វប្បធម៌ ជំនឿ
ធ្លាប់លើសលស់ លើអ្នកមានគុណ ទាំងផ្លូវកាយ និងផ្លូវចិត្ត ចូរប្រើវិធីនេះលុបលាងផលកម្មវិញ
ធ្លាប់មានការលើសលស់លើឪពុកម្ដាយ មិនថាមានចេតនាក្ដី ឬអចេតនាដែរទេ? យ៉ាងណាមិញ ការលុបលាងផលកម្ម អាក្រក់ ដែលធ្លាប់ធ្វើបាបឪពុកម្ដាយទាំងផ្លូវកាយ និងផ្លូវចិត្ត គឺយើងអាចលុបលាងកម្មទាំងនោះបាន។ ប្រសិនបើយើងមានសទ្ធាជ្រះថ្លា និងចិត្តមេត្តា ចង់ជម្រះនៅរឿងអាក្រក់ៗទាំងនោះ។

មានវិធីងាយស្រួល ក្នុងការចាប់ផ្ដើមដូចជា៖
១ ប្រសិនបើលោកអ្នកមានគុណរបស់អ្នក នៅមានជីវិត ត្រូវកែប្រែអាកប្បកិរិយារបស់អ្នក ដោយគិតល្អ ធ្វើល្អ និយាយល្អជាមួយលោកទាំងពីរ។ អំឡុងពេលនេះ ត្រូវធ្វើចេញពីចិត្តដោយទិញនំចំណីចំណុកឲ្យលោកពិសា ជូនលោកទៅធ្វើបុណ្យទានរក្សាសីល ទាន់លោកនៅភ្នែកភ្លឺដើរបាន។ មួយវិញទៀត ត្រូវនិយាយស្ដីពីរោះពិសា គិតអ្នកមានគុណ ធំជាងអ្វីទាំងអស់។

២ បើអ្នកមានគុណបានចែកឋានទៅកាន់បរលោកហើយ ចូរអ្នកជាកូនត្រូវធ្វើបុណ្យ បរិច្ចាគដល់អ្នកអត់ជាងខ្លួន ហើយសុំការអភ័យទោសឲ្យបានញឹកញាប់ ពីសំណាក់លោកទាំងពីរ។

ទន្ទឹមនោះ អ្វីដែល គ្រូ ណុប ចង់ដាស់សតិដល់មិត្តអ្នកអានគ្រប់គ្នាថា ប្រសិនបើបានជ្រុលកាយជ្រុលគំនិត លើសលស់ដល់ឪពុកម្ដាយដោយចៃដន្យ ឬគ្មានចេតនាឡើយ។ តែចង់សុំទោស និងឲ្យលោកអត់អោន នោះត្រូវប្រញាប់ធ្វើឲ្យហើយ បុណ្យក៏ដោយ បើចង់ធ្វើទាន់លោកនៅមានជីវិតរស់នៅ ហើយគ្រូមិនបានប្រមាថជីវិតលោកដែរ។ គ្រាន់តែថា អ្វីគ្រប់យ៉ាងលើលោកនេះគឺមិនទៀងទាត់ទេ អ្វីដែលសំខាន់ ត្រូវធ្វើបុណ្យទាន់ខែភ្លឺ កុំចាំដល់ខែងងឹត មកសំពះផ្នូរសុំការអភ័យ ពេលនោះវាគ្មានន័យអ្វីទៀតទេ៕
គ្រូ ណុប
ចុចអាន៖វិធី ១០ យ៉ាង ជួយបង្កើនបុណ្យកុសលឲ្យខ្លួនឯង និងអ្នកជុំវិញ
ចុចអាន៖បុគ្គលដែលវាសនាចារជាមហាសេដ្ឋី ត្រូវមានលក្ខណៈសម្បត្តិ ៧ នេះលើផ្ទៃមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


