វប្បធម៌ ជំនឿ
សុបិនអំពីទឹកដោះគោ ឬទឹកសណ្ដែក ប្រផ្នូលសមិទ្ធផលដ៏អស្ចារ្យ
សុបិនឃើញទឹកសណ្ដែកមានឥទ្ធិពលនិងប្រតិកម្មជាក់ស្ដែងក្នុងជីវិតពិត ហើយក៏បង្ហាញពីជីវិតនិងទុក្ខកង្វល់ផ្សេងៗ ដែលយើងមិនធ្លាប់បានដឹង។
អ្នកជំងឺសុបិនចង់ទទួលទានទឹកសណ្ដែក នោះរាងកាយរបស់គេនឹងឆាប់ជាសះស្បើយយ៉ាងរហ័ស។

បើមនុស្សធម្មតាសុបិនចង់ផឹកទឹកសណ្ដែក បង្ហាញថាជីវិតយើងនឹងជួបតែរឿងរីករាយនិងសេរីភាព។
សុបិនឃើញខ្លួនឯងកំពុងតែកិនសណ្ដែកសម្រាប់ធ្វើទឹកសណ្ដែក មានន័យថា នឹងទទួលបានរង្វាន់លាភសក្ការពីភេទផ្ទុយ។ នេះជាជាសញ្ញានាំសំណាងក្នុងជីវិត។
សុបិនវេចខ្ចប់ទឹកសណ្ដែក ជានិមិត្តរូបនៃសេចក្ដីសប្បុរសរបស់ម្ដាយ និងការចិញ្ចឹមបីបាច់ផងដែរ។
បើសុបិនថាបានផឹកទឹកដោះគោ បង្ហាញពីសុខភាពល្អ ឬទំនាក់ទំនងរវាងមិត្តភ័ក្ដិនិងបងប្អូនកាន់តែអភិវឌ្ឍយ៉ាងរលូននិងកាន់តែស៊ីជម្រៅ។

សុបិនឃើញទិញទឹកដោះគោ បង្ហាញថាអ្នកនឹងមានសំណាងឆាប់ៗនេះ ហើយទទួលបានអ្វីមួយដោយមិនដឹងខ្លួន។
សុបិនលក់ទឹកដោះគោ បង្ហាញយើងពីរឿងអ្វីមួយ និងឲ្យយើងបង្កើតសមិទ្ធផលដ៏អស្ចារ្យសម្រាប់ខ្លួនឯង។
សុបិនឃើញទឹកដោះគោហៀរលើដី បង្ហាញថាអ្នកនឹងត្រូវបានដំឡើងឋានៈ។
បើស្ត្រីសុបិនឲ្យទឹកដោះដល់កូន មានន័យថាសុភមង្គលគ្រួសារនឹងមានតែភាពសប្បាយរីករាយ។
សុបិនឃើញទឹកដោះគោច្រើន បង្ហាញពីជីវិតសម្បូរបែបនិងសុខភាពល្អ។
សុបិនឃើញកំពប់ទឹកដោះគោមានន័យថា អ្នកនឹងទទួលរងការខាតបង់ខ្លះៗក្នុងជីវិត។
សុបិនឃើញទឹកដោះគោជូរ បង្ហាញពីការឈឺចាប់និងសំណាងអាក្រក់ ដែលមិត្តរបស់យើងធ្វើដាក់។
ទឹកសណ្តែកឬទឹកដោះគោក្តៅ បង្ហាញអំពីជីវិតដែលលែងព្រួយបារម្ភអ្វី។
សុបិនព្យាយាមផឹកទឹកដោះគោ ប៉ុន្តែមិនអាចផឹកបាន បង្ហាញថា អ្នកអាចនឹងបាត់បង់របស់មានតម្លៃមួយចំនួន ឬបាត់បង់មិត្តភាពដែលអ្នកស្រឡាញ់ខ្លាំងបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ បកស្រាយអត្ថន័យនៃក្តីសុបិនដែលឃើញហាងនំបុ័ង
ចុចអាន៖ រ៉ូបសមោសរក្នុងសុបិន តំណាងពីការផ្លាស់ប្តូរថ្មីមួយក្នុងជីវិតពិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