Connect with us

វប្បធម៌ ជំនឿ

អ្នកកើតតាមថ្ងៃទាំង ៧ ហោរាទស្សន៍ទាយរាសីរបស់អ្នកបែបនេះ

បានផុស

នៅ

ថ្ងៃនេះ កម្ពុជាថ្មី សូមនាំប្រិយមិត្ត មកមើលហោរាសាស្ត្រខ្លួនឯង តាមរយៈថ្ងៃកំណើត ដែលជាការទស្សន៍ទាយប្រចាំខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២៖

អ្នកកើតថ្ងៃអាទិត្យ

3 พลัง! เลขเด็ดพระอุปคุต เลขเด็ดหมอช้าง และเลขแม่น้ำหนึ่ง
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព៖ ការងារជាច្រើនជំពូកនឹងចូលមកក្នុងពេលតែមួយ។ បើចេះបំបែកនូវរឿងសំខាន់ និងរឿងមិនសូវសំខាន់ អ្នកនឹងឆ្លងកាត់ពេលវេលាលំបាកបានយ៉ាងល្អ។ កុំចូលមាត់ជាមួយមិត្តរួមការងារដែលនិយម​ការ​និយាយ​ដើមអ្នកដទៃ ​ក្រែងកើតរឿងនៅកន្លែងធ្វើការ។

ហិរញ្ញវត្ថុ៖ លុយកាក់ត្រូវទំនុកបម្រុងការ​ហូប​ចុកឱ្យ​គ្រប់គ្រាន់សិន សឹមគិតរឿងផ្សេង ពុំនោះទេ អ្នកនឹងជាប់បំណុល​វ័ន្តកមិនខាន។

ស្នេហា៖ អ្នកនៅលីវ ងាយជួបមនុស្សយល់ចិត្ត ឯអ្នកមានគូនឹងមានអ្នកទី៣ជ្រៀតជ្រែកទំនាក់ទំនង។

សុខភាព៖ ស្ត្រេសងាយនឹងកើតណាស់ចំពោះអ្នក។ ដោយគិតច្រើនពេក អ្នកនឹងរងការប៉ះពាល់សុខភាព ជាពិសេសនឹងនាំឱ្យ​ឈឺ​ក្រពះ​យ៉ាងងាយ​​ផង​ដែរ។

បង្កើន​សំណាង​៖ ចូរធ្វើបុណ្យតាមលទ្ធភាព ហាម​ខ្ចី​លុយ​គេ​មកធ្វើបុណ្យ ​ក្រែងរឿងអាក្រក់កើតមកភ្លាមៗ មិនអាចដោះស្រាយទាន់។

អ្នកកើតថ្ងៃចន្ទ

คนดวงดีตามวันเกิด ปักษ์หลัง 16-28 ก.พ. 65 เช็กเลย

អាជីព៖ ការងារមានភាពតានតឹង ព្រោះតែចៅហ្វាយនាយ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកគ្មាននរណាជួយនោះទេ បើមិនប្រឹងជម្នះដោយខ្លួនឯង។

ហិរញ្ញវត្ថុ៖ ការផ្លាស់ប្តូរជាវិជ្ជមានកំពុងចាប់ផ្តើមល្អឡើងហើយ។ រាល់អាជីវកម្ម នឹងក្លាយជាឱកាសដែលនាំឱ្យលុយកាក់ដុះដាល។

ស្នេហា៖ ប្រសិនបើអ្នកនៅលីវ ការចាប់ផ្ដើមពេលនេះ អាចបង្កឱ្យមានការឈឺចាប់ពេលខាងមុខ។ ដូច្នេះកុំទាន់សម្រេចចិត្តមានគូពេលនេះអី។

សុខភាព៖ អ្នកនឹងមានបញ្ហាឆ្អឹង ប្រព័ន្ធឈាម និងការឈឺចាប់ខ្លួនប្រាណ។ ដើម្បីបង្ការបញ្ហាធំ គួរតែចូលគេងឱ្យបានឆាប់ បើមិនដូច្នោះទេភាពអស់កម្លាំង នឹងបង្ករោគធ្ងន់។

បង្កើនសំណាង៖ ធ្វើសមាធិនៅព្រះវិហារ នឹងជួយឱ្យអ្នកជួបតែរឿងល្អៗ។

អ្នកកើតថ្ងៃអង្គារ

สวดมนต์พระใหญ่ 'วันมาฆบูชา' 16 ก.พ. 2565 นี้ เซฟคาถาไว้เลย

អាជីព៖ ទំនួលខុសត្រូវនឹងកើនធំជាងពេលណាៗទាំងអស់។ វាមកពីថ្នាក់ដឹកនាំ ឬអ្នកត្រូវផ្លាស់ប្តូរក្រុមការងារ។ ប៉ុន្តែបើទ្រាំនឿយហត់បន្តិច ឱកាស​ឈាន​មុខនៅ​មិន​ឆ្ងាយ​នោះ​ទេ។

ហិរញ្ញវត្ថុ៖ ការគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុនឹងប្រព្រឹត្តទៅដូចការរំពឹងទុក។ ប៉ុន្តែអ្នកត្រូវតែមានចម្លើយច្បាស់លាស់ និងគោលដៅជាក់លាក់ ទើបប្រាក់កាក់អាចនៅក្នុងកាបូបបានយូរ។

ស្នេហា៖ បើ​អ្នកកំពុងមានចិត្តលើគេ ហើយគេក៏មានចិត្តលើអ្នកដែរ គួរចាប់ផ្ដើមពេលនេះទៅ។

សុខភាព៖ រាងកាយត្រូវការសម្រាកច្រើន ដូច្នេះត្រូវសាកថ្មវាឱ្យពេញ។ ក្រៅពីនោះ ចូរប្រយ័ត្នជំងឺធាត់ដែលបណ្ដាលមកពីធ្វើការច្រើនជ្រុល។

បង្កើនសំណាង​៖ ផ្តល់​ការ​ឧបត្ថម្ភ​ដល់​កុមារ​ដែល​បាត់បង់ជម្រក ឬក្មេងកំព្រា នឹងធ្វើឱ្យអ្នកកាន់តែកើនសំណាងទ្វេដង។

អ្នកកើតថ្ងៃពុធ

6 ราศี ความสำเร็จอยู่ใกล้ งานล้นเงินรุ่ง เหนื่อยแต่ผลตอบแทนคุ้ม

អាជីព៖ អ្នកនឹងទទួលបានការរិះគន់ និងភាពឈ្នានីស ពីក្រុមការងារ ក៏ដូចជាមនុស្សច្រណែនរឿងប្រាក់ខែ។ ទោះបីជាយ៉ាងនេះក្ដី អ្នកគួរតែផ្តោតលើមនុស្សដែលខំធ្វើការ និងយកគម្រូតាមពួកគេ​ ជាជាងអង្គុយគិតរឿងនិន្ទាគ្នា។

ហិរញ្ញវត្ថុ៖ មិត្តភក្តិ នឹងបបួលឱ្យវិនិយោគ ព្រមទាំងមានអ្នកផ្តល់ការងារថ្មីៗដែលអាចពង្រីកប្រាក់ចំណូលរបស់អ្នក។

ស្នេហា៖ ពេលនេះ​ជាពេលនៅម្នាក់ឯងសិន ឯអ្នកទើបតែខូចចិត្តរួចក្ដៅៗ កុំទាន់ចាប់ផ្ដើមថ្មីអី។

សុខភាព៖ សូមប្រយ័ត្នចំពោះបញ្ហាផ្លូវដង្ហើម អាឡ័កស៊ី និងភាពមិនប្រក្រតីនៃអរម៉ូន។ គួរចៀសវាងការផឹកស្រា និងជក់បារីឱ្យបាន។

បង្កើនសំណាង៖ ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​ នឹងជួយពង្រឹងសុខភាព និងកម្លាំងរបស់អ្នកឱ្យរឹងមាំឡើង។

អ្នកកើតថ្ងៃព្រហស្បតិ៍

เช็กดวง 3 ราศี การเงินคึกคัก โชคลาภเด่น ความรักสมหวัง คู่ครองให้โชค

អាជីព៖ ការងារមានយឺតយ៉ាវ ប៉ុន្តែទទួលជោគជ័យច្រើន។ ដូចនេះកុំទាន់បាក់ទឹកចិត្ត ទោះបីមិនលឿនរហ័សក្ដី មិនមែនមានន័យថាអ្វីៗអាក្រក់នោះទេ។ ការងារទាក់ទងនឹងឯកសារ គួរតែពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានការបន្លំ។

ហិរញ្ញវត្ថុ៖ លុយកាក់​នឹង​ចាប់ផ្តើម​កើនឡើង​ជាង​ពេលណាៗ​ទាំងអស់ ព្រោះថាបន្ទុកចំណាយនឹងធូរស្រាលជាលំដាប់។

