Connect with us

វប្បធម៌ ជំនឿ

ឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ ហោរាសាស្ត្រខែនេះធ្លាក់សឹងដល់បាត

បានផុស

នៅ

យោង​ទៅ​តាម​ការ​ទស្សន៍ទាយ​សំណាង​ប្រើក្បួន​ចិន​បុរាណ មនុស្សឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ រាសីចក្រអំឡុងខែមិថុនា ឆ្នាំ២០២២ ទំនង​ជា​មាន​បញ្ហា​ខាង​សុខភាព និង​រឿង​លុយកាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំទាំង៦នេះ ត្រូវបានទស្សន៍ទាយ​ថា នឹងជួបបញ្ហា​ឈឺថ្កាត់ ​ឬរាំងស្ទះហិរញ្ញវត្ថុ អាចបង្កទៅជាវិបត្តិស្មុគស្មាញដល់អាជីវកម្មទៀតផង។ ក្នុងនោះមនុស្សឆ្នាំឆ្លូវ អាចទទួលគ្រោះច្រើនជាងគេ ពាក់ព័ន្ធនឹងលុយកាក់។ ឯឆ្នាំជូត ប៉ះពាល់ខ្លាំងផ្នែកសុខភាព។ ចំពោះឆ្នាំខាល ម្សាញ់ វក និងកុរ វិញរងសម្ពាធច្រើនទាក់ទងនឹងអាជីព ហើយអាចជួបបញ្ហាស្ត្រេសផងដែរ បន្សល់ពីកន្លែងការងារ។ លុយកាក់របស់ពួកគេ នឹងចេះតែខើចទៅៗ នាំឱ្យការចាយវាយប្រចាំខែ កកស្ទះ ឬជាប់បំណុលក៏មាន។ យ៉ាងណាមិញ ចំពោះបញ្ហាស្នេហា គូស្នេហ៍មានការយល់ចិត្តថ្លើមគ្នាល្អប្រសើរ។

វិធីកែខៃ

ឆ្នាំជូត ចូរបរិច្ចាគជួយជីវិតសត្វ ដូចជា​ការ​លោះ​ជីវិត​គោ​ក្របី លែង​សត្វ​ស្លាប និង​លែង​ត្រី ឬបរិច្ចាគឈាមជាដើម។

ឆ្នាំឆ្លូវ បេះស្លឹកទទឹមដាក់តាមខ្លួន ​ហើយកុំភ្លេចលាងជើង មុនចូលផ្ទះ។

ឆ្នាំខាល ចូរ​ទៅធ្វើ​បុណ្យចែកទាន ​ជាមួយ​ក្រុមការងារ ឬ​មិត្តភក្តិ ឬសមាជិក​គ្រួសារ នៅមណ្ឌលកុមារកំព្រា។

ឆ្នាំម្សាញ់ ទៅវត្តបង្ហោះ​គោម និងអុជ​ទៀន​ធូបថ្វាយព្រះរតនត្រៃ។

ឆ្នាំវក ចូរតមអត់ហូបបួស ហើយសមាធិឱ្យបានរាល់ថ្ងៃ។

ឆ្នាំកុរ ធ្វើ​បុណ្យអ្វីក៏ដោយឱ្យតែពាក់ព័ន្ធជាមួយ​នឹង​ទឹក។

ក្រៅពីនោះ ឆ្នាំទាំង៦ ចូរចៀសវាងចូលរួមបុណ្យសពក្នុងខែមិថុនាដាច់ខាត។ តាម​ជំនឿ​ហោរាសាស្ត្រ​ចិន​​ជឿ​ថា​ បុណ្យសពដែលប្រារព្ធពិធីបូជាភ្លើង នឹងនាំគ្រោះយូរអង្វែង ក៏ដូចជានាំជំងឺតម្កាត់សម្រាប់ឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ។ គេជឿទៀតថា ប្រសិនបើមិនអាចអនុវត្តតាមការណែនាំបានទេ សំណាងនឹងកាន់តែធ្លាក់ចុះ ហើយគ្រោះអាក្រក់នឹងកើនឡើងវិញ៕

អត្ថបទ៖ សន្យា

ចុចអាន៖ បន្ថែមថាមពលវិជ្ជមានដល់ជីវិត កំលុងរដូវភ្លៀង កុំភ្លេចហុងស៊ុយ ៤នេះ

ចុចអាន៖ តាមជំនឿ បើចង់ចិញ្ចឹមឆ្មា ត្រូវរើសសម្បុរ ទើបអាចចៀសរឿងចង្រៃបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ១៦ នាទីutes មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៣២ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ៤២ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

Sokha Hotels

ព័ត៌មានពេញនិយម