វប្បធម៌ ជំនឿ
ហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ (ពីឆ្នាំមមី-កុរ)
មនុស្សដែលកើតក្នុងឆ្នាំមមី

ការងារនឹងទទួលបានជោគជ័យក្នុងទិសដៅល្អ។ ទោះបីជាអាចមានបញ្ហាសុខភាពបន្តិចក្ដី។ អ្នកនឹងមានឱកាសធ្វើដំណើរផ្លូវឆ្ងាយ ឬអាចត្រូវបានធ្វើចំណាកស្រុក ដើម្បីផ្លាស់ប្ដូរក្នុងទិសដៅឲ្យប្រសើរជាងមុន។
ហិរញ្ញវត្ថុក្នុងរយៈពេលនេះ មានឱកាសទទួលបានលាភសំណាងឬហិរញ្ញវត្ថុនានានឹងមានភាពរលូន ជាពិសេសអ្នក៏មានភាពរហ័សរហួនជាងពេលណាៗទាំងអស់។ បើមានបញ្ហាហិរញ្ញវត្ថុ នឹងមានមនុស្សពេញវ័យជួយគាំទ្រ។ ចំណែកការវិនិយោគនឹងទទួលបានជោគជ័យ មានប្រាក់ចំណេញកើនឡើងឥតឈប់។
ស្នេហាកំឡុងពេលនេះ អាចនឹងមានបញ្ហា ឬការបែកផ្ទះ និងត្រូវនៅឆ្ងាយពីគ្នា រហូតឈានទៅមានការយល់ច្រឡំ។ សម្រាប់មនុស្សនៅលីវ ស្នេហាអាចមានឧបសគ្គ មានការប្រជែងគ្នាទៅមក។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាងគឺ បរិច្ចាគអង្ករ អាហារស្ងួត អាហារកែច្នៃ ដើម្បីថ្វាយបង្គំព្រះឬទីសក្ការៈបូជាផ្សេងៗ ដើម្បីទទួលបានលាភសំណាង។
មនុស្សដែលកើតក្នុងឆ្នាំមមែ

ការងារនឹងទទួលបានជោគជ័យ មានភាពរុងរឿងក្នុងអាជីពកាន់តែប្រសើរជាងមុន។ បញ្ហានិងការលំបាកដែលធ្លាប់មាននឹងត្រូវបានដោះស្រាយយ៉ាងល្អឥតខ្ចោះ ដោយសារតែមានមនុស្សពេញវ័យ ជួយគាំទ្រ និងផ្សព្វផ្សាយ។
ហិរញ្ញវត្ថុក្នុងរយៈពេលនេះ អាចថាខ្ជះខ្ជាយ ឬមិនអាចសន្សំប្រាក់បានទេ។ កុំទាន់វិនិយោគជាមួយអ្នកណាម្នាក់ឲ្យសោះក្នុងពេលនេះ ប្រយ័ត្នត្រីរស់ក៏រួច ទន្សាយក៏រួច ឥតអាសារបង់។
ស្នេហាគឺជាឱកាសដ៏ល្អ អាចថានឹងទទួលបានសំណាងពីភេទផ្ទុយ ប៉ុន្តែអាចនឹងមានបញ្ហាអារម្មណ៍តានតឹង អន្ទះអន្ទែងខ្លាំងក្លា។ អ្នកនៅលីវប្រយ័ត្នចាញ់បោកគេ ជួបមនុស្សមិនស្មោះត្រង់ ឬស្រលាញ់អ្នកដែលមានម្ចាស់។
មធ្យោបាយដើម្បីជួសជុល ឬលើកសំណាង គឺធ្វើបុណ្យ បរិច្ចាគទឹក បរិច្ចាកឈាម បរិច្ចាកក្រណាត់ស ដើម្បីបិទបាំងរាងកាយ ឬធ្វើបុណ្យជាមួយអ្នកជំងឺ ជនពិការជាដើម។
មនុស្សដែលកើតក្នុងឆ្នាំវក

