វប្បធម៌ ជំនឿ
ទម្លាយបុគ្គលិកលក្ខណៈមនុស្សកើតឆ្នាំ ថោះ ក្នុងធាតុទាំង ៥
យោងតាមហោរាសាស្ត្រ មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំថោះ ភាគច្រើនរបស់ក្រុមនេះច្រើនតែជាបុគ្គលស្ងប់ស្ងាត់ ជាមនុស្សប៉ិនប្រសប់ក្នុងកិច្ចការងារ និងពូកែយកចិត្តទុកដាក់លើអ្នកដទៃ។ ពួកគេជាមនុស្សរួសរាយរាក់ទាក់ តែពេលខ្លះក៏ឯកា គ្មានអ្នកនៅក្បែរដូចគ្នា។
ទោះយ៉ាងណា ខាងលើនេះគ្រាន់តែជាបុគ្គលិកលក្ខណៈជារួមរបស់មនុស្សឆ្នាំថោះប៉ុណ្ណោះ តាមពិតទៅតាមជាក់ស្ដែងទន្សាយមានធាតុដល់៥ នៅក្នុងទំនាយដោយយោងតាមហោរាសាស្ត្រដែលស្ដែងពីបុគ្គលិកលក្ខណៈរបស់ពួកគេនីមួយៗ។

១ ទន្សាយទឹក ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៦៣, ២០២៣
អ្នកដែលកើតក្នុងឆ្នាំទន្សាយ មានធាតុទឹកងាយនឹងចុះសម្រុងជាមួយគេឯង មានភាពស្លូតបូត រួសរាយរាក់ទាក់ អាចសម្របខ្លួនតាមលក្ខខណ្ឌផ្សេងៗ ប៉ុន្តែងាយរងឥទ្ធិពលពីអ្នកដទៃ ដោយសារផ្នត់គំនិត និងគោលការណ៍ខ្សោយ។ ពួកគេពឹងផ្អែកខ្លាំងលើមនុស្សដែលទុកចិត្ត ហើយជារឿយៗតែងមានអារម្មណ៍ធ្លាក់ទឹកចិត្ត នៅពេលដែលពួកគេបាត់បង់ការពឹងផ្អែកជារបស់ខ្លួន។ ដូច្នេះទន្សាយទឹក គួរតែរៀនឯករាជ្យដោយខ្លួនឯងខ្លះ កុំទម្លាប់ចូលចិត្តបណ្ដោយខ្លួនតាមគេ។ តាមការណែនាំ សូមកុំឲ្យខ្ជះខ្ជាយលុយលើការចូលរួមសង្គមដែលមិនចាំបាច់ ប៉ុន្តែត្រូវសន្សំទុកសម្រាប់ថ្ងៃដែលលំបាកយើងមើមិនឃើញវិញ។
២ ទន្សាយឈើ ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩១៥, ១៩៧៥
អ្នកដែលកើតក្នុងឆ្នាំទន្សាយ ត្រូវនឹងធាតុឈើ ជាបុគ្គលឆ្លាត រហ័សរហួន និងពូកែធ្វើផែនការ។ ពួកគេហាក់ដូចជារស់រវើក ប៉ុន្តែបេះដូងបែរចង្អៀត ហើយជារឿយៗឈ្លោះជាមួយមិត្តភ័ក្តិអំពីរឿងតូចតាចទៅវិញ។ ពួកគេទទួលខុសត្រូវចំពោះការផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ ទោះយ៉ាងណាក៏ដោយ ពួកគេលះបង់ដើម្បីស្នេហាច្រើន រហូតធ្វើឲ្យស្រមោលនៃការឈឺចាប់ស្ថិតនៅក្នុងចិត្តជាយូរ ហើយមិនអាចនៅជាមួយមនុស្សដែលខ្លួនស្រលាញ់បច្ចុប្បន្ន។ ទន្សាយឈើងាយនឹងក្លាយជាមនុស្សអាត្មានិយម ហើយតែងភ្ជាប់វត្ថុឲ្យគេ គឺសម្លឹងឃើញអ្វីម្យ៉ាងពីគេ។ ពួកគេអាចមានជីវិតគ្រួសារកាន់តែចុះសម្រុងគ្នា និងអាជីពកាន់តែរលូន ប្រសិនបើអាចបង្ហាញការគិតគូរដល់អ្នកដទៃកាន់តែច្រើនជាងមុន។
