើនដល់៧នាក់...
យន្តហោះចម្បាំងកងទ័ពអាកាសមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកចំនួន៦គ្រាប់ទៀតនៅក្បែរព្រំដែនថៃ ដែលនេះជាការវាយប្រហារលើកទី២ក្បែរព្រំដែនថៃ...
ទឹកមុខរីករាយជាមួយស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម! ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីទទួលបានសន្តិភាព។ ស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះទៀតហើយក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទន្ទឹមនោះ យោធាអ៊ីស្រាអែលប្រកាសថា ពួកគេបញ្ចប់ការដកទ័ពដំណាក់កាលទីមួយ ចេញពីតំបន់ហ្គាហ្សារួចរាល់ហើយ ប៉ុន្តែនៅមានផ្នែកខ្លះស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ខណៈក្រុមហាម៉ាសមានពេលដល់ថ្ងៃចន្ទ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់គុកមួយជីវិតចំនួន២៥០នាក់។ មុននេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទាហានអាមេរិករហូតដល់២០០នាក់ ដែលឈរជើងស្រាប់នៅមជ្ឈិមបូព៌ា នឹងត្រូវចល័តទៅប្រទេសអ៊ីស្រាអែល ដើម្បីជួយតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ យោធាអាមេរិក នឹងបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល ឬត្រូវបានគេស្គាល់ថា «មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលនិងយោធា» ដែលទំនងជាមានទាំងកងទ័ពមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងអារ៉ាប់រួមផងដែរ ដើម្បីធានាសភាពការណ៍៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា
នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានដួលបោកក្បាលទៅនឹងដី ពេលចុះពីឧទ្ធម្ភាគចក្រ ក្នុងដំណើរចុះទៅពិនិត្យនិងសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះ...
ទីបំផុត ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ ត្រូវរកឃើញហើយ គឺបានទៅលើលោកស្រី María Corina Machado មកពីប្រទេសវ៉េណេស៊ុយអេឡា...
ឥទ្ធិពលព្យុះជាបន្តបន្ទាប់ បានបណ្តាលឲ្យមានទឹកជំនន់ បង្កទុក្ខវេទនាដល់ប្រជាជនថៃ ខណៈខេត្តអយុធ្យា រងគ្រោះធ្ងន់ ដោយជន់លិចស្រុកចំនួន១១...