ព័ត៌មានជាតិ
ក្រសួងអប់រំ ពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្ស នៅតាមគ្រឹះស្ថានសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពរបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា។

ការចេញសេចក្ដីណែនាំនេះ បន្ទាប់ពីថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្ដាញសង្គមនានា កុមារ និងយុវជនមួយចំនួន បានរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ២១ មីនា បានឱ្យដឹងថា ក្នុងគោលបំណងពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាពរបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្រសួង សូមណែនាំដល់គ្រូបង្រៀន ត្រូវពង្រឹងវិន័យ និងបញ្ជ្រាបការអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដល់សិស្សានុសិស្ស ក្នុងម៉ោងសិក្សាជាប្រចាំ។ ត្រូវគ្រប់គ្រងវត្តមានសិស្សតាមម៉ោងសិក្សាឱ្យបានម៉ឺងម៉ាត់។ ត្រូវពន្យល់ និងណែនាំសិស្សអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពអំឡុងពេលធ្វើដំណើរ និងត្រូវហាមសិស្សជាដាច់ខាតនូវរាល់សកម្មភាព ដែលបង្កភាពអនាធិបតេយ្យ និងបាត់បង់សេចក្ដីថ្លៃថ្នូរ ដូចជា ការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។

ចំណែកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពី វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនដល់សិស្សានុសិស្ស ជំរុញ និងគាំទ្រដំណើរការក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន ក្នុងការចូលរួមណែនាំ និងក្រើនរំលឹក សមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត្រ និងលើកកម្ពស់ការអនុវត្តវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ការអប់រំ សីលធម៌ និងចរិយាធម៌ និងបង្កើតកម្មវិធីអប់រំសីលធម៌ និងចរិយាធម៌ គ្រប់រូបភាព ដើម្បីជួយគាំទ្រ និងបណ្ដុះទម្លាប់ល្អរបស់សិស្សឱ្យក្លាយជាពលរដ្ឋពេញលេញ (មានចំណេះដឹង និងជំនាញ, ចេះគោរពច្បាប់ និងសណ្ដាប់ធ្នាប់សង្គម…)។
ជាមួយគ្នានេះដែរ ក្រសួង ស្នើដល់មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវចូលរួម តាមដាន និងទប់ស្កាត់ការធ្វើសកម្មភាពរបស់កូនចៅ ដែលបង្កភាពអនាធិបតេយ្យ និងបាត់បង់សេចក្ដីថ្លៃថ្នូរ ជាក់ស្ដែងដូចជាការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។

រីឯ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់៕
អត្ថបទ ៖ សំអឿន


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


