Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ៤% ពេលបិទការជួញដូរ ដោយសារសង្គ្រាមពាណិជ្ជកម្ម

បានផុស

នៅ

តម្លៃប្រេងឆៅអន្តរជាតិ​បាន​ធ្លាក់ចុះជាង ៤ ភាគរយ ពេលបិទការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ក្រោម​ការឡើងកម្ដៅជាថ្មីនៃសង្រ្គាមពាណិជ្ជកម្ម ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធខ្ពស់បន្ថែមទៀតលើ​ចិន​ ក្រោយ​ចិន​ប្រកាសការរឹតត្បឹតថ្មីលើការនាំចេញពាក់ព័ន្ធនឹង​រ៉ែកម្រ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅរបស់អាមេរិកម៉ាក WTI បាន​ធ្លាក់ចុះ ២,៦១ ដុល្លារ ឬ ៤,២៤ ភាគរយ ដោយ​បិទការជួញដូរនៅតម្លៃ ៥៨,៩០ ដុល្លារ/បារ៉ែល។ តម្លៃប្រេងអន្តរជាតិ​ម៉ាក Brent វិញ បាន​ធ្លាក់ចុះ ២,៤៩ ភាគរយ ឬ ៣,៨២ ភាគរយ ដោយបិទនៅតម្លៃ ៦២,៧៣ ដុល្លារ/បារ៉ែល។

អ្នកជំនាញបាន​លើកឡើងថា សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ដែល​ផ្ទុះឡើងជាថ្មីជុំវិញគោលនយោបាយពន្ធគយរបស់លោក ត្រាំ បាន​ស្រកស្រាន្តជាបណ្ដើរៗហើយ បើទោះជាគ្មាន​ការព្រមព្រៀងពាណិជ្ជកម្ម​ណាមួយ​រវាងប្រទេសទាំង២ក្ដីមកទល់ពេលនេះ។

យ៉ាងណាមិញ ការគំរាមរបស់លោក ត្រាំ កំពុងតែបង្កក្ដីបារម្ភជាថ្មីថា ពន្ធខ្ពស់ និងភាពមិនស្រពិចស្រពិលនៃគោលនយោបាយ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងប៉ះពាល់ដល់តម្រូវការប្រេង ដែលជាហេតុធ្វើឱ្យ​តម្លៃប្រេងធ្លាក់ចុះ។

តម្លៃប្រេងអន្តរជាតិ​បាន​រងសម្ពាធរួចហើយពាក់ព័ន្ធនឹង​កំណើន​តម្រូវការ ក្រោយ​អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បាន​ដំឡើងផលិតកម្មប្រេងក្នុងរយៈពេលប៉ុន្មានខែមកនេះ។ តម្លៃប្រេងធ្លាក់ចុះកាលពីថ្ងៃសុក្រ ក៏រួមចំណែកផងដែរ ដោយ​បិទឈប់បាញ់ប៉ាឡេស្ទីន-អ៊ីស្រាអែលនៅសប្ដាហ៍នេះ ដោយ​កាត់បន្ថយពីហានិភ័យនៃការផ្គត់ផ្គង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម