វប្បធម៌ ជំនឿ
ព្រឹទ្ធាចារ្យចម្រៀងរបាំបុរាណប្រើពេលមួយជីវិតអភិរក្សវប្បធម៌ កំពុងមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរ
ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី មានជន្មាយុ ៧៣ឆ្នាំ ជាអតីតសាស្ត្រាចារ្យនៅ សាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ ផ្នែកចម្រៀងរបាំបុរាណ និង មហោរីដ៏ល្បីមួយរូប លោកបានបម្រើវិស័យសិល្បៈស្ទើរពេញមួយជីវិត និងបង្ហាត់បង្រៀនសិស្សជាច្រើនជំនាន់ ដើម្បីអភិរក្ស ចម្រៀងបុរាណវប្បធម៌ខ្មែរ។

លោក ណុប សុវណ្ណឧត្តម ជាម្ចាស់ទំព័រ បួងសួង Boung Soung បច្ចុប្បន្នកំពុងសិក្សានៅរដ្ឋធានីប៉េកាំង ប្រទេសចិន បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី ជាអ្នកចម្រៀងកំដររបាំព្រះរាជទ្រព្យ ឬ មហោរី ដ៏ឆ្នើមម្នាក់ក្នុងចំណោមអ្នកចម្រៀងបុរាណជើងចាស់ដែលសេសសល់បន្តិចបន្តួចពីសង្រ្គាម។ លោកមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរមិនអាចក្រោក ឬអង្គុយបាន ប្រែខ្លួនពុំបាន និងមិនអាចច្រៀងកំដរល្ខោន ឬរបាំបានដូចមុន។ អ្នកគ្រូធ្លាប់ខ្លួនឈឺតាំងពីដើមឆ្នាំ ២០២១ ឥឡូវនេះលោកនៅសម្រាន្តមួយកន្លែងទាំងខ្លួនប្រាណឈឺដោយជំងឺពុកឆ្អឹងខ្នង ប្រែខ្លួនក៏មិនរួច ព្រោះជំងឺពុកឆ្អឹងខ្នង។ កន្លងមក អ្នកគ្រូក៏ធ្លាប់ទទួលជំនួយពីញាតិមិត្តផងដែរ។

បច្ចុប្បន្នព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី មានជំងឺពុកឆ្អឹង បាក់ឆ្អឹងកង ៧កាំ ឆ្អឹងពុក ឆ្អឹងផាលស្ពោត មិនអាចវះកាត់ព្យាបាលបាន មានតែចាក់ថ្នាំបំបាត់ការឈឺចាប់ ១២ម្ជុលក្នុង ១ខែ ដោយចំណាយ ៦៥០ដុល្លារ។ លោកមានកូនប្រុសតែម្នាក់ ឈ្មោះ ណុប ចំណាប់ នៅថែម្ដាយរាល់ថ្ងៃក្នុងស្ថានភាពលំបាក។ ដោយមើលឃើញការលំបាករបស់ព្រឹទ្ធចារ្យ ទើប លោក ណុប សុវណ្ណឧត្តម ជាម្ចាស់ទំព័រ បួងសួង Boung Soung សម្រេចធ្វើមូលនិធិមនុស្សធម៌ ដើម្បីប្រមូលថវិកាដើម្បីសម្រួលជីវភាពអ្នកគ្រូ ដោយសាធារណជនអាចចូលរួមមូលនិធិនេះតាម គណនី ABA ឈ្មោះ NOP SOVANNOUDOM លេខ 500 266 550 សម្រាប់ប្រាក់ ដុល្លារ ឬលេខ 089 969 471 សម្រាប់ប្រាក់រៀល។

លោក ណុប សុវណ្ណឧត្តម បានឱ្យដឹងទៀតថា ព្រឹទ្ធចារ្យ ឌួង ម៉ារ៉ី ជាសិស្សរបស់អ្នកគ្រូ ហម ណម ដែលជាអ្នកចម្រៀងមហោរីដ៏ល្បីល្បាញនាទសវត្សរ៍ទី ៦០ ៧០។ អ្នកគ្រូក៏បានចូលរួមធ្វើឯកសារចម្រៀងជូនជាតិ បម្រើការនៅនាយកដ្ឋានសិល្បៈទស្សនីយភាព តាំងពីភ្លើងសង្រ្គាមបានស្ងប់រលត់។

កាលមិនទាន់ឈឺធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ ព្រឹទ្ធចារ្យ ឌួង ម៉ារ៉ី តែងមានវត្តមានក្នុងព្រះរាជពិធីក្នុងព្រះបរមរាជវាំង តួយ៉ាងព្រះរាជពិធីបុណ្យអ៊ុំទូក ព្រះរាជពិធីភ្ជុំបិណ្ឌ និង ត្រិស្តសង្រ្កាន ច្រៀងមហោរី និង សក្រវាទិ៍ ជាពិសេសលោកតែងដង្ហែសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ច្រៀងកំដរល្ខោន៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


