ព័ត៌មានជាតិ
តុលាការដោះលែងកូនប្រសាឧកញ៉ាហេង សៀ តែនៅបន្តស៊ើបអង្កេតករណីនេះ
នៅទីបំផុតទៅកូនប្រសារបស់លោកឧកញ៉ា ហេង សៀ ដែលត្រូវបាននាំខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ពីបទសង្ស័យផលិតរូបភាពអាសអាភាសត្រូវបានតុលាការសម្រេចដោះលែងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាសទាំងនោះ ដែលបានចែកចាយនៅលើបណ្ដាញសង្គម។
សាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងទៀតថា កូនប្រសារបស់ឧកញ៉ា ហេង សៀ លោកឃន ឈុនតារា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនបានទទួលរូបអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមបណ្ដាញសង្គម និងបានចែករំលែករូបភាពទាំងនោះតាម WhatsApp និង Telegram ទៅកាន់មនុស្សចំនួ៧នាក់។
ចំពោះការផលិតវីដេអូវិញ លោក ឃន ឈុនតារា បានសារភាពថា កាលពីថ្ងៃទី១៤ ខែឧសភា លោកពិតជាបានស្វែងរក និងជ្រើសរើសមនុស្សចំនួនពីរនាក់ ដើម្បីថតជាវីដេអូឃ្លីប ធ្វើត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្ត គឺដើម្បីស្វែងយល់ឱ្យបានច្បាស់លាស់អំពីដំណើររឿងតែប៉ុណ្ណោះ។ លោកថា ការជ្រើសរើសមនុស្សទាំងពីរនាក់នេះពុំមែនដើម្បីផលិតវីដេអូអាសអាភាសនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


