Connect with us

វប្បធម៌ ជំនឿ

អ្នកទស្សន៍ទាយល្បីឈ្មោះម្នាក់ទៀត ប្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងឆ្នាំ ២០២២ ខាងមុខ

បានផុស

នៅ

ការព្យាករណ៍របស់លោក Nostradamus នៅឆ្នាំ ២០២២ ដូចដែលបានលើកឡើងដោយគេហទំព័រ GentSide Nostradamus ពីព្រឹត្តិការណ៍គួរ​ឲ្យ​ខ្លាច​ជាច្រើន​ សឹងមិនគួរឲ្យជឿ ។

១ អន្តោប្រវេសន៍​នឹង​កើន​ឡើង​ដោយសារ​តែ​សង្គ្រាម

លោក​បាន​ទស្សន៍ទាយ​ថា ​សង្គ្រាម​នៃ​ឈាម​ត្រជាក់ គ្រោះ​មហន្តរាយ​បាន​ចាប់ផ្ដើម ​ជា​ពិសេស​គឺ​​ភាព​អត់​ឃ្លាន។ ការ​ព្យាករណ៍​នេះ​បង្ហាញ​ថា ​នៅ​ឆ្នាំ ២០២២ ភាព​អត់ឃ្លាន​លើ​ពិភពលោក​នឹង​កើន​ឡើង​ ដោយសារតែ​ជម្លោះ​ប្រដាប់​អាវុធ​កើន​ឡើង។ ជា​លទ្ធផល នឹង​មាន​ចលនា​ប្រជាជន​កាន់​តែ​ច្រើន មាន​ជន​ចំណាកស្រុកមួយ​ចំនួន​ បោកបក់​នៅ​លើ​ឆ្នេរ​របស់អឺរ៉ុប។

២ សង្គ្រាម​អាកាសធាតុ​នឹង​កើតឡើងនៅឆ្នាំ ២០២២

ហោរាសាស្ត្រ​ដ៏​ល្បីល្បាញ​រូបនេះ ​បាន​ប្រកាសថា សង្គ្រាម​អាកាសធាតុ​នឹង​ចាប់ផ្ដើម​ក្នុង​កំឡុង​ឆ្នាំ ២០២២។ ជម្លោះ​បែបនេះ​អាច​កើតឡើង​ដោយសារ​តែ​ កង្វះ​ខាត​ធនធាន​នៅ​ក្នុង​ប្រទេស​មួយ ដែល​បន្ទាប់មក​នឹង​វាយប្រហារ​ប្រទេស​ជិត​ខាង​ដើម្បី​ទទួល​បាន​មធ្យោបាយ​ចិញ្ចឹម​ជីវិត។

៣ ការដួលរលំនៃសហភាពអឺរ៉ុប

ដំណឹង​អាក្រក់​នេះ​ ត្រូវ​បាន​ប្រកាស នេះក៏ដោយសារសន្ធិសញ្ញាទីក្រុងរ៉ូម ដែលបាន​ផ្តល់​សច្ចាប័ន​នៅឆ្នាំ ១៩៥៧ គឺជាប្រភពដើម​នៃ​ការ​សាងសង់​អឺរ៉ុប។ យោងតាម​លោក Nostradamus Brexit គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ហើយ​សហភាព​អឺរ៉ុប​ទាំងមូល ​នឹង​មាន​វាសនា​ដួល​រលំ​នៅ​ឆ្នាំ ២០២២ ។

៤ ទីក្រុង​ប៉ារីស​ស្ថិតនៅ​ក្រោម​ការ​ឡោមព័ទ្ធ

ការ​ព្យាករណ៍​មួយ​របស់លោក Nostradamus សម្រាប់​ឆ្នាំ​ខាងមុខ​ ទាក់ទង​នឹង​ទីក្រុង​ប៉ារីស ដែល​នឹង​ស្ថិតនៅ​ក្រោម​ការឡោមព័ទ្ធ។ ទីក្រុងដ៏អស្ចារ្យនេះ នឹងមានទាហានឡោមព័ទ្ធតាមវាលស្រែ និងទីក្រុង ។

៥ ការ​ស្លាប់​របស់​លោក Kim-Jong Un

លោក​បាន​ព្យាករណ៍ ពីការស្លាប់របស់មេដឹកនាំកូរ៉េខាងជើង នេះបើយោងតាមហោរាសាស្រ្ត ដែលបានវិភាគ​ការស្លាប់ភ្លាមៗ។ ដូច្នេះ គីម ជុងអ៊ុន នឹង​ក្លាយ​ជា​ជនរងគ្រោះ​ នៃឧបទ្ទវហេតុ​ដែល​មិន​នឹក​ស្មាន​ដល់។ ទោះជាយ៉ាងណាក៏ដោយ ការ​ស្នងតំណែង​របស់​លោក​ ត្រូវ​បាន​ធានា​រួចហើយ ដោយសារសមាជិកនៃគ្រួសាររបស់​លោក​ នឹងទទួលបន្ទុករបស់ប្រទេស។

៦ ការរញ្ជួយដីដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន

ការរញ្ជួយដីទីបី ​ដ៏ធំបំផុតនៅលើទឹកដី​នេះ នឹងកើតឡើងក្នុងកំឡុងឆ្នាំ ២០២២ ដែល​ឆ្ពោះ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ខ្លាំងរបស់​ជនជាតិ​អាស៊ី ។ ដូច្នេះ ការរញ្ជួយដីនឹងកើតឡើង​នៅពាក់កណ្តាលថ្ងៃ។ មាន​មនុស្សស្លាប់តិចតួច​ ប៉ុន្តែនៅតែបណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច។

យ៉ាងណាមិញ ​នេះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​របស់​លោក Nostradamus ដែលស្រដៀងទំនាយរបស់លោកយាយពិការភ្នែក Baba Vanga តែប៉ុណ្ណោះ។ នៅ​ឆ្នាំ ២០២២ មកដល់​​ យើង​នឹង​បាន​ដឹង​ច្បាស់​ ជាក់​ជា​មិន​ខាន​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងទំនាយរបស់លោកយាយ Baba Vanga តើពិភពលោក នឹងត្រូវរលាយពេលណា?

ចុចអាន៖ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១១ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម