វប្បធម៌ ជំនឿ
ហោរាសាស្រ្តមនុស្សឆ្នាំ “រោង ម្សាញ់ មមី មមែ” សម្រាប់ថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៥ សីហា
អត្ថបទនេះនឹងលើកយកហោរាសាស្ត្រមនុស្សចំនួនបួនក្រុមដែលកើតក្នុងឆ្នាំ រោង ម្សាញ់ មមី មមែ ដោយយោងតាមប្រតិទិនចន្ទគតិ ក្នុងក្បួនតម្រាចិន សម្រាប់ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ឆ្នាំរោង (នាគ)

រាសីរបស់ នាគ នៅសប្ដាហ៍នេះ មានរឿងគួរសប្បាយចិត្ត និងរឿងត្រូវប្រយ័ត្នមួយចំនួន។ ក្នុងអាជីព ទាំងទ្រព្យសម្បត្តិ និងសុខភាពនឹងឆ្ពោះទៅមុខយ៉ាងល្អប្រសើរ។ ប៉ុន្តែទន្ទឹមគ្នានោះ នាគ ងាយប្រឈមនឹងហានិភ័យនៃការក្ស័យធន ឬបាត់បង់ចំណូល ដូច្នេះត្រូវប្រុងប្រយ័ត្នបន្ថែមទៀត។ ចូរកុំឱ្យធ្វើការវិនិយោគតាមពាក្យបញ្ចុះបញ្ចូលពីនរណាឱ្យសោះ ត្បិតថាអាចនាំឱ្យមានគ្រោះថ្នាក់ឈានដល់ការបាត់បង់ទ្រព្យធំ។
ឆ្នាំម្សាញ់ (ពស់)

រាសីរបស់ ពស់ មិនប្រសើរឡើងខ្លាំងទេក្នុងសប្ដាហ៍នេះ ត្បិតអ្នកនឹងជួបបញ្ហាច្រើនក្នុងការងារ។ ជាពិសេស ពស់ ក្នុងអាជីវកម្ម នឹងមានដៃគូប្រជែងប៉ងអាក្រក់មកលើរបររបស់អ្នក ដូច្នេះគួរតែយកចិត្តទុកដាក់ និងប្រយ័ត្នខ្ពស់ចំពោះគូប្រជែង។
ឆ្នាំមមី (សេះ)

រាសីរបស់ សេះ ធ្លាក់ចុះបន្តិច ហើយអ្នកត្រូវប្រឹងប្រែងធ្វើការខ្លាំងជាមុនទ្វេដង ពុំនោះទេមិនអាចរក្សាភាពរីកចម្រើនជាវិជ្ជមានក្នុងអាជីពបានឡើយ។
ចូរ សេះ ឧស្សាហ៍យកចិត្តទុកដាក់ចំពោះមិត្តភាព ជាពិសេសពេលដែលមិត្តមកលេង គួរទម្លាក់ការងារទុកមួយឡែកសិន ដើម្បីស្វាគមន៍ពួកគេ ត្បិតអ្នកទាំងនោះនឹងជ្រោមជ្រែងអ្នក ពេលអ្នកធ្លាក់ដុនដាប។ សប្ដាហ៍នេះអ្នកនឹងចំណាយធនធានហិរញ្ញវត្ថុ និងសម្ភារៈច្រើនក្នុងដំណើរការបដិសណ្ឋារកិច្ច ខណៈអ្វីៗនឹងចាប់ផ្តើមកកកុញនៅកន្លែងធ្វើការច្រើនខ្លាំង ប៉ុន្តែវានឹងទទួលផលល្អមកវិញ។
ឆ្នាំមមែ (ពពែ)

សម្រាប់ ពពែ ពុំមានអ្វីគួរឱ្យបានរម្ភទេ ក្នុងសប្ដាហ៍នេះ។ ការងាររីកចម្រើនទៅមុខដោយរលូន និងមិនសូវមមាញឹកប៉ុន្មានឡើយ។ ការខំប្រឹងរបស់អ្នកនៅក្នុងម៉ោងធ្វើការ នឹងនាំឱ្យអ្នកទទួលបានការកោតសរសើរពីអ្នកដឹកនាំ ដោយមានឱកាសទទួលការងារពិសេស ឬតំឡើងប្រាក់ខែបន្ថែមទៀត។
ចំពោះស្ត្រីដែលកើតក្នុងឆ្នាំមមែ អាចមានផ្ទៃពោះក្នុងអំឡុងពេលនេះ។ ពពែដែលកំពុងមានដៃគូ អាចចូលរោងការឆាប់ៗ។ ចំណែកអ្នកធ្លាប់មានជម្លោះពីមុនមក អាចដោះស្រាយបញ្ហាជាមួយគ្នាយ៉ាងរលូន ហើយទំនាក់ទំនងអាចកាន់តែស៊ីជម្រៅថែមទៀត៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហោរាសាស្រ្តមនុស្សឆ្នាំ “ជូត ឆ្លូវ ខាល ថោះ” សម្រាប់ថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៥ សីហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


