Connect with us

វប្បធម៌ ជំនឿ

សុបិនអំពីគជ់និងត្បូងមានន័យពិស្តារខុសគ្នារវាងទម្លាប់ឥណ្ឌានិងចិន

បានផុស

នៅ


ត្បូងថ្មមានតម្លៃនានាក្នុងសុបិន ត្រូវបានគេគិតថាជានិមិត្តរូបទាក់ទាម​យ៉ាងធំ​នៃទិដ្ឋភាពជីវិតម្ចាស់ដំណេក។

ជាទូទៅក្តីសុបិនអំពីត្បូងជាសញ្ញាល្អ ទាំងសម្រាប់កិច្ចការផ្ទាល់ខ្លួន ជីវិតស្នេហា និងការធ្វើជំនួញព្រោះថាគ្រឿងអលង្ការនិម្មិតសញ្ញានៃភាពរីករាយនិងទ្រព្យសម្បត្តិ។

ក្តីសុបិនឃើញយើងនេះកំពុងមើលត្បូងដ៏មានតម្លៃអាចមានន័យថា អ្នកត្រូវបានល្បួងដោយទ្រព្យសម្បត្តិបកស្រាយថា អ្នកណាម្នាក់កំពុងចង់យកវាមកចងអ្នក ។

ម៉្យាងទៀតប្រសិនបើឃើញទទួលបានអំណោយជាត្បូង ឬពេជ្រនៅក្នុងក្តីសុបិនជាសញ្ញាបង្ហាញថា ទ្រព្យនឹងកើនឡើង។ យោងតាមការពាក់ត្បូងក្នុងសុបិនវិញ គឺជាសញ្ញានៃឋានៈឬសមិទ្ធិផលទើបនឹងទទួលបានមកដោយឥស្សរៈ។ ប្រសិនបើឃើញមនុស្សផ្សេងទៀតនៅក្នុងក្តីសុបិនពាក់ត្បូងល្អ ភ្លឺថ្លា អាចមានន័យថាខ្លួនយើង ឬប្រហែលជាញាតិមិត្តម្នាក់នឹងឡើងឋានៈជាទីគោរពក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើសុបិនឃើញធម្មជាតចម្រុះពណ៌

ពណ៌នៃត្បូងនៅក្នុងក្តីសុបិនក៏គួរឱ្យកត់សម្គាល់ផងដែរ។ ត្បូងពណ៌ខៀវគឺជានិមិត្តរូបនៃការបំផុសគំនិតថ្មី អាជីវកម្មថ្មី សូម្បីតែការសិក្សា ឬការងារថ្មីមួយ ខណៈពេលដែលថ្មក្រហមអាចទាយអំពីទំនាក់ទំនងស្នេហាថ្មី។ ប្រសិនបើសុបិនឃើញត្បូងពណ៌លឿងគួរតែត្រៀមខ្លួនសម្រាប់ឱកាសថ្មីមួយឯត្បូងពណ៌បៃតងអាចនាំមកនូវប្រាក់និងទ្រព្យសម្បត្តិថ្មីៗធំជាសំណុំមកក្នុងជីវិត។

បើសុបិនឃើញត្បូងពណ៌លឿង
ប្រសិនបើម្ចាស់ដំណេកជាស្ត្រីវ័យក្មេង ក្តីសុបិនអំពីត្បូងពណ៌លឿងអាចត្រូវបានបកស្រាយអំពីការទទួលបានអាពាហ៍ពិពាហ៍ល្អមួយនាពេលអនាគត

សុបិនត្បូងគិតជាទូទៅតាមក្បួនចិនបុរាណ

ការសុបិនអំពីត្បូងស្ទើរតែទាំងអស់ផ្សារភ្ជាប់ជាមួយនឹងភាពលោភលន់ក្នុងគំនិតចិនភាគខាងជើង តែនៅដីកណ្តាល សុបិនអំពីត្បូងភ្លឺថ្លាល្អជាសញ្ញាម្ចាស់ដំណេកនឹងក្លាយជាអភិជន​មានទ្រព្យសម្បត្ដិច្រើននៅក្នុងជីវិត។ ទោះជាយ៉ាងណាជំនឿជាទូទៅមួយកាលពីរាជវង្សជីងគឺ​ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនអ្នកនឹងអាចទទួលបានរង្វាន់ពីការងារប្រសិន​យល់ប្តិឃើញ​ត្បូូងគ្រប់ពណ៌ ។
នៅពេលម្ចាស់ដំណេកយល់សប្តិថា រកឃើញត្បូងជាការព្រមានពីភាពលោភលន់របស់អ្នក។ អ្នកនឹងទទួលបានការល្បួងឱ្យចូលអន្ទាក់សម្ភារៈនិយមដែលនឹងជះឥទ្ធិពលល្អខ្លើះមិនល្អ​ខ្លះដល់អ្នកឱ្យស្មុគស្មាញ។ តែបើត្បូងនោះជះពន្លឺ បង្ហាញថានឹងមាន​ឱកាសអាជីវកម្មឬការងារដើម្បីសាកល្បងនូវអ្វីដែលអ្នកជឿខ្លួនធ្វើបាន។

