Connect with us

វប្បធម៌ ជំនឿ

ទី​សក្ការ​បូជា​ល្បីៗ​ ​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​មាន​ជំនឿល្បីថា ពូកែ​ស័ក្ដិ​សិទ្ធ​!

បានផុស

នៅ

ជំនឿ​តាំង​ពី​ដូន​តានៅតែ​មានឥទ្ធិពលមកលើផ្នត់គំនិតខ្មែរ ​និង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ចង់ចូលមកកម្ពុជា​ដើម្បី​ទស្សនាទីសក្ការៈដ៏ល្បីទំាងនេះ។
Kpt Plus  នឹង​បង្ហាញ​ជូន​ទី​កន្លែង​សក្ការ​បូជា​ចំនួន ៧ ដែល​ល្បីល្បាញ​នៅ​ក្នុង​ប្រទេសកម្ពុជា​​យើង​មកដល់សព្វថ្ងៃ​នេះ។

១. វត្តភ្នំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​យើង​បាន​ដឹង​ស្រាប់​ថា​វត្ត​ភ្នំ​ដែល​ជា​ឈ្មោះ​និង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​កំពូល​កូន​ភ្នំ​សិប្បនិម្មិត​មាន​កម្ពស់ ២៧ ម៉ែត្រ​ដ៏​ល្បីល្បាញ​មួយ នៅ​ភាគ​ឦ​សាន្ត​នៃ​រាជធានី។ហើយ​ក៏​ជា​ទី​សក្ការ​បូជា​ដ៏​ល្បីល្បាញ​និង​ពូកែ​ស័ក្តិសិទ្ធ​សម្រាប់​បងប្អូន​ប្រជាជន​ខ្មែរ​យើង​គ្រប់​រូប។ ជា​ពិសេស​អ្នក​បន់ស្រន់​រក​គូព្រេង​ក៏​ពូកែ​ស័ក្ដិ​សិទ្ធ​ផង​ដែរ។ តិច​ថា​ អត់​ដឹង!

២. ព្រះ​អង្គ​ដងកើ

ទី​សក្ការ​ស្ថិតនៅ​ក្បែរ​មាត់​ទន្លេ​ចតុមុខ​មួយ​នេះ​ ប្រជាជន​យើង​មាន​ជំនឿ​ខ្លាំង​ណាស់ ​មិនថា​អ្នក​តូច​អ្នក​ធំ​មក​ពី​ណា​សុទ្ធ​តែ​សំចត​មក​ទី​នេះ ​ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ ​និង​ប្រកប​មុខរបរ​រកស៊ី​មានបាន កាក់កប អ្នកខ្លះ​ជំពាក់​បំណុល​គេ​សង​រួចរាល់ និង​បញ្ហា​ផ្សេង​ៗ ទៀត​ជា​ច្រើន។

៣. ព្រះអង្គ​ចេក ព្រះអង្គ​ចម

អ្នក​នៅ​សៀមរាប​ប្រាកដ​ជា​ស្គាល់​ទី​សក្ការ​បូជា​ដ៏​ធំ​នេះ​មិនខាន​ទេ ​មិន​ត្រឹម​តែ​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប​ទេ ព្រះអង្គ​ចេក ព្រះអង្គ​ចម​គឺ​ជា​ទី​សក្ការ​បូជា​ដែល​ខ្មែរ​យើង​តែង​មាន​ជំនឿ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ទី​កន្លែង​ល្បីល្បាញ​មួយ​នេះ សូម្បី​តែ​ជនបរទេស​ក៏​ទៅ​បន់ស្រន់​សុំ​សេចក្ដី​សុខ​ផង​ដែរ។