ស្នេហា៖ អ្នកកំពុងគ្មានស្នេហា ប្រយ័ត្នចាញ់ពាក្យផ្អែម ហើយចុងក្រោយទឹកភ្នែក។ អ្នកមានគូប្រយ័ត្នពាក្យសម្តីដែលអាចប៉ះពាល់អារម្មណ៍ដៃគូ។

សុខភាព៖ ភាព​តានតឹង​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើន​ជាង​មុន​ ដូច្នេះអ្នកអាចមានបញ្ហាពោះវៀន និងពិបាកបន្ទោរបង់។

បង្កើន​សំណាង៖ បរិច្ចាគ​ចាន​ប្រាក់ទៅ​វត្តអារ៉ាម​ នឹងជួយឱ្យអ្នកជួបតែសេចក្ដីសុខ។

អ្នកកើតថ្ងៃសុក្រ

หมอช้าง จัดอันดับ 3 คนดวงดี การเงินเดินหน้าที่สุดของเดือนมกราคม 2565

អាជីព៖ រាល់ការងារ​ចៅហ្វាយនាយនឹងពេញចិត្ត ដោយហេតុនេះបើអ្នកចង់បានមុខតំណែងថ្មី ​អាចចរចាបានជាមួយគាត់បាន។

ហិរញ្ញវត្ថុ៖ ប្រាក់ចំណូលទទួលបានមកពីការងារជាបន្តបន្ទាប់ ឬមានមនុស្សស្មគ្រចាប់ផ្តើមអាជីវកម្មជាមួយ ដែលអាចជួយបន្ថែមប្រាក់​ចំណូលកាន់តែ​ខ្ពស់​។

ស្នេហា៖ បើស្រឡាញ់គេងងឹតងងុលពេក ត្រៀមខ្លួននៅម្នាក់ឯងទៅ ព្រោះអ្នកមិនអាចទ្រាំបាន ពេលគេព្រងើតកន្តើយដាក់ឡើយ។ ចំណែកអ្នកមានគ្នាហើយ ស្នេហា​មិន​សូវ​ចុះសម្រុងទេ។

សុខភាព៖ គួរចៀសវាងផឹក តែ កាហ្វេ អាល់កុល ដើម្បីឱ្យរាងកាយមានតុល្យភាព។ ក្រៅពីនោះ ​ត្រូវសម្រាក​ឱ្យបាន​គ្រប់គ្រាន់ មិនដូច្នោះទេ រាងកាយអាចរងជំងឺក្រពេញទីរ៉ូអ៊ីត ឬអាឡ័កស៊ី។

បង្កើនសំណាង​៖ ស្ម័គ្រ​ចិត្តការងារសង្គម ឆាកជីវិតនឹងភព្វប្រសព្វតែមនុស្សល្អៗ។

អ្នកកើតថ្ងៃសៅរ៍

3 ราศี ดวงดีมีเกณฑ์เสี่ยงโชคพอได้โชคลาภสมใจ

អាជីព៖ ការប្រកួតប្រជែងផ្នែកការងារនឹងកើនឡើង។ មនុស្សធ្វើការនៅកម្រិតអ្នកគ្រប់គ្រង ប្រយ័ត្នមុខតំណែងផង ព្រោះវាចាប់ផ្ដើមក្ដៅក្រហាយពេលនេះឯង។

ហិរញ្ញវត្ថុ៖ ប្រសិនបើមានអ្នកចង់ខ្ចីលុយ គួរដោះសារកុំឱ្យគេខ្ចីអី ព្រោះអ្នកអាចនឹងមិន បានប្រាក់នោះមកវិញ។

ស្នេហា៖ អ្នកលីវនឹងជួបស្នេហ៍ភ្លើងចំបើងក្នុងអំឡុងពេលនេះ។ រីឯអ្នកមានគូ អាចលង់ខ្លួនជាមួយដៃគូខាងក្រៅ មួយពេល។

សុខភាព៖ ដោយសារតែបញ្ហាស្ត្រេស អ្នកនឹងមានជំងឺឈឺពោះ ចុកពោះ រហូត​ដល់​ពេល​ខ្លះ​ វា​រាល​ដាល​ដល់​ប្រព័ន្ធរំលាយអាហារ។

បង្កើនសំណាង៖ បរិច្ចាគម៉ាស៊ីនត្រជាក់ កង្ហារ ពិដាន ដល់វត្តអារ៉ាម អាចផ្ដល់ឱ្យអ្នកនូវចិត្តស្ងប់ល្អ៕

អត្ថបទ៖ សន្យា

ចុចអាន៖ កំពូលតារានិករទាំង ៣ សំណាងបំផុត អំឡុងខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម