វប្បធម៌ ជំនឿ
ឃើញខ្លួនឯងនៅក្នុងរូងភ្នំ អត្ថន័យបញ្ជាក់ពីរឿងលុយកាក់
កាលបើសុបិនឃើញរូងភ្នំ យោងទៅតាមជំនឿ គឺបញ្ជាក់ពីរឿងលុយកាក់ ដែលមានសព្វថ្ងៃនេះ។ យ៉ាងណាមិញ ក្នុងពិភពខាងក្រៅ ត្រូវចេះព្យាយាមក្ដោបឱកាសល្អៗ ទើបគ្រប់យ៉ាងបានដូចបំណងក្នុងសុបិនដែរ។

សុបិនឃើញរូងភ្នំបានន័យថា ក្នុងអំឡុងពេលនេះ អ្នកនឹងមានលុយកាក់ហូរចូលឥតដាច់។ ប្រសិនបើជួបឧបសគ្គរឿងលុយកាក់ នឹងត្រលប់មកល្អជាងមុន។
សុបិនថាខ្លួនឯងនៅក្នុងរូងភ្នំ បញ្ជាក់ថា មនុស្សរៀបការអាចមានជម្លោះជាមួយគូស្នេហ៍របស់ពួកគេ។ យ៉ាងណាក៏ដោយអ្នកទាំងពីរត្រូវចេះអត់ធន់ និងមានការអធ្យាស្រ័យឲ្យគ្នាទៅមក ទើបអាចរក្សាទំនាក់ទំនងឲ្យល្អជាងមុន។
សុបិនថានៅក្នុងរូងភ្នំជាមួយអ្នកផ្សេង បានន័យថា អាចទទួលបានលាភសំណាងតិចតួច។ តែយ៉ាងណា ក៏ត្រូវចេះក្ដោបឱកាសតូចនេះដែរ។ អ្នកនឹងមើលឃើញនូវរឿងល្អនាពេលខាងមុខ ហើយត្រូវចេះព្យាយាម ឈោងចាប់អ្វីដែលខ្លួនមិនទាន់មាន។

សុបិនឃើញខ្លួនឯងចង់រត់ចេញពីរូងភ្នំ បានន័យថា រាល់ការងារ ជំនួញ អាជីវកម្មដែលអ្នកធ្វើក្នុងអំឡុងពេលនេះ នឹងទៅបានយ៉ាងល្អ គ្មានការកកស្ទះ ឬមានអ្វីដែលធ្វើឲ្យឈឺក្បាល ដើម្បីមកដោះស្រាយបញ្ហារញ៉េរញ៉ៃនោះទេ។ តែត្រូវចេះមើលបញ្ហាមកជាឱកាស ទើបឆាប់បានទទួលជោគជ័យ៕
គ្រូ ណុប
ចុចអាន៖ខ្សែដៃឬកងដៃមាស ក្នុងសុបិន បញ្ជាក់ពីសេចក្ដីស្រលាញ់ និងគូព្រេងជិតមកដល់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


