ទាយជោគជតាតារានិករដែលមានសំណាងល្អក្នុងផ្លូវស្នេហា កំលុងខែនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ទាយជោគជតាតារានិករដែលមានសំណាងល្អក្នុងផ្លូវស្នេហា កំលុងខែនេះ

បានផុស

នៅ

ខាងក្រោមជាការទស្សន៍ទាយជោគជតាតារានិករចំនួន ៦ ដែលមានសំណាងល្អក្នុងផ្លូវស្នេហា នាខែតុលានេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Aquarius (២០ មករា- ១៨ កុម្ភៈ)

Aquarius zodiac sign icons. 2094796 Vector Art at Vecteezy

ចំពោះអ្នកនៅលីវ ពុំទាន់មានគូគាប់ ខែនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ។ ចំណែកអ្នកមានគូហើយ អាចទទួលដំណឹងល្អអំពីការមានបុត្រ។

២. Taurus (២១ មេសា- ២១ ឧសភា)

Uploaded image

បញ្ហា​ស្នេហា​កំលោះ ក្រមុំ បើ​ចង់​រៀបចំ​ផ្សំផ្គុំ​អាពាហ៍ពិពាហ៍ ខែតុលា ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​សម្រាប់ស្វាមីភរិយាថ្មោងថ្មី។ ឯអ្នកនៅលីវ អាចជួបគូគាប់ទ្រនាប់ចិន្តាឆាប់ៗនេះ។

៣.​​​ Leo (២៤ កក្កដា- ២៣ សីហា)

Uploaded image

​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ ស្អិតល្អួត​ និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​ ។ អ្នកមានគ្រួសារហើយ ក៏ជួបតែសេចក្ដីសុខគ្រប់ប្រការ។

៤. Cancer (២២ មិថុនា- ២៣ កក្កដា)

Uploaded image

​សេចក្ដីស្នេហា​មានតែ​ភាពស្រស់បំព្រង ​ចេះ​អត់ឱន​ ​និងយោគយល់គ្នាល្អ​ប្រពៃ។ ​អ្នកនៅលីវវិញ កំពុងមានគេលួចបេតី ឬអាចមានអ្នកចូលចែចូវក្នុងពេលដ៏ខ្លីខាងមុខ។

៥. Libra (២៤ កញ្ញា- ២៣ តុលា)

Uploaded image

អ្នកពុំទាន់មានគូ នឹងមានដំណឹងល្អក្នុងខែនេះ។ អ្នកមិនទាន់រៀបការ អាចរង់ចាំវេលាសាងគ្រួសារថ្មី យូរបន្តិចទៀត។ ឯអ្នករៀបការរួច ស្នេហា មិនសូវរលូនទេ តែក៏គ្មានបញ្ហាធំដុំអ្វីឡើយ។

៦. Scorpio (២៤ តុលា- ២២ វិច្ឆិកា)

Uploaded image

ទាំងអ្នកនៅជាសង្សារ និងអ្នករៀបការរួច ពោរពេញដោយការយោគយល់ អធ្យាស្រ័យឱ្យគ្នា។ គូស្នេហ៍ មិនមានកើតជាវិវាទអ្វី គួរឱ្យបារម្ភឡើយ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តុលា ជាខែសំណាងធំរបស់តារានិករទាំង ៦នេះ

ចុចអាន៖ មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services