វប្បធម៌ ជំនឿ
ហោរាសាស្ត្ររបស់អ្នកកើតឆ្នាំ “ជូត ឆ្លូវ ខាល ថោះ” សម្រាប់ថ្ងៃទី១៩ ឧសភា-១៧ មិថុនា
យោងតាមប្រតិទិនចន្ទគតិ គិតតាមក្បួនហោរាសាស្ត្រចិន ជោគជតារាសីមនុស្សកើតឆ្នាំ ជូត ឆ្លូវ ខាល ថោះ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានទស្សន៍ទាយដូចតទៅ៖
ឆ្នាំជូត (កណ្ដុរ)

រាសីកណ្ដុរឡើងខ្ពស់ត្រដែត ក្នុងកំលុងពេលនេះ។ កណ្តុរនៅកន្លែងធ្វើការ នឹងត្រូវបានកោតសរសើរដោយអ្នកដឹកនាំ ហើយអ្នកនឹងនាំមុខគេក្នុងគម្រោងជាច្រើន ព្រមទាំងមានឱកាសទទួលបានការតំឡើងឋានៈ ឬការតំឡើងប្រាក់ខែ។
ទោះជាយ៉ាងណាក៏ដោយ ចូរប្រុងប្រយ័ត្នចំពោះការបង្ខូចកេរ្តិ៍ឈ្មោះពី Hater ។ អំឡុងពេលនេះ ក៏មានអ្នកនិយាយមិនល្អពីក្រោយខ្នងដោយសារការច្រណែន ហើយបើមានរឿងបែបនេះកើតឡើង គប្បីកុំអើពើ និងខំធ្វើការខ្លួនឯងឱ្យបានល្អបំផុត។
ឆ្នាំឆ្លូវ (គោ)

រាសីស្នេហារបស់គោនឹងបន្តធ្លាក់ចុះក្នុងកំលុងនេះ ហើយការរំពឹងទុកអំពីទំនាក់ទំនងស្នេហាក៏មិនល្អប៉ុន្មានដែរ។
មនុស្សនៅលីវ ជាទូទៅមិនមានលទ្ធភាពបង្កើតទំនាក់ទំនងថ្មីជាមួយភេទផ្ទុយក្នុងខែនេះទេ។ អ្នកដែលមានដៃគូរួចហើយ នឹងកើតមានជម្លោះជាមួយដៃគូជាញឹកញាប់ ដែលវាសុទ្ធតែបណ្តាលមកពីរឿងតូចតាចមិនសមហេតុផល។
ឆ្នាំខាល (ខ្លា)

អ្នកមិនមានឱកាសការងារល្អទេក្នុងខែនេះ។ ខ្លានៅកន្លែងធ្វើការ ទទួលរងការស្ដីបន្ទោស ដោយសារមិនយកចិត្តទុកដាក់ក្នុងការងារ ហើយវានឹងនាំឱ្យមានកំហុសក្នុងគម្រោងរបស់ស្ថាប័ន។ អ្នកក៏អាចកើតមានវិវាទជាមួយមិត្តរួមការងារដោយសារតែការមិនចុះសម្រុងគ្នាទាក់ទងនឹងគម្រោងរួម ហើយអាចនឹងត្រូវទទួលការពិន័យពីក្រុមហ៊ុនទៀតផង។ មិនតែប៉ុណ្ណោះ នៅក្នុងអង្គភាព នឹងមានជនអគតិប្រើអណ្តាតឆ្កឹះឆ្កៀល ធ្វើឱ្យខ្លាមានការលំបាកក្នុងការវិវត្តន៍ទៅមុខ។
ខ្លាដែលមានមុខជំនួញផ្ទាល់ខ្លួន ពេលសហការជាមួយអ្នកដទៃក្នុងខែនេះ គួរតែប្រយ័ត្នឲ្យបានច្រើន ដើម្បីចៀសវាងការចាញ់ល្បិចពីភាគីម្ខាងទៀត និងជាប់អន្ទាក់ក្នុងកិច្ចសន្យា។
ឆ្នាំថោះ (ទន្សាយ)

រាសីទន្សាយនឹងធ្លាក់ចុះក្នុងខែនេះ ជាពិសេសក្នុងវិស័យការងារ។ ទន្សាយ ងាយនឹងវង្វេង ឬភ្លេចខ្លួនជាមួយសកម្មភាពខ្លួនឯង ព្រោះគ្មានការប្រុងប្រយ័ត្ន។ ទោះបីអ្នកបានឡើងកាន់តំណែងខ្ពស់ក៏ដោយ ក៏ងាយនឹងបរាជ័យទៅវិញ ប្រសិនមិនកែតម្រូវអាកប្បកិរិយាអំនួត។ ដោយសារអ្នកចេះតែប្រកាន់ចរិតមិនស្ដាប់យោបល់អ្នកក្រោមបង្គាប់ ជាលទ្ធផល ប្រសិទ្ធភាពការងារនឹងថយចុះ ព្រមទាំងជាប់គាំងជាច្រើនអន្លើ។
បើនិយាយពីស្នេហាវិញ សម្រាប់អ្នកនៅលីវ មិនមានអ្វីប្រសើរឡើងទេក្នុងពេលនេះ ហើយគ្មានឱកាសជួបមនុស្សភេទផ្ទុយឡើយ។
ទន្សាយគួរអញ្ជើញមិត្តភក្តិទទួលទានអាហារពេលល្ងាចជុំគ្នា ដើម្បីចែករំលែកបញ្ហានៅក្នុងចិត្ត ពុំនោះទេបញ្ហារបស់អ្នកមុខតែរាំងស្ទះ ពិបាកដោះស្រាយណាស់ បើព្យាយាមរែកពុនតែឯង៕
អត្ថបទ៖ សន្យា
ចុចអាន៖ បុរសមានប្រជ្រុយតំបន់ប្រដាប់ភេទ ជាបុរសឆ្វាក់ស្នេហ៍?
ចុចអាន៖ ប្រជ្រុយបរិវេណផ្ចិតទាំង ៥ ទីតាំង បុរាណចារជាមនុស្សសំណាងខ្លាំង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