៤. ភ្នំ​ព្រះ​រាជ​ទ្រព្យ

ទឹកដី​ឧដុង្គ​នៃ​ខេត្ត​កំពង់ស្ពឺ​ ​គឺជា​ទី​កន្លែង​បូជា​ដែល​មាន​ព្រះពុទ្ធរូប​ជា​ច្រើន​អង្គ​ព្រម​ទាំង​ជំនឿ​នៃ​សាសនា​របស់​ដូនតា​ខ្មែរ​ពី​ដើម។ ទីកន្លែង​សក្ការ​មួយ​នេះ​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធ​ បន់ស្រន់​អី​តែង​បាន​ដូច​ក្ដី​ប្រាថ្នា​ហើយ​ថែម​ទាំង​ជា​កន្លែង​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ថែម​ទៀត​ផង។

៥. លោក​យាយ​យ៉ាត​នៅ​ប៉ៃលិន

បារមី​លោក​យាយ​យ៉ាត សក្ដិសិទ្ធិ​ណាស់ ល្បីល្បាញ​នៅ​ខេត្ត​ប៉ៃលិន​បួងសួង​អ្វី​តែង​សម្រេច​ក្ដី​ប្រាថ្នា។ ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ប៉ៃលិន ដែល​គេ​តែងមាន​ជំនឿ​ទៅ​លើ​បារមី​លោកយាយ​យ៉ា​ត ហើយ​ក៏​កំពុង​តែ​ល្បី​រន្ទឺ ទូ​ទាំង​ប្រទេស​កម្ពុជា ថែម​ទាំង​ល្បី​ត​ៗ គ្នា​រហូត​ដល់​ឯនាយ​សមុទ្រ​ថែម​ទៀត​ផង​។

៦. ពុទ្ធ​គិរី​កម្ពុជា

មាន​ទី​តាំង​នៅ​ស្ថិតនៅ​ខេត្ត​កណ្ដាល​​ ទីកន្លែង​សក្ការ​បូជា​មួយ​នេះ​គឺ​ល្បី​ថា​សាក​សិទ្ធ​និង​មាន​ព្រះ​ពុទ្ធ​រូប​ដល់​ទៅ​៨៤០០០​អង្គ។ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់ទី​នេះ​​គឺ​មិន​ដែល​អាក់ខាន​ក្នុង​ការ​ចូល​ទៅ​បន់ស្រន់​កន្លែង​ល្បីល្បាញ​មួយ​នេះ​ឡើយ។ តិច​អត់​ស្គាល់​គ្នា​យើង ជិតៗជាយក្រុងយើងនេះទេ!

៧. លោក​យាយ​ម៉ៅ​ពេជ្រ​និល

ជាប់​នៅ​ជើង​ភ្នំ​ពេជ្រ​និល​ដែល​គេ​ស្គាល់​គ្រប់គ្នា ​អ្នក​ដំណើរ​ណា​ដែល​ឆ្លងកាត់​តែង​ចូល​ទៅ​បន់ស្រន់​សុំ​ក្ដី​សុខ ទើប​ធ្វើ​ឱ្យ​កិត្តិនាម​លោកយាយ​ម៉ៅ​បាន​ល្បី​រន្ទឺ​កាន់តែ​ខ្លាំង​ឡើង​មកដល់​សព្វថ្ងៃ​នេះ។  ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ រដូវ​ភ្ជុំបិណ្ឌ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​បន់ស្រន់​លោក​យាយ​ម៉ៅដ៏​ច្រើន ​ស្ទើរ​តែ​រក​កន្លែង​ចត​យានយន្ត​មិនកើត ។

តោះកុំគិតយូរ ចង់បានសេចក្ដីសុខចម្រើនកើតមានដល់ក្រុមគ្រួសារទៅកុំខាន! ជាពិសេសអ្នកដែលមានជំនឿក្នុងព្រះពុទ្ធសាសនាតាំងពីដើមរាងមក។ អ្នកគ្មានគូយូរខែឆ្នាំ អាចនឹងមានឆាប់ៗ បើសិនទៅស្អែកនេះដើម្បីបន់ស្រន់ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត

ចុចអាន៖ ដឹងថា​ ក្នុងដើមឬស្សីមាន​គជ់មាន​តម្លៃដែរទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម