វប្បធម៌ ជំនឿ
ដើមឆ្នាំ ២០២៣ អ្នកកើតឆ្នាំ “ច” កាក់កបនឹងជំនួញ តែមានបញ្ហាជាមួយសុខភាព
ថ្ងៃនេះ កម្ពុជាថ្មី សូមនាំប្រិយមិត្តដែលមានឆ្នាំកំណើតក្នុងឆ្នាំ “ច” មកមើលហោរាសាស្ត្រខ្លួនឯង ដែលជាការទស្សន៍ទាយអំឡុងត្រីមាសទី១ (មករា-មីនា) ឆ្នាំ២០២៣។

អាជីព
ការងារជាច្រើនជំពូកនឹងចូលមកក្នុងពេលតែមួយ។ បើចេះបំបែកនូវរឿងសំខាន់ និងរឿងមិនសូវសំខាន់ អ្នកនឹងឆ្លងកាត់ពេលវេលាលំបាកបានយ៉ាងល្អ។ កុំចូលមាត់ជាមួយមិត្តរួមការងារដែលនិយមការនិយាយដើមអ្នកដទៃ ក្រែងកើតរឿងនៅកន្លែងធ្វើការ។
ជំនួញ
ការផ្លាស់ប្តូរជាវិជ្ជមានកំពុងចាប់ផ្តើមល្អឡើងហើយ។ រាល់អាជីវកម្ម នឹងក្លាយជាឱកាសដែលនាំឱ្យលុយកាក់ដុះដាល។
ហិរញ្ញវត្ថុ
ទោះបីអ្នករកស៊ី កាក់កបដុះដាលក្ដី ប៉ុន្តែចំពោះហិរញ្ញវត្ថុ មិនសូវជាល្អណាស់ណាទេ។ លុយកាក់ត្រូវទំនុកបម្រុងការហូបចុកឱ្យគ្រប់គ្រាន់សិន សឹមគិតរឿងផ្សេង ពុំនោះទេ អ្នកនឹងជាប់បំណុលវ័ណ្ឌកមិនខាន។
ស្នេហា
អ្នកនៅលីវ ងាយជួបមនុស្សយល់ចិត្ត ឯអ្នកមានគូនឹងមានអ្នកទី៣ជ្រៀតជ្រែកទំនាក់ទំនង។
សុខភាព
ស្ត្រេសងាយនឹងកើតណាស់ចំពោះអ្នក។ ដោយសារគិតច្រើនពេក អ្នកនឹងរងការប៉ះពាល់សុខភាព ជាពិសេសនឹងនាំឱ្យឈឺក្រពះយ៉ាងងាយផងដែរ។
បង្កើនសំណាង
ដើម្បីចៀសបាននូវសំណាងមិនល្អ ចូរធ្វើបុណ្យតាមលទ្ធភាព ហាមខ្ចីលុយគេមកធ្វើបុណ្យ ក្រែងរឿងអាក្រក់កើតមកភ្លាមៗ មិនអាចដោះស្រាយទាន់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនតម្កល់វត្ថុស័ក្តិសិទ្ធិក្នុងគេហដ្ឋាន ពោរពេញដោយសិរីសួស្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


