វប្បធម៌ ជំនឿ
អ្នកកើតឆ្នាំ “កុរ” មានទាំងលាភ និងគ្រោះ នៅដើមឆ្នាំ២០២៣នេះ
អ្នកកើតឆ្នាំ “កុរ” មិនមានរាសីខ្ពស់ប៉ុន្មានទេ នៅអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៣នេះ តែក៏មិនអត់សោះពេកដែរ ព្រោះលាភជ័យនឹងកើតមកហូរហែ ក្នុងពេលដំណាលគ្នា។ ដូច្នេះសូមត្រៀមចិត្តទទួលយកហោរាសាស្ត្ររបស់អ្នកដែលនឹងមកដល់ ចាប់ពីខែមករា ដល់ខែមីនា ដូចតទៅនេះ៖

អាជីព
ការប្រកួតប្រជែងផ្នែកការងារនឹងកើនឡើង។ មនុស្សធ្វើការនៅកម្រិតអ្នកគ្រប់គ្រង ប្រយ័ត្នមុខតំណែងផង ព្រោះវាចាប់ផ្ដើមក្ដៅក្រហាយពេលនេះឯង។
ជំនួញ
អ្នកនឹងទទួលបានឱកាសរីកចម្រើនក្នុងអាជីវកម្មដែលមានស្រាប់ ឬរកនឹកឃើញមុខរបរថ្មីដែលមានសក្តានុពលវែងឆ្ងាយ អាចចិញ្ចឹមជីវិតបានយ៉ាងល្អ លែងមានទុក្ខភ័យ។
ហិរញ្ញវត្ថុ
ប្រាក់ចាយវាយពុំមានបញ្ហានោះទេ ប៉ុន្តែបើសិនមានអ្នកចង់ខ្ចីលុយ គួរដោះសារកុំឱ្យគេខ្ចី ព្រោះអ្នកអាចនឹងមិនបានប្រាក់នោះមកវិញ។
ស្នេហា
អ្នកលីវនឹងជួបស្នេហ៍ភ្លើងចំបើងក្នុងអំឡុងពេលនេះ។ រីឯអ្នកមានគូ អាចលង់ខ្លួនជាមួយដៃគូខាងក្រៅមួយពេល។
សុខភាព
ដោយសារតែបញ្ហាស្ត្រេស អ្នកនឹងមានជំងឺឈឺពោះ ចុកពោះ រហូតដល់ពេលខ្លះ វារាលដាលដល់ប្រព័ន្ធរំលាយអាហារ។
បង្កើនសំណាង
បរិច្ចាគម៉ាស៊ីនត្រជាក់ កង្ហារ ពិដាន ដល់វត្តអារ៉ាម អាចផ្ដល់ឱ្យអ្នកនូវចិត្តស្ងប់ល្អ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដើមឆ្នាំ ២០២៣ អ្នកកើតឆ្នាំ “ច” កាក់កបនឹងជំនួញ តែមានបញ្ហាជាមួយសុខភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