៣ ទន្សាយភ្លើង ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩២៧, ១៩៨៧
មនុស្សដែលកើតក្នុងធាតុភ្លើង ជាប្រភេទមានគំនិតទូលំទូលាយ ឆ្លាត និងអាចបត់បែនបានជាមួយនឹងទស្សនៈប្លែកៗ។ ពួកគេធ្វើការដោយស្មោះត្រង់ ហើយពួកគេកើតមកជាអ្នកដឹកនាំ។ ទន្សាយភ្លើងមិនត្រឹមតែចេះវិនិច្ឆ័យ និងប្រើប្រាស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងដឹងពីរបៀបបណ្តុះបណ្តាលទេពកោសល្យផ្សេងៗគ្នា និងប្រមូលផ្តុំរួមគ្នាធ្វើឲ្យពួកគេក្លាយជាគ្រូបង្រៀនដ៏ល្អក្នុងជីវិត។ មនុស្សឆ្នាំទន្សាយមិនគួរភ័យស្លន់ស្លោក្នុងគ្រាមានបញ្ហាដែលនឹកស្មានមិនដល់ ឡើយ តែតាមអនុសាសន៍គួរទិញអចលនវត្ថុ និងវត្ថុមានតម្លៃខ្ពស់នៅដើមឆ្នាំទុកបម្រុងវិញ។
៤ ទន្សាយធាតុដី ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៣៩, ១៩៩៩
មនុស្សដែលកើតនៅក្នុងធាតុដី គឺមានភាពស្មោះត្រង់។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏មានភាពរឹងចចេសចំពោះអ្នកដ៏ទៃក្នុងសកម្មភាពផ្សេងៗ។ ពួកគេមានភាពតឹងរ៉ឹងជាមួយខ្លួនឯងក្នុងការងារ ហើយមានមហិច្ឆតាក្នុងអាជីព តែងតែផ្លាស់ប្តូរពីការងារមួយទៅការងារមួយទៀត។ ពួកគេឧស្សាហ៍ព្យាយាមណាស់ ហើយតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះព័ត៌មានលម្អិត ដោយសុខចិត្តធ្វើរឿងតូចតាច ប៉ុន្តែឆាប់ធុញទ្រាន់វិញ។
៥ ទន្សាយមាស ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៥១, ២០១១
ទន្សាយមាស ជាបុគ្គលមានចិត្តល្អ និងអភិរក្សនិយម ដែលមិនចូលចិត្តការប្រកួតប្រជែងជាមួយអ្នកដទៃ។ ពួកគេមិនចូលចិត្តបង្កើតមិត្តភ័ក្តិជាមួយអ្នកដែលមានការប្រកួតប្រជែង ឬចង់បានជោគជ័យរហ័ស និងអត្ថប្រយោជន៍ភ្លាមៗទេ។ ពួកគេមានភាពរស់រវើក និងស្វាហាប់ មិនចម្លែកទេដែលទន្សាយមាសមានមិត្តច្រើនពីគ្រប់មជ្ឈដ្ឋាន ហើយអ្នកដែលមិនមានបុគ្គលិកលក្ខណៈ និងរឹងរូសកម្រជាមិត្តនឹងពួកគេណាស់៕

គ្រូ ណុប
ចុចអាន៖បុគ្គលិកលក្ខណៈមនុស្សកើតក្នុងឆ្នាំ មមី ដែលមានធាតុទាំង ៥
ចុចអាន៖«មមី» តោងប្រយ័ត្នសុខភាពឲ្យមែនទែន ឆ្នាំ ២០២៣ អាជីពជួបរឿងច្របូកច្របល់ខ្លាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


