វប្បធម៌ ជំនឿ
២ វិធី រក្សាចិត្តឲ្យជ្រះថ្លា បានទាំងបុណ្យនិងកុសលព្រមគ្នា ដោយមិនប្រើទ្រព្យ
ការធ្វើបុណ្យមានច្រើនវិធី ច្រើនទម្រង់ មិនថាធ្វើបុណ្យជាមួយព្រះសង្ឃ ជនអនាថា អ្នកអត់ឃ្លាន ឬការបរិច្ចាគបច្ច័យ ក្នុងការកសាងអ្វីមួយឡើយ។

ទន្ទឹមនោះ បើយើងខ្សត់ទ្រព្យពុំមានលុយកាក់គ្រប់គ្រាន់សម្រាប់សាងកុសល យើងក៏អាចងាកមកធ្វើបុណ្យដោយមិនបាច់ចំណាយទ្រព្យ តែបានចិត្តជ្រះថ្លាមកវិញ។ ម៉្យាងវិញទៀត ការធ្វើបុណ្យដាក់ទាន មិនមែនទាល់តែមានលុយដូចអ្នកមានៗ ទើបធ្វើបានទេ។ ទោះមានត្រឹមចិត្តជ្រះថ្លា ចិត្តល្អ យើងក៏អាចធ្វើបានដែរ។
រក្សាសិក្ខាបទ
ចំពោះមនុស្សទូទៅ មានសិក្ខាបទ ៥ យ៉ាងគឺ៖ មិនសម្លាប់, មិនលួច, មិនប្រព្រឹត្តខុសក្នុងកាម, មិនភូតភរ និងផឹកសុរា។ ដែលទាំងនេះ ជាគោលការណ៍សំខាន់នៃការរក្សាសិក្ខាបទ គឺមិនធ្វើបាបខ្លួនឯងនិងអ្នកដទៃ ទាំងផ្លូវកាយ វាចា និងផ្លូវចិត្តឡើយ ដោយការរក្សាសិក្ខាបទនោះ នឹងបានគេស្រឡាញ់រាប់អាន។ ធ្វើជាមនុស្សមានគុណធម៌ មានចិត្តសប្បុរសធម៌ពីខាងក្នុងកាយ មិនមែនធ្វើល្អ ដើម្បីលម្អភាពស្អុយពីខាងក្នុងរបស់យើងឡើយ។
ការអធិស្ឋានឬបន់ស្រន់ក្នុងចិត្ត
ដោយការអធិស្ឋានឬបន់ស្រន់មានវិធី ២ យ៉ាងគឺ ៖
សមាធិ
ជាការធ្វើចិត្តឲ្យស្ងប់ ផ្ចង់អារម្មណ៍ មិនឲ្យរវើរវាយ បំបាត់នូវអារម្មណ៍សៅហ្មងផ្សេងៗ។ ឈប់គិតអាក្រក់លើអ្នកណា ហើយគិតតែរឿងវិជ្ជមាន ឈប់តាមដានជីវិតគេ ជាងជីវិតខ្លួនឯង ជាពិសេសគឺបញ្ចប់រាល់គំនុំគំគួន ហើយអហោសិកម្មឲ្យគេចុះ។
ប្រាជ្ញា
កាលណាចិត្តរឹងមាំក្នុងសមាធិ រឿងបន្ទាប់គឺអភិវឌ្ឍគំនិតនិងប្រាជ្ញា។ ដែលនេះ គឺខុសពីការធ្វើសមាធិ ដែលយើងត្រូវប្រើគំនិតឲ្យខ្លាំង។ ការប្រើប្រាជ្ញាដើម្បីឃើញការពិត អ្វីៗក្នុងលោកនេះកើតមកមានហើយរលត់ទៅតាមធម្មជាតិ ពោលគឺ “អនិច្ចា” មានន័យថា អនិច្ចា អ្វីក៏ដោយ អ្វីៗទាំងអស់មិនស្ថិតស្ថេរ កើតឡើងហើយ ប្រែប្រួល។ “ទុគ៌ត” មានន័យថា សភាពមិនអាចស្ថិតស្ថេរបាន ហើយ “អនាថា” មានន័យថា អ្វីៗទាំងអស់មិនមាន ហើយមិនមែនជាខ្លួន ឬជារបស់នរណាម្នាក់។ ទោះយ៉ាងណាក៏ដោយ ការធ្វើសប្បុរសធម៌មានច្រើនទម្រង់ គ្រាន់តែបុគ្គលដែលចង់ធ្វើនោះ ចង់បានប្រភេទណា ដើម្បីងាយស្រួលសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។

យ៉ាងណាមិញ គ្រូ ណុប សូមរំលឹកដល់មិត្តអ្នកអានរបស់កម្ពុជាថ្មីថា គោលការណ៍សំខាន់នៃការធ្វើបុណ្យ គឺមិនឲ្យខ្លួនឯង និងអ្នកផ្សេងទៀតរងទុក្ខ មិនធ្វើបាបអ្នកណាទាំងផ្លូវកាយ វាចា និងផ្លូវចិត្ត មិនគិតអាក្រក់លើគេ ហើយលាងខ្លួនឯងថាល្អ មិនបន្លំ មិនកុហក ព្រមទទួលស្គាល់កំហុសខ្លួន កុំអំនួតលើសគេ រហូតជាន់អ្នកតូចទាបជាងខ្លួន៕
គ្រូ ណុប
ចុចអាន៖វិធី ១០ យ៉ាង ជួយបង្កើនបុណ្យកុសលឲ្យខ្លួនឯង និងអ្នកជុំវិញ
ចុចអាន៖ធ្លាប់លើសលស់ លើអ្នកមានគុណ ទាំងផ្លូវកាយ និងផ្លូវចិត្ត ចូរប្រើវិធីនេះលុបលាងផលកម្មវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


