វប្បធម៌ ជំនឿ
អាហារ ៧មុខ ច្រើនដាក់លើតុក្នុងថ្ងៃចូលឆ្នាំចិន ដែលគេជឿថា ជួយបង្កើនលាភសំណាងពេញឆ្នាំ
បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់សម្រាប់ប្រជាជនចិនជុំវិញពិភពលោក។ វាជាថ្ងៃដើម្បីអបអរសាទរការចាប់ផ្តើមនៃឆ្នាំថ្មី ហើយសូមឲ្យជួបតែរឿងល្អៗចូលមកក្នុងជីវិត។ ស្របពេលចូលឆ្នាំចិននឹងចូលមកដល់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤។
សម្រាប់ពិធីបុណ្យចូលឆ្នាំចិននេះផងដែរ រឿងមួយទៀតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រារព្ធពិធីនោះគឺអាហារ ដែលគេច្រើនមានជំនឿថាមានអត្ថន័យល្អ ជួយបង្កើនភាពសម្បូរបែប ភាពរុងរឿង នាំមកនូវរឿងល្អៗ និងនាំលាភសំណាងចូលក្នុងក្រុមគ្រួសារ។

១ ណែមឆ្អិន ឬសាយ៉របំពង
ណែមឆ្អិន ឬសាយ៉របំពងត្រូវបានគេទទួលទានក្នុងឱកាសបុណ្យចូលឆ្នាំចិន ដើម្បីតំណាងទ្រព្យសម្បត្តិ និងភាពរុងរឿង ខណៈដែលណែមឆ្អិនឬសាយ៉របំពងនៅពេលចៀន ម្សៅដែលរុំស្នូលរបស់ណែមពេលដែលវាឆ្អិននឹងមានពណ៌លឿងមាសឆ្អិនឆ្អៅ ស្រដៀងទៅនឹងដុំមាស ប្រៀបដូចជាជួយបង្កើនទ្រព្យសម្បត្តិឲ្យកាន់តែហូរហៀរ។
២ នំគាវ
គាវមិនថាជានំស្ងោរ ចំហុយ ឬចៀនទេ ជនជាតិចិនមិនដែលចោលអាហារមួយមុខនេះក្នុងពិធីបុណ្យដ៏សំខាន់នេះទេ។ ពួកគេច្រើនតែទទួលទានក្នុងឱកាសបុណ្យចូលឆ្នាំចិន ហើយតែងតែប្រដូចនំគាវវស្រដៀងនឹងរូបិយប័ណ្ណដែលប្រើក្នុងប្រទេសចិនបុរាណ វាដូចជានិមិត្តសញ្ញានៃប្រាក់។
៣ មីសសៃវែងឬមីអាយុវែង
មីអាយុវែងឬមីសសៃវែង អ្នកជាប់សែស្រឡាយចិនច្រើនតែញ៉ាំក្នុងឱកាសចូលឆ្នាំចិន តំណាងឲ្យអាយុវែង ដើម្បីឲ្យមានសុខភាពល្អ និងសប្បាយរីករាយ មីប្រភេទនេះត្រូវបានគេហៅថា Chang Shou Mian ឬមីអាយុវែង។
៤ ត្រីចំហុយ
ម្ហូបមួយមុខទៀតដែលនឹងត្រូវបានរកឃើញនៅលើតុអាហារពេលចូលឆ្នាំចិន គឺត្រីចំហុយដ៏ធំ។ ដើម្បីជានិមិត្តរូបនៃភាពរុងរឿង ភាពសម្បូរបែប ក្បាលត្រីគួរតែបែរទៅរកអ្នកចាស់ទុំក្នុងគ្រួសារ ជាការបង្ហាញក្ដីគោរព ហើយការបរិភោគមិនគួរបង្វែរត្រីមកវិញឡើយ។ ព្រោះវាដូចជាទូកលិច ចំណែកក្បាលនិងកន្ទុយគួរតែទុកចោល។ ត្រីចំហុយលើចានធំបែបនេះ វាតំណាងឲ្យការចាប់ផ្តើម និងការបញ្ចប់ដ៏ល្អសម្រាប់ឆ្នាំទាំងនោះ។
៥ Nian gao
Nian gao ត្រូវបានគេបរិភោគក្នុងពិធីបុណ្យចូលឆ្នាំចិន ប្រៀបបាននឹងលាភសំណាង ជាភាសាចិនមានពាក្យដែលបញ្ចេញសំឡេងស្រដៀងនឹងពាក្យ niánnián gāo មានន័យថាឆ្នាំឡើងខ្ពស់ ដូច្នេះហើយ នំមួយប្រភេទនេះច្រើនតែ ទទួលទានដោយមានជំនឿថា នឹងនាំឆ្នាំឲ្យកាន់តែរុងរឿង។

៦ នំអ៊ីឬបង្អែមបាញ់ចានឿក
បាញ់ចានឿកនៅក្នុងភាសាចិនហៅថាបង្អែម Bua loi ដែលជាវត្ថុធាតុដើមគឺម្សៅអង្ករដំណើប បង្កើតជាបាល់មូល ដូចជាការរស់នៅជាមួយគ្រួសារ តំណាងឲ្យការរួបរួម ភាពអត់ធ្មត់ ការចេះស្រលាញ់គ្នា និងភាពក្សេមក្សាន្តនៃសុភមង្គល។
៧ ផ្លែឈើគ្រប់មុខមានសំណាង
ផ្លែឈើគ្រប់មុខត្រូវបានគេចាត់ទុកថាជាផ្លែឈើដ៏ល្អបំផុតមួយ។ វាតំណាងឲ្យទ្រព្យសម្បត្តិ សំណាងល្អ និងភាពរុងរឿង។ ថ្វីបើមានអាហារគ្រប់មុខលើតុក្នុងពិធីបុណ្យចូលឆ្នាំចិនក៏ពិតមែន ប៉ុន្តែផ្លែឈើគ្រប់មុខ ឬផ្លែឈើនាំសំណាង ច្រើនតែដាក់ក្រោយបរិភោគរួច ដើម្បីលាងមាត់ឲ្យជ្រេះស្អាត ពីភាពឆ្អាបនៃអាហារ។
បន្ថែមពីលើអាហារឆ្ងាញ់ ការតុបតែងផ្ទះជាមួយពណ៌ក្រហម ការគោរពវិញ្ញាណក្ខន្ធដូនតា និងការផ្តល់ស្រោមសំបុត្រក្រហម(អាំងប៉ាវ) ក៏ជាប្រពៃណីដ៏ពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំចិនផងដែរ៕
គ្រូ ណុប
ចុចអាន៖ ពណ៌អាវនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