ការងារអាចមានឧបសគ្គខ្លះៗ មិត្តរួមការងារអាចចូលមកបង្កបញ្ហាឲ្យយើង។ ក្នុងអំឡុងពេលនេះ ការងារអាចរកាំរកូស ឬខូចខាតឥតបានការ។ សូមប្រយ័ត្នកុំធ្វេសប្រហែស និងមិនគួរប្រព្រឹត្តអំពើឆបោកណាមួយ ទៅកាន់នរណាម្នាក់(ប្រយ័ត្នគេលែងទុកចិត្ត)។
ចំពោះហិរញ្ញវត្ថុក្នុងអំឡុងពេលនេះ អ្នកកំពុងចាយខ្ជះខ្ជាយ។ ដូច្នេះ មិនអាចសន្សំប្រាក់បានទេ។ សូមប្រយ័ត្នចំពោះបញ្ហាសុខភាព ដែលធ្វើឲ្យត្រូវចំណាយប្រាក់ច្រើន ហើយក៏គួរប្រយ័ត្នចាញ់បោកគេដែរ។
ស្នេហាកំឡុងពេលនេះ កំពុងមានបញ្ហារកាំរកុស ឆាប់ខឹង ឆាប់ឆេវឆាវ ឬអាចមានរឿងឈ្លោះប្រកែកគ្នាញឹកញាប់។ចំណែកមនុស្សនៅលីវស្នេហាមិនល្អសោះឡើយ អាចមានបញ្ហា ជម្លោះ ឬត្រូវបានបោកបញ្ឆោត។ កុំទាន់មានស្នេហាក្នុងពេលនេះល្អជាង។
មធ្យោបាយដើម្បីជួសជុល ឬលើកសំណាង គឺ បរិច្ចាគទឹកផឹក សំលៀកបំពាក់ ស្បៀងអាហារ ប្រដាប់ប្រដាក្មេងលេង ដល់សិស្សដែលខ្វះខាត ឬមូលនិធិកុមារ និងស្ត្រី។
អ្នកដែលកើតក្នុងឆ្នាំរកា

ការងារត្រូវប្រយ័ត្នបន្តិច អាចនឹងមានបញ្ហាជាយថាហេតុ ដែលត្រូវព្រឹទ្ធាចារ្យណាម្នាក់ស្តីបន្ទោស។ ព្រោះក្នុងអំឡុងពេលនេះ មានឱកាសដំណើរការខុសប្រក្រតីបានកើតឡើង និងរងការខូចខាត ឬប្រហែលជាមានរឿងអាក្រក់កើតឡើងក្នុងជីវិត។
ចំពោះហិរញ្ញវត្ថុវិញ អ្នកមានលាភសំណាងល្អ បើមិនដូច្នេះទេ ភេទផ្ទុយនឹងផ្ដល់សំណាងដល់អ្នក ។ ការវិនិយោគមានសក្ដានុពលក្នុងការទទួលបានប្រាក់ចំណេញមកវិញ ឬបើមានបញ្ហាហិរញ្ញវត្ថុ អ្នកនឹងមានអ្នកមកជួយ មានដំណោះស្រាយ ឬមានការផ្លាស់ប្ដូរក្នុងទិសដៅល្អប្រសើរក្នុងវេលានេះ។
រឿងស្នេហា សូមប្រយ័ត្នបញ្ហាសុខភាព ជំងឺទាំងខ្លួនឯង និងមនុស្សជាទីស្រលាញ់ ឬអាចមានជម្លោះដោយសាររឿងលុយកាក់ អ្នកនៅលីវប្រយ័ត្នចាញ់បោកគេ ឬបើមានស្នេហាក្នុងរយៈពេលនេះ ប្រយ័ត្នជួបបញ្ហាហិរញ្ញវត្ថុ ។
មធ្យោបាយដើម្បីជួសជុល ឬលើកសំណាង គឺការបរិច្ចាគសៀវភៅព្រះធម៌ សៀវភៅអធិស្ឋាន សម្អាតបង្គន់អនាម័យ ស្ម័គ្រចិត្តជួយការងារសាធារណជន ដើម្បីប្រយោជន៍ផ្សេងៗ។
មនុស្សដែលកើតក្នុងឆ្នាំច