សុបិនទទួលបានអំណោយជា​ត្បូងជានិមិត្តរូបនៃឱកាសហិរញ្ញវត្ថុឆាប់ៗនេះក្នុងជីវិតពិត​ជាចំនួនទឹកប្រាក់ដ៏ច្រើន។

បើសុបិនអំពីការលក់ដូរត្បូងអាចជាសញ្ញាល្អបង្ហាញថាការលំបាកផ្នែកហិរញ្ញវត្ថុនឹងត្រូវបានដោះស្រាយឆាប់បំផុតថែមទាំងអាចមានប្រាក់ដែលនៅសល់ជាមួយនឹងការរំពឹងទុកមួយចំនួនដោះបានស្ថានភាពស្មុគស្មាញបច្ចុប្បន្ន។
នៅពេលដែលអ្នកយល់សប្តិឃើញចិញ្ចៀនឬក្រវិលឬរបស់របរផ្សេងទៀតដែលមានដាំត្បូង ក្តីសុបិនជាកំពូលនៃសារប្រាប់មុន ទាក់ទងនឹងសំណាងនិងវិបុលភាព។ ភាគច្រើនអ្នកនឹងទទួលបានប្រាក់ឆាប់ៗ។ មិនមានកំណត់ថាជាសារប្រាប់តែចំពោះសាច់ប្រាក់ទេ រឿងល្អ ៗ ផ្សេងទៀតអាចកើតឡើងផ្តល់នូវភាពរីករាយជាច្រើន។

ជនជាតិអារ៉ាប់បុរាណ កាត់សុបិនយ៉ាងណាអំពីត្បូង?
គេយល់ថា នៅពេលឃើញត្បូងនៅក្នុងក្តីសុបិនច្រើន​តំណាងឱ្យស្ត្រីឬប្រាក់។ ត្បូងជាច្រើន មានន័យថាលុយកាន់តែច្រើន។
នៅពេលឃើញត្បូងពណ៌សក្តីសុបិនតំណាងឱ្យដំណឹង​ថា​នឹងមានកូនប្រុស។
នៅពេលសុបិនអំពីពេជ្រ នេះតំណាងឱ្យអាពាហ៍ពិពាហ៍ឬសុភមង្គល។
ប្រសិនបើឃើញច្នៃត្បូងបង្ហាញពីភាពខ្លាំងនិងប្រាក់ចំណេញ។
ប្រសិនបើឃើញត្បូងមរកតនៅក្នុងក្តីសុបិនតំណាងឱ្យសម្បូរញាតិ កូនៗ បងប្អូនប្រុសស្រីនិងប្រាក់កាស។
នៅពេលអ្នកសុបិនអំពីគជ់ខ្យងក្តីតំណាងឱ្យបានប្រពន្ធឬប្រីល្អ។
នៅពេលអ្នកមានគជ់ឬត្បូងជាច្រើននៅក្នុងសុបិនជានិមិត្តរូបនៃប្រាក់កាស​កើនឡើងនិងការពេញចិត្ត។
នៅពេលអ្នកសុបិនឃើញគុជខ្យងឬត្បូងធំៗនេះតំណាងឱ្យដំណឹងមុនពី​ការនឹងទទួលបានប្រាក់រង្វាន់ច្រើន។
ប្រសិនបើទិញលក់ត្បូងឬ​គុជខ្យងបង្ហាញថាអ្នកនឹងទទួលបានអ្វីដែលល្អក្នុងជីវិតឆាប់ៗ។
ប្រសិនបើបោះគច់ឬត្បូង​ទៅនឹងដី កូនឬប្អូនស្រីរបស់អ្នកនឹង​មានដំណឹងរៀបការ៕

គ្រូ ឯម

ចុចអាន៖ បើសុបិនឃើញកាបូបប្រេនៗ អានហើយ​នឹងភ្ញាក់ផ្អើល…

ចុចអាន៖ ត្បូងទទឹមក្នុងសុបិនអាចជាដំណឹងមាន​បុត្រ ឬទិញបានអចលនទ្រព្យធំដុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម