វប្បធម៌ ជំនឿ
ភ្នាក់ងារទេសចរណ៍ ពេលប្រទះឃើញ តែងប្រគល់សម្ភារផ្សេងៗជូនម្ចាស់ដើមវិញ
ភ្នាក់ងារទេសចរណ៍ប្រចាំការនៅតាមគោលដៅនានា តែងតែប្រទះឃើញសម្ភារផ្សេងៗរបស់ភ្ញៀវដែលបានភ្លេច និងប្រគល់ជូនម្ចាស់ដើមវិញ។ ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅប្រាសាទតាព្រហ្ម បានប្រទះឃើញកាបូបស្ពាយពីក្រោយមួយពណ៌ខ្មៅ នៅចំនុចត្រឡែងកែង ខាងលិចឈៀងខាងត្បូង នៃតួរប៉មកណ្តាល។

ភ្លាមៗនោះ ភ្ញៀវជនជាតិអៀរឡង់ ភេទប្រុស បានមករកវិញ ដោយបានពិនិត្យឃើញថា ជារបស់គាត់ពិតមែន ក្រុមភ្នាក់ងារទេសចរណ៍បានប្រគល់កាបូបជូនគាត់វិញ។

ចំណែកឯ ក្រុមការងារប្រចាំការនៅអតីតរាជធានីក្រុងអង្គរធំវិញ នៅថ្ងៃដដែល វេលាម៉ោង ១២:១៧ នាទីថែ្ងត្រង់ ភ្នាក់ងារទេសចរណ៍បានរើសបានកាបូបស្ពាយក្រោយពណ៌ខ្មៅមួយ ដែលភ្ញៀវទេសចរបានភ្លេចនៅរួតទី១ ខាងត្បូង នៃប្រាសាទបាភួន។

នៅពេលថ្ងៃត្រង់ មានភ្ញៀវទេសចរ ភេទប្រុស ជនជាតិបារាំងម្នាក់ បានមកសួរនាំភ្នាក់ងារដែលប្រចាំការនៅទីនេះ ក្រោយភ្ញៀវត្រួតពិនិត្យឃើញថា មិនមានបាត់បង់របស់អ្វី និងពិតជារបស់គាត់ពិតប្រាដកមែន ភ្នាក់ងារទេសចរណ៍ ប្រគល់ជូនការបូបទៅគាត់វិញ។

គួររំលឹកថា ក្រុមការងារកាលបើឃើញសម្ភារភ្ញៀវភ្លេច តែងរើសទុកប្រគល់ជូនម្ចាស់វិញ។ ជាក់ស្ដែង កាលពីម្សិលមិញ វេលាម៉ោង ០៥:២០នាទីល្ងាច ក្រុមការងារភ្នាក់ងារទេសចរណ៍ ប្រចាំការនៅប្រាសាទតាព្រហ្ម បានប្រទះឃើញកាបូបស្ពាយចំហៀងពណ៌ខ្មៅមួយ នៅចំនុចច្រកចូលសាលរបាំ។

នៅវេលាម៉ោង ០៥:៣០ នាទីល្ងាច ក្រុមភ្នាក់ងារទេសចរណ៍បានប្រគល់កាបូបនោះ ជូននគរបាលការពារបេតិកភណ្ឌ ដើម្បីរក្សាទុករង់ចាំម្ចាស់មករកវិញ។ លុះនៅវេលាម៉ោង ០៦:០០នាទី ល្ងាចថ្ងៃដដែលនោះ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយនគរបាលបេតិកភណ្ឌ បានប្រគល់កាបូបស្ពាយនោះ ជូនភ្ញៀវជនជាតិហូឡង់ ភេទស្រី ក្រោយពីបានពិនិត្យឃេីញថាពិតជារបស់គាត់មែន នៅប៉ុស្តិ៍ប្រចាំរបស់នគរបាលបេតិកភណ្ឌ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


