វប្បធម៌ ជំនឿ
វិធី ១០ យ៉ាង ជួយបង្កើនបុណ្យកុសលឲ្យខ្លួនឯង និងអ្នកជុំវិញ
ការធ្វើបុណ្យ យើងអាចធ្វើទៅបានច្រើនប្រភេទ មិនថាជាការរក្សាសិល ឲ្យទានដល់អ្នកក្រខ្សត់ ឬស្ដាប់ធម៌ទេសនាយ៉ាងណានោះទេ។
បុណ្យកុសលទាំង ១០ ដែលអាចអនុវត្តបាន ក្នុងជីវិតប្រចាំថ្ងៃមានដូចខាងក្រោម ៖
ឲ្យទានដល់អ្នកក្រខ្សត់ជាងខ្លួន ជួយលុបបំបាត់ភាពអាត្មានិយម មិនជាប់នឹងវត្ថុ និងដឹងពីរបៀបចែករំលែក សូមឲ្យវត្ថុដែលយើងឲ្យ ជាប្រយោជន៍ដល់អ្នកដទៃ។

រក្សាសិក្ខាបទ គឺជាការបដិបត្តិមិនប្រព្រឹត្តអំពើអាក្រក់។ អ្វីដែលសំខាន់បំផុត គឺកុំរំលោភបំពានលើនរណាម្នាក់។ ចេះធ្វើចិត្តទូលាយ ដើម្បីផ្សព្វផ្សាយដល់អ្នកដទៃផ្សេងទៀត។
បច្ចេកទេសវិប្បសនា អភិវឌ្ឍចិត្ត និងបញ្ញា ដើម្បីបង្កើតអារម្មណ៍សន្តិភាព ចេះកាត់ចិត្ត មើលតម្លៃនៅក្នុងវត្ថុ ជាការពិតទាំងអស់។ ជាពិសេសកុំឲ្យចិត្តនៅមានការច្រណែនស្នានីស ហើយមានតែអំពើល្អជានិច្ច។
ចេះបន្ទាបខ្លួន នឹងធ្វើឲ្យមនុស្ស ចេះគោរពគ្នាទៅវិញទៅមក ទាំងក្នុងគំនិត និងការបញ្ចេញមតិចំពោះបុគ្គល និងសង្គមផ្សេងៗគ្នា។
ជួយសហគមន៍ជុំវិញ ត្រូវលះបង់រូបកាយ និងព្រលឹង ដើម្បីប្រយោជន៍រួម សម្រាប់ជាប្រយោជន៍ដល់អ្នកដែលនឹងត្រូវទទួលបាន។
អនុញ្ញាតឲ្យអ្នកដទៃចូលរួមបុណ្យជាមួយយើង ចូលរួមជាមួយអ្នកដទៃក្នុងសកម្មភាព មតិយោបល់ នេះរួមបញ្ចូលទាំងការឧទ្ទិសកុសល ដល់អ្នកដែលបានចែកឋានទៅដែរ។
ទទួលយកនិងរីករាយក្នុងការធ្វើល្អ ចូររីករាយ សរសើរ ឬបុណ្យដល់អ្នកដទៃ បើយើងឃើញថាអ្វីដែលគាត់ធ្វើ គឺត្រឹមត្រូវ ដោយមិនបំពានលើនរណាម្នាក់។ នោះក៏បានបុណ្យច្រើនអនេកផងដែរ។
ស្ដាប់ព្រះធម៌ទេសនា ការស្ដាប់ព្រះធម៌ ឬស្ដាប់ព្រះធម៌ សូមឲ្យអ្វីដែលយើងឮមានប្រយោជន៍ទាំងខ្លួនយើង និងអ្នកជុំវិញ ហើយនាំឲ្យជីវិតជួបតែសេចក្ដីសុខផ្លូវចិត្ត និងផ្លូវកាយ។

សំដែងធម៌ដល់អ្នកផ្សេង ការផ្ដល់គំនិតល្អៗដល់អ្នកដទៃ ប្រៀបដូចជាការបង្កើតកុសល ដោយការផ្សព្វផ្សាយចំណេះដឹងល្អៗ។
បង្កើតមតិត្រឹមត្រូវ និងសមរម្យក្នុងខ្លួន កុំប្រកាន់ចិត្តរឹងរូស កុំប្រកាន់គំនិតខ្លួនឯង ស្ដាប់អ្នកដទៃខ្លះ កែគំនិត និងយល់ត្រូវតាមក្បួន គិតល្អ គិតត្រូវ៕
គ្រូ ណុប
ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន
ចុចអាន៖បកស្រាយសុបិនឃើញមនុស្សចាស់ ឬឲ្យរបស់របរចម្លែក តើអត្ថន័យដូចម្ដេច?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


