ម្សាញ់ឆ្នាំ១៩៨៩ជា ​«ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែ​ខ្លាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ម្សាញ់ឆ្នាំ១៩៨៩ជា ​«ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែ​ខ្លាំង

Published

on

តាំងពីបុរាណកាលមកចិនរាប់ទុកម្សាញ់ ដែល​ចាប់កំណើតពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩០ ជាពស់ដី មាន​លេខសំណាង: ៣, ៨ ពណ៌សំណាង បៃតងនិង ខៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ត្រឆ្នាំ ២០២០ សម្រាប់ពស់ដីកើតនៅឆ្នាំ ១៩៨៩
មនុស្សរាសីចក្រជាពស់ដីឆ្នាំ ១៩៨៩ មានសំណាងខ្លាំងណាស់នៅក្នុងរឿងស្នេហានិងសុខភាពព្រមជាមួយ​អាជីព​នៅឆ្នាំ ២០២០ អន់រឿងលុយបន្តិច។

នៅក្នុងអាជីពពួកគេអាចត្រូវបានគេទទួលការកោតសរសើរឡើងជានិច្ច ដូច្នេះពួកគេមានឱកាសដើម្បីដឹងពីទេពកោសល្យនិង​ស្នើសុំឡើងតំណែងធំជាងមុន។ ទោះយ៉ាងណាក៏ដោយ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាភាពសុភាពរាបសាគ្រប់ពេល។

សម្រាប់មនុស្សពស់ដីនេះ បានចាប់ផ្តើមផ្លាស់ប្តូរទស្សនៈរបស់ពួកគេអំពីទ្រព្យសម្បត្តិដោយជាបណ្តើរៗគេ​សម្រេចចិត្តទទួលស្គាល់តម្លៃជីវិត ជាជាងស្វែងរកទ្រព្យសម្បត្តិ ។

នៅពេលដែលអាជីពនិងទ្រព្យសម្បត្តិរបស់មនុស្សបានឈានដល់ចំណុច​កំពូលហើយ ពួកគេមានបំណងថ្មីគឺ​សង្ឃឹមថាអាចរកបានមនុស្សជាទីស្រឡាញ់ ចិត្តស្មោះនិងរស់នៅដោយសប្បាយរីករាយអស់មួយជីវិត។

ទោះបីជាសត្វពស់ដែលកើតក្នុងឆ្នាំ ១៩៨៩ នឹងមានសុខភាពល្អនៅឆ្នាំ ២០២០ ក៏ដោយក៏ពួកគេទំនងជាយកចិត្តទុកដាក់លើការងាររបស់ពួកគេហួសដល់ថ្នាក់ទុកពេលវេលាតិចពេកសម្រាប់ការរក្សារាងកាយឱ្យបានល្អ។ ដូច្នេះពួកគេអាចងាយនឹងទទួលរងពីបញ្ហាមួយចំនួន។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ពស់ដីកើតនៅឆ្នាំ ១៩៨៩
មិនថាពួកគេមានជំនាញ នៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ការងាររបស់ពស់ដីនៅឆ្នាំ ២០២១ នឹងមានភាពរលូនល្អ។ សម្រាប់មនុស្សដែលនឹងផ្លាស់ប្តូរការងារ ពួកគេបានតំណែងសមស្របហើយ​បានលទ្ធផលល្អដោយប្រើប្រាស់គុណសម្បត្តិនិងបទពិសោធន៍ផ្ទាល់ខ្លួន ប្រើប្រាស់ផ្កាយសំណាង​ខាងអាជីពមកជ្រោមជ្រែង ដោយចាក់គ្រឹះល្អវែងឆ្ងាយ​សម្រាប់ជោគជ័យនាពេលអនាគត។ ពួកគេក៏អាចទទួលបានការតម្លើងឋានៈនិងតំឡើងប្រាក់ខែនៅឆមាសទី ២ នៃឆ្នាំនេះមិនខាន​។ នេះក៏ជាឆ្នាំវិនិយោគ​ដ៏ពិសេសមួយផងដែរ។

បទពិសោធន៍និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុរួមជាមួយនឹងចក្ខុវិស័យវិនិយោគពិសេស ពួកគេអាចសង្ឃឹមថានឹងទទួលបានប្រាក់ច្រើនពីគម្រោងវិនិយោគនានា។ តែចាំថា រាល់គម្រោងវិនិយោគនិងផលិតផលហិរញ្ញវត្ថុដែលត្រូវបានណែនាំដោយមិត្តភក្តិក៏ត្រូវប្រុងប្រយ័ត្នផងដែរ​តែពីសាច់ញាតិនឹងរលូន។

យោងតាមការទស្សន៍ទាយជោគវាសនាពស់ដីនៅឆ្នាំ ២០២១ផ្កាយទំនាក់ទំនងរបស់ពួកគេជាមួយគូស្នេហ៍កាន់តែប្រសើរឡើងចំណែកជាមួយមេកោយ នឹងមានឱកាស​ល្អ។ បើពស់ញីចង់កូនផ្ទាល់ខ្លួននៅឆ្នាំ ២០២១ ជារឿងល្អណាស់។

ឆាកជីវិត

ពស់ដីកើតឆ្នាំ១៩៨៩ តែងតែ​ជាមនុស្ស​មានស្នេហ៍ទន់ភ្លន់ និងព្រងើយកន្តើយខ្លាំង​ចំពោះអ្នកដែលខ្លួនមិនស្រលាញ់។ ពួកគេកើតមកពូកែជាងឆ្នាំផ្សេងៗ សឹងលើគ្រប់ជំនាញ​ដែលទាក់ទិននឹងលេខ។ ពួកគេមាន​ការងារល្អនិងមានល្បិចកលច្រើន ។ ប្រសិន​ពួកគេ​កាន់ការងារណាមួយ​ អ្នកដឹកនាំ ត្រូវត្រៀមរង្វាន់ធំសម្រាប់ឱ្យ ពុំនោះទេ​ពួកគេនឹង​ចាកចោល​ ហើយគេមិនខ្វះកន្លែង​ផ្សេងលាដៃទទួលយកទេ ហើយមេកោយនឹងខាតធ្ងន់។ ពស់ឆ្នាំ១៩៨៩ បើស្ត្រីនឹងមានមន្តស្នេហ៍ ប្រុស​នឹងមាន​កិត្តិយសធំ។ ពួកគេ​ជាផ្កាយភ្លឺបំផុតនៅកន្លែង​ធ្វើការ​ឬ​ជាពេជ្រមិនទាន់ច្នៃ កាន់តែមានជោគជតា​រាសីធំឡើងនៅពេលចូលវ័យ​៣០ឆ្នាំ។ ពួកគេនិយាយកុហកបន្តិចតែមាន​ចិត្ត​មេត្តាច្រើន​ ឆាប់ចេះ​ឆាប់ចាំ​ឆាប់សម្របបាន​ល្អ។ កាលនៅវ័យក្មេងច្រើន​លំបាកនិងរសាត់កាយឆ្ងាយពីគ្រួសារ ឬកំព្រីកំព្រា​តែ​ពេលវ័យ៤០ប្លាយ​សឹងមាន​គ្រួសារ​ធំ​សុខដុមរមនា​ដោយបាតដៃខ្លួនឯងផ្ទាល់។

ទ្រព្យសម្បត្តិ
មនុស្សដែលមានរាសីចក្រ​ជាពស់ដីមិនមាន ប្រាក់ខែរខ្ពស់សម្រាប់ចំណាយទេ។ ដែលពួកគេអាចរកបានប្រាក់ច្រើនគឺ​ពីការវិនិយោគ។ ជាទូទៅក្រោយវ័យ​៣០ឆ្នាំ​ពួកគេគួរឈប់បម្រើការ​ហើយចេញ​វិនិយោគដែលមាន​ឱកាស​ទទួលបានផលល្អលុះនៅ នៅវ័យកណ្តាលមានគ្រោះម្តងខាតបង់លុយ តែ​ក៏អាចទទួលបាននូវសំណាងដែលមិននឹកស្មានដល់តាមរយៈ នូវឆ្នោត ឬ​កេរ្តិ៍ដំណែល។ និយាយរួមពួកគេនឹងរស់នៅក្នុងជីវិតដែលសំបូរបែបបែបនិយមនៅក្រោយវ័យ​៣០ឡើង។

ស្នេហានិងទំនាក់ទំនង
សំណាងស្នេហារបស់ពួកគេមិនសូវល្អទេជាការពិបាកក្នុងការស្វែងរកដៃគូជីវិតដែលមានសមត្ថភាពតាមរំពឹងទុក។ សម្រាប់ហេតុផលនេះផងដែរដែលជីវិតរបស់ពួកគេការរៀបអាពាហ៍ពិពាហ៍មិនមានភាពស្រស់ស្អាតនិងគូគេតែងតែមកតោងទាម​រំខាន​ឬពឹងផ្អែក​លើគេយ៉ាងធ្ងន់ស្មា។ តែទំនាក់ទំនងគេជាមួយ កូនៗ និងញាតិ គឺស្រលាញ់ពួកគេខ្លាំងណាស់រហូតដល់នាំមកនូវ​សំណាងល្អ​ដល់ជីវិតគេ​បាន។ ប្រសិនគេរៀបការមុនវ័យឆ្នាំ៣០ ភាគច្រើន​គេនឹងមាន​ស្វាមីឬភរិយាក្រោយទៀត។ គូល្អរបស់គេគឺ ឆ្នាំឆ្លូវនិងរកា ម្សាញ់ដូចគ្នាក៏សមល្មម ហាមផ្តាច់ខ្លា និងកុរ ។ ប្រសិ​នមានមេកោយឆ្នាំរោង​ជីវិតគេ​នឹង​ឡើងឋានៈឆាប់៕

គ្រូ ឯម

ចុចអាន៖ ឆ្លូវ​កើតឆ្នាំ ១៩៩៧ ជា «គោអគ្គី» ក្នុងធាតុទាំង៥តាមក្បួនចិនសែ

ចុចអាន៖ រោងឆ្នាំ១៩៧៦ ​«នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ4 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ5 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ5 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ5 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services