ការងារក្នុងអំឡុងពេលនេះអាចមានផលប៉ះពាល់អវិជ្ជមាន។ ប្រយ័ត្នការងារហួសកម្លាំង សម្រាកតិចពេក វាអាចបណ្ដាលឲ្យកើតជំងឺ ឬអាចបណ្ដាលឲ្យមានការធុញទ្រាន់ និងធ្លាក់ទឹកចិត្ត រហូតឈានទៅមានគំនិតគិតចង់ឈប់ពីការងារ។ សូមប្រយ័ត្នប្រយែងក្នុងការងារ ជាពិសេសឯកសារដែលមានកិច្ចសន្យា។
ហិរញ្ញវត្ថុក្នុងរយៈពេលនេះ មានឱកាសទទួលបានលាភសំណាង ឬទទួលបានប្រាក់យ៉ាងច្រើន ហើយនឹងមានមនុស្សជួយអ្នកដោយផ្ដល់ឲ្យអ្នកនូវរឿងល្អៗនៃអត្ថប្រយោជន៍ចំណូល។ បើមានបញ្ហាហិរញ្ញវត្ថុ អ្នកមានដំណោះស្រាយដោយសារមានមនុស្សជួយជ្រោមជ្រែង។
ស្នេហាក្នុងអំឡុងពេលនេះ អ្នកមានឱកាសដ៏អស្ចារ្យ ដោយអាចទិញរបស់របរធំៗរួមគ្នាដូចជាផ្ទះ ដី អចលនទ្រព្យ ឬឡាន ឬអាចមានភេទផ្ទុយគ្នានាំសំណាងមក។ អ្នកនៅលីវមានឱកាសជួបមនុស្សល្អ ដោយសារគេជាមនុស្សឧស្សាហ៍ព្យាយាមមិនខ្លាចលំបាកមករួមសុខជាមួយអ្នក។
មធ្យោបាយដើម្បីជួសជុល ឬពង្រឹងសំណាងបន្ថែមគឺ បរិច្ចាគបរិក្ខារពេទ្យ ជួយអ្នកជំងឺ ជនពិការ ទុរគត បន្តធ្វើបុណ្យដែលទាក់ទងនឹងការផ្ដល់ជីវិតដល់សត្វដូចជាការលែងសត្វស្លាប លែងត្រី។
មនុស្សដែលកើតក្នុងឆ្នាំកុរ

ការងារក្នុងអំឡុងពេលនេះ អាចនឹងមានបញ្ហាត្រូវអ្នកចាស់ទុំស្ដីបន្ទោសឬពីថៅកែ បណ្ដាលឲ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តធុញទ្រាន់ គិតចង់ឈប់ពីការងារ ផ្លាស់ប្ដូរការងារ ឬអាចមានបញ្ហានៃភាពវឹកវរមិនមានតុល្យភាព។ ដូច្នេះសូមប្រយ័ត្នការរំខានក្នុងការងាររបស់អ្នក។
ហិរញ្ញវត្ថុក្នុងរយៈពេលនេះ មានឱកាសល្អប្រសើរ នឹងប្រាក់ចំណូលហូរចូលមកឬមានអ្នកជួយគាំទ្រ ធ្វើឲ្យអ្នកមានលាភ មានសំណាង ការវិនិយោគផ្សេងៗនឹងទទួលបានជោគជ័យ លាភសំណាងល្អ។
ស្នេហាក្នុងរយៈពេលនេះ មានភាពល្អប្រសើរ នឹងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីគូស្នេហ៍ ឬមានឱកាសទទួលបានសមាជិកថ្មីក្នុងគ្រួសារ។ ចំពោះអ្នកនៅលីវ នឹងមានភេទផ្ទុយគ្នានាំដំណឹងល្អ ឬលាភសំណាងអ្នកនឹងបានជួបមនុស្សល្អអាចជាជនបរទេស ឬមនុស្សដែលមានជំហរល្អ។
វិធីដោះស្រាយ ឬលើកសំណាងគឺបរិច្ចាគឈាម ធ្វើបុណ្យជាមួយព្រះសង្ឃ ។ បោសសម្អាតទីធ្លាព្រះវិហារ ធ្វើបុណ្យទាន ប្រក់ដំបូលព្រះវិហារជាដើម៕
គ្រូ ណុប
ចុចអាន៖ហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ (ពីជូត -ម្សាញ់)

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា