វប្បធម៌ ជំនឿ
សម្ដេចតេជោ ជំរុញឱ្យបង្កើតវង់ភ្លេងពិណពាទ្យ និងឆៃយ៉ាំ នៅតាមវត្តអារាម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យបង្កើតវង់ភ្លេងពិណពាទ្យ និងឆៃយ៉ាំ នៅតាមបណ្ដាវត្តអារាម ទូទាំងប្រទេស ដើម្បីអភិរក្សវង់ភ្លេងបុរាណនេះ មានវត្តមាន និងកើនឡើងបន្តទៀត។

ការជំរុញនេះ ធ្វើឡើងក្នុង ឱកាស សម្ដេចតេជោ អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង ៤០០០ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងចំណោម វត្តអារាមជាង ៤០០០ វត្តនៅទូទាំងប្រទេស ប្រសិនមានវង់ភ្លេងពិណពាទ្យ ៥០% នោះក៏អាចបង្កើតបានវង់ភ្លេងពិណពាទ្យបានជាង ២០០០ វង់ដែរ ខណៈមួយវង់អាចមានសមាជិក ៧ នាក់ ដើម្បីសិក្សា និងអភិរក្សវង់ភ្លេងបុរាណនេះ។

សម្ដេចមានប្រសាសន៍ថា វង់ភ្លេងពិណពាទ្យ មិនមែនប្រើសម្រាប់តែពិធីបុណ្យសាសនាក្នុងវត្តអារាមប៉ុណ្ណោះទេ ពោលគឺអាចប្រើក្នុងពិធីបុណ្យនានានៅតាមភូមិស្រុក ដូចជា បុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យកឋិន ជាដើម ជំនួសឱ្យការចាក់មេក្រូភ្លេងពិណពាទ្យ។ សម្ដេចតេជោ បានស្នើចៅអធិការវត្ត និងអ្នកមានលទ្ធភាពទាំងឡាយចូលរួមជ្រោមជ្រែង ដើម្បីបង្កើតវង់ភ្លេងពិណពាទ្យ និងឆៃយ៉ាំ តាមវត្តអារាម។

គួរបញ្ជាក់ថា ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌” ដូចឆ្នាំមុនៗដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។

ភ្លេងពិណពាទ្យ ត្រូវបានគេជឿថា មានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថា ពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថា មានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ មានប្រជាជនខ្មែរមួយចំនួន នៅតែហៅវង់ភ្លេងនេះថា វង់ភ្លេងសៀម។ នេះជាការខុសឆ្គងមួយដែលប្រជាជនខ្មែរមិនយល់ពីប្រវត្តិនៃ ភ្លេងពិណពាទ្យ របស់ខ្លួន។

របាំឆៃយ៉ាំ គឺជារបាំបុរាណ ដែលអ្នកវាយស្គរមានរូបរាងកំប្លែង ក្រមិចក្រមើម។ ការរាំ ត្រូវបានបង្ហាញពីសញ្ញានៃ ការហៅ និងការឆ្លើយតបមានអ្នកទះដៃ និងអ្នកវាយឃ្មោះ។ អ្នករាំស្លៀកពាក់ សម្លៀក បំពាក់កំប្លែង គូរមុខមាត់ តន្ត្រីឆៃយ៉ាំ គឺក្បួនហែនាំមុខគេ ដែលទាក់ទងទៅនឹងអ្នកកាន់ពុទ្ធសាសនាក្នុងការប្រារព្ឋ ពិធីដូចជាការពិធីចេញព្រះវស្សា និងបុណ្យកឋិនទាន បុណ្យផ្កា និងពិធីបុណ្យផ្សេងៗទៀតដើម្បី បង្កើតនៅភាពសប្បាយរីករាយទាំងអស់គ្នា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


