សុបិន​ឃើញ​ឈាម​មាន​ន័យ​យ៉ាងណា?
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

សុបិន​ឃើញ​ឈាម​មាន​ន័យ​យ៉ាងណា?

បានផុស

នៅ

យោង​ទៅ​តាម​ទស្សនៈ​របស់​លោក​ខាង​លិច​ ឈាម​គឺ​ជា​និមិត្តរូប​នៃ​ភាព​រឹងមាំ។ បើ​យើង​សុបិន​ឃើញ​ឈាម ​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​សំណាងល្អ​ក្នុង​ជីវិត​និង​គ្រោះកាច​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ស្រី​សុបិន​ឃើញឈាម​ ​បង្ហាញ​ពី​ការ​មក​រដូវ ​និង​ការ​មាន​ផ្ទៃពោះ។

បុរស​ដែល​សុបិន​ឃើញ​ឈាម ​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​នៃ​រាងកាយ​និង​ភេទ​របស់​ស្ត្រី​ ឬ​បំណង​ប្រាថ្នា​នៃ​ការ​រំលោភ​ផ្លូវ​ភេទជាដើម។

សុបិន​ឃើញ​ខ្លួនឯង​ច្របាច់​ឈាម​ បង្ហាញ​ពី​ចេតនា​ខាង​ក្នុង​ការ​លះបង់​ដោយ​ខ្លួនឯង។

សុបិន​ឃើញ​នរណា​ម្នាក់​ផ្សេងទៀត​ ហូរ​ឈាម​មានន័យថា ​យើង​កំពុងតែ​ទទួលរង​ភាព​តានតឹង​ផ្លូវ​ចិត្ត។ ដូច្នេះ​យើង​គួរតែ​សម្រាក ​និង​កែសម្រួល​ខ្លួនឯង​នៅ​ផ្នែក​ខ្លះ។

សុបិន​ឃើញ​ខ្លួនឯង​ហូរ​ឈាម​បង្ហាញ​ថា ​យើង​នឹង​បាត់បង់​ជីវិត​ឬ​ទទួលរង​ការ​ឈឺចាប់​ពី​ការ​បាត់បង់​មនុស្ស​ដែល​យើង​ស្រឡាញ់។ ឬ​មានន័យ​ន័យ​ផ្សេង​ទៀតដែល ទាក់ទង​នឹង​បរាជ័យ ​ការ​បាត់បង់​ហិរញ្ញវត្ថុ​ ឬ​សូម្បី​តែ​ក្ស័យធន។

សុបិន​ឃើញ​ខ្លួនឯង​សប្បាយចិត្ត​នៅ​ពេល​ដែល​ឃើញ​នរណា​ម្នាក់​ហូរ​ឈាម ​បង្ហាញ​ថា​ យើង​មាន​ចិត្ត​ជា​សត្រូវ​ជាមួយ​មនុស្ស​នោះ​ឬ​បំណង​វាយ​ប្រហារ​គេ​ដោយ​ចេតនា។

សុបិន​ឃើញ​នរណា​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម​មានន័យថា​ យើង​មាន​ឱកាស​ដើម្បី​ដំណើរការ​ដើមទុន​ច្រើន​ ហើយ​យើង​គួរ​តែ​ចាប់​យក​ឱកាស​ដើម្បី​បង្ហាញ​ទេពកោសល្យ​របស់​យើង។

សុបិន​ឃើញ​ខ្លួនឯង​ស្ដោះ​ទឹកមាត់​ដាក់​ឈាម​បង្ហាញ​ថា​ បំណង​ប្រាថ្នា​របស់​យើង​ដែល​មាន​ជា​យូរ​មក​ហើយ ​នឹង​ក្លាយ​ជា​ការ​ពិត​ ឬ​ការ​ចង​គំនុំ​ចាស់​របស់​យើង​នឹង​ត្រូវ​ដោះស្រាយ។

សុបិន​ឃើញ​​ផឹក​ឈាម​ គឺ​ជា​សញ្ញា​គួរ​ឱ្យ​រីករាយ​ដែល​បង្ហាញ​ថា​ យើង​នឹង​ក្លាយ​ជា​អ្នកមាន​ឆាប់ៗ​នេះ។

សុបិន​ឃើញ​យើង​ហូរ​ឈាម​ពេល​វះកាត់​មានន័យថា​ យើង​កំពុង​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្លាស់ប្ដូរ​ការងារ​របស់​យើង។

សុបិន​ឃើញ​ហូរ​ឈាម​តាម​ច្រមុះ​បង្ហាញ​ថា​ នឹង​មាន​បញ្ហា​តិចតួច។

សុបិន​ឃើញ​ហូរ​ឈាម​ម្រាមដៃ​បង្ហាញ​ថា​ យើង​នឹង​ទទួលរង​ការ​បាត់បង់​ហិរញ្ញវត្ថុ​ឬ​ចាញ់បោកគេ។

សុបិន​ឃើញ​ឈាម​ច្រើន​នៅ​លើ​ឥដ្ឋ​មានន័យថា​ យើង​គួរ​តែ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

សុបិន​ឃើញ​សម្លៀកបំពាក់​របស់​នរណា​ម្នាក់​ដាប​ដោយ​ឈាម​មានន័យថា​ មនុស្ស​ដែល​នៅ​ក្នុង​សុបិន​របស់​យើង​អាច​ជួប​នឹង​សំណាង​អាក្រក់​ ឬ​ឈាន​ដល់​ទី​បញ្ចប់។

សុបិន​ឃើញ​មាន​ស្នាម​ប្រឡាក់​​ឈាម​របស់​ស្ត្រី​បង្ហាញ​ថា ​យើង​នឹង​មាន​ដៃគូ​ថ្មី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ដឹងថាហេតុអ្វី​បានជាត្បូងមរកតថ្លៃ និងពេញនិយមក្នុងចំណោមអភិជន​ដែរ

ចុចអាន៖ តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេង​ដល់កន្លែង មានន័យយ៉ាងណាដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក

កូវីដ-១៩៤ ម៉ោង មុន

ខេត្តព្រះសីហនុ អ្នក​ស្លាប់​កើន​ដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

កូវីដ-១៩៤ ម៉ោង មុន

មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services