សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៣៩០ លានដុល្លារ ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ៩ ខែ
កម្ពុជារកចំណូលបានជាង ៣៩០ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ២២០ ២៤០ តោន នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ខណៈតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើង។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូកម្ពុជាជាមធ្យម ១៧៧១ ដុល្លារ ក្នុងមួយតោន កើនឡើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា ខ្សែច្រវាក់តម្លៃកៅស៊ូ នៅតាមបណ្ដាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ ដំណើរការធម្មតា មិនទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនោះទេ។ លោកបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ចំណូលបានពីការលក់កៅស៊ូមានជិត ៥៥០ លានដុល្លារ កើនឡើង ៣៨,៣៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ខណៈការប្រើប្រាស់ក្នុងស្រុក បានកើនឡើងដល់ ១០២%។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីថា តម្លៃជ័រកៅស៊ូបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយវត្តមានរោងចក្រផលិតសំបកកង់រថយន្តបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
លោក ម៉ែន សុភក្ដិបន្ថែមថា៖ «វត្តមានរោងចក្រផលិតសំបកកង់រថយន្ត វាពិតជាជួយហើយ ពីមុនយើងលក់នាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញជ័រកៅស៊ូបានទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។
សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


